ព្រឹកមិញ ខ្ញុំអានរឿងខ្លីចប់អស់មួយរឿង។ ខ្ញុំនៅមិនទាន់បានអានបញ្ចប់សៀវភៅ «Peace is Every Step» នៅឡើយទេ។ ដោយសារការអានតាមរយៈក...
ព្រឹកមិញ ខ្ញុំអានរឿងខ្លីចប់អស់មួយរឿង។
ខ្ញុំនៅមិនទាន់បានអានបញ្ចប់សៀវភៅ «Peace is Every Step» នៅឡើយទេ។ ដោយសារការអានតាមរយៈកុំព្យូទ័រ ត្រូវអង្គុយតែមួយកន្លែងក្នុងរយៈពេលយូរ ខ្ញុំក៏ដើរចុះឡើងស្វែងរកសៀវភៅក្នុងទូនៃបណ្ណាល័យសាលាមកអាន ដើម្បីបានដើរចុះឡើងខ្លះ។ ខ្ញុំរកបានសៀវភៅពីរក្បាល មួយក្បាលជា សៀវភៅរឿង (អានចប់កាលពីព្រឹកមិញ) និងមួយក្បាលទៀតជាសៀវភៅ «គាថាធម្មបទ» នេះឯង។
សម្រាប់ខ្ញុំ គាថាធម្មបទ នេះមានអត្ថសេចក្ដីពីរោះគួរឲ្យជ្រះថ្លាខ្លាំងណាស់។ ក្នុងសៀវភៅនេះ លើកយកមកតែសេចក្ដីប្រែជាភាសាខ្មែរនិងភាសាអង់គ្លេសប៉ុណ្ណោះ ឯគាថាបាលីមិនបានលើកមកនោះទេ។ ខ្ញុំបានអានត្រឹមតែសេចក្ដីប្រែជាភាសាខ្មែរ ដោយរំលងចោលនូវសេចក្ដីប្រែជាភាសាអង់គ្លេស។ គាថាទាំងឡាយមានរសផ្អែមដោយពិត តែខ្ញុំបានយល់ពីអត្ថសេចក្ដីនៃគាថាបានតិចតួចណាស់។ ខ្ញុំសង្ឃឹមថា នៅថ្ងៃខាងមុខ ខ្ញុំនឹងបានអានគាថាធម្មបទដោយការយកចិត្តទុកដាក់ជាងនេះ ឬបានសិក្សាគាថាធម្មបទឲ្យបានយល់ជាក់ច្បាស់នូវអត្ថសេចក្ដីជ្រាលជ្រៅជាបន្តទៀត។
សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនទៅ!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PK 1017 S89 2013 ឬ BL 1451 D43 2013
ខ្ញុំនៅមិនទាន់បានអានបញ្ចប់សៀវភៅ «Peace is Every Step» នៅឡើយទេ។ ដោយសារការអានតាមរយៈកុំព្យូទ័រ ត្រូវអង្គុយតែមួយកន្លែងក្នុងរយៈពេលយូរ ខ្ញុំក៏ដើរចុះឡើងស្វែងរកសៀវភៅក្នុងទូនៃបណ្ណាល័យសាលាមកអាន ដើម្បីបានដើរចុះឡើងខ្លះ។ ខ្ញុំរកបានសៀវភៅពីរក្បាល មួយក្បាលជា សៀវភៅរឿង (អានចប់កាលពីព្រឹកមិញ) និងមួយក្បាលទៀតជាសៀវភៅ «គាថាធម្មបទ» នេះឯង។
Cover |
សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនទៅ!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PK 1017 S89 2013 ឬ BL 1451 D43 2013
មតិយោបល់