ព្រឹកនេះ ខ្ញុំសម្រេចចិត្តថា មកអានសៀវភៅ « Peace is Every Step » បន្តនៅបណ្ណាល័យ។ ខ្ញុំគ្មានបំណងថា នឹងអានសៀវភៅនេះទេ តែដើរមើលស...
ព្រឹកនេះ ខ្ញុំសម្រេចចិត្តថា មកអានសៀវភៅ «Peace is Every Step» បន្តនៅបណ្ណាល័យ។ ខ្ញុំគ្មានបំណងថា នឹងអានសៀវភៅនេះទេ តែដើរមើលសៀវភៅតាមទូ ក៏បានជួបសៀវភៅនេះទៅ។ ខ្ញុំឃើញសៀវភៅនេះមានកម្រាស់ស្ដើងដែរ ទើបយកសៀវភៅនេះមកអាន។ ម្យ៉ាងទៀត «១៤ កុម្ភៈ» នេះក៏ជាប្រធានបទដែលខ្ញុំចាប់អារម្មណ៍និងបានចូលរួមវិភាគទានជាគំនិតតាមរយៈការសន្ទនាជាមួយមិត្តភ័ក្ដិនិងបង្ហោះតាមបណ្ដាញសង្គមតាំងតែពីដើមរៀងមក។
ដំបូង ខ្ញុំបដិសេធដាច់ខាតលើទិវាមួយនេះ។ កាលនោះ មានមិត្តខ្លះអន់ចិត្តនឹងខ្ញុំផង ព្រោះខ្ញុំបានរិះគន់ចំៗ ក្នុងន័យមិនផ្ដល់តម្លៃឲ្យទិវានេះសូម្បីតែបន្តិច។ ក្រោយមក ខ្ញុំព្យាយាមសិក្សាស្វែងយល់បន្ថែមពីបញ្ហានេះ ដោយមិនបោះបង់គោលជំហរទាំងស្រុងនោះទេ តែខ្ញុំព្យាយាមបើកចិត្តឲ្យទូលាយលើទិវានេះ។ ទីបំផុត ខ្ញុំយល់ថា ការហូរចូលវប្បធម៌ពីជាតិសាសន៍មួយទៅជាតិសាសន៍មួយជារឿងធម្មតានោះទេ។ រឿងខ្លះ យើងអាចចាត់វិធានការទប់ស្កាត់បាន, រឿងខ្លះទៀតជារឿងដែលពិបាកក្នុងការទប់ស្កាត់ ព្រោះអ្វីៗទាំងអស់ក្នុងសម័យនេះមានដំណើរទូលំទូលាយជាសាកលទៅហើយ។ វប្បធម៌របស់យើងដែលមានស្រាប់ គួរយើងចូលរួមថែរក្សា។ វប្បធម៌មិនល្អឬមិនសមស្របនឹងជាតិយើង គួរយើងចៀសវាង។ វប្បធម៌បរទេសខ្លះ គួរយើងចេះកែច្នៃឲ្យមានជាលក្ខណជាតិ ដើម្បីបានជាផលប្រយោជន៍សម្រាប់សង្គមជាតិយើង។ មុននឹងយកវប្បធម៌គេមកអនុវត្ត គួរយើងសិក្សាស្វែងយល់ពីប្រភពឲ្យបានច្បាស់លាស់ ហើយគិតគូរតែច្នៃយ៉ាងណាឲ្យបានជាប្រយោជន៍សមស្របតាមវប្បធម៌ជាតិយើង។
សូមឲ្យយុវជនខ្មែរស្គាល់ពីតម្លៃនៃវប្បធម៌ជាតិ ហើយខិតខំអភិរក្សនិងអភិវឌ្ឍ ឈានទៅរកភាពលូតលាស់រីកចម្រើនតទៅ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 30 N88 2010
Cover |
សូមឲ្យយុវជនខ្មែរស្គាល់ពីតម្លៃនៃវប្បធម៌ជាតិ ហើយខិតខំអភិរក្សនិងអភិវឌ្ឍ ឈានទៅរកភាពលូតលាស់រីកចម្រើនតទៅ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 30 N88 2010
មតិយោបល់