ខ្ញុំរកនឹកមិនឃើញសោះថា ខ្ញុំភ្លេចអ្វី? យប់មិញ ចូលដេកទៅហើយទើបខ្ញុំនឹកឃើញថា ខ្ញុំភ្លេចសរសេរអំពីសៀវភៅនេះ។ ខ្ញុំអានសៀវភៅន...
ខ្ញុំរកនឹកមិនឃើញសោះថា ខ្ញុំភ្លេចអ្វី? យប់មិញ ចូលដេកទៅហើយទើបខ្ញុំនឹកឃើញថា ខ្ញុំភ្លេចសរសេរអំពីសៀវភៅនេះ។ ខ្ញុំអានសៀវភៅនេះតាំងពីថ្ងៃសុក្រ សប្ដាហ៍មុន។ ដោយសារតែរវល់គិតគូររឿងការងារដែលគ្រូត្រូវប្រមូលយក ហើយក៏ភ្លេចរឿងនេះតែម្ដងទៅ។
សៀវភៅនេះជារបស់ «សមាគមអក្សរសិល្ប៍ កម្ពុជា ស៊ុយអែត»។ សៀវភៅនេះជាកម្រងស្នាដៃរឿងខ្លីៗរបស់អ្នកនិពន្ធ ៧ រូប ដែលសុទ្ធតែលើកឡើងពីប្រធានបទតែមួយស្ដីអំពី «អេដស៍»។ ថ្វីត្បិតគ្រប់រឿងទាំងអស់សុទ្ធតែនិយាយអំពី «អេដស៍» តែអ្នកនិពន្ធសុទ្ធតែមានភាពប៉ិនប្រសប់ផ្សេងៗគ្នាក្នុងការលើកយកបញ្ហាមកចោទនិងដោះស្រាយ។ សម្រាប់ខ្ញុំ សាច់រឿងទាំងអស់នៅក្នុងសៀវភៅនេះសុទ្ធតែប្រកបដោយតម្លៃដែលមិនអាចកាត់ថ្លៃបាន ទាំងតម្លៃនៃការអប់រំនិងតម្លៃនៃមនោសញ្ចេតនា។ រឿងដំបូងគេនៃសៀវភៅនេះ មានចំណងជើងថា «ស្មានមិនដល់» រឿងនេះធ្វើឲ្យខ្ញុំសើចមិនឈប់តែម្នាក់ឯង ហើយចុងក្រោយអ្វីៗត្រូវបានបញ្ចប់ដោយភាពក្រៀមក្រំ។ រឿងមួយទៀតដែលខ្ញុំពេញចិត្តបំផុតនោះ គឺរឿង «រសស្នេហ៍ក្រៅទំនៀម» ដែលជាស្នាដៃរបស់អ្នកនិពន្ធ សុខ ធូ។ ខ្ញុំគិតថា រឿងនេះជារឿងដ៏ល្អដែលប្រកបដោយការអប់រំដ៏ជ្រាលជ្រៅសម្រាប់យុវជន-យុវនារីនាសម័យនេះ។ ដោយពេញចិត្តនឹងសាច់រឿងនេះពេក ខ្ញុំក៏សម្រេចចិត្តស្រង់យករឿង «រសស្នេហ៍ក្រៅទំនៀម» នេះយកមកចុះផ្សាយជូនអ្នកអាន ដើម្បីបានជាប្រយោជន៍ក្នុងការពិចារណានិងការកម្សានតទៅ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 5071 B53 2008
Cover |
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 5071 B53 2008
មតិយោបល់