ម៉ោងដប់ពីរថ្ងៃត្រង់... ខ្ញុំងូតទឹកស្អាតបាត ហើយឆ្លៀតទាញទូរស័ព្ទបើកមើល ហ្វេសប៊ុក បន្តិច មុនពេលចេញដំណើរទៅសាលា។ អូសចុះអូសឡ...
ម៉ោងដប់ពីរថ្ងៃត្រង់...
ខ្ញុំងូតទឹកស្អាតបាត ហើយឆ្លៀតទាញទូរស័ព្ទបើកមើល ហ្វេសប៊ុក បន្តិច មុនពេលចេញដំណើរទៅសាលា។ អូសចុះអូសឡើង ខ្ញុំឃើញអត្ថបទមួយដែលដូចជាធ្លាប់អាននៅឯណាមិនដឹងទេ...។ យី! អត្ថបទដែលខ្ញុំសរសេរទេតើ! Blog របស់ខ្ញុំមានអ្នកចូលមើល ហើយនៅឆ្លៀតយកមកចែករំលែកលើបណ្ដាញសង្គម ហ្វេសប៊ុក ទៀត។ នរណាគេអ៊ីចេះ? អូ! ការពិត ម្ចាស់ស្នាដៃសៀវភៅ «ខែតូច» ទេតើ។ ហាស! ហាស!អត្ថបទនោះគឺអត្ថបទដែលខ្ញុំនិយាយពីសៀវភៅរបស់គាត់។
អូ! ខ្ញុំភ្លេចឲ្យឈឹងថា ខ្ញុំបានយកសៀវភៅរបស់គាត់ទៅ បរិច្ចាគឲ្យបណ្ណាល័យសាលាខ្ញុំ តែមិនទាន់បានចុះផ្សាយពីលេខកូដសៀវភៅនេះនោះទេ។ ខែមុន ខ្ញុំបានឃើញសៀវភៅនេះត្រូវបានយកទៅតម្កល់នៅលើធ្នើរសៀវភៅមួយ ដោយបិទភ្ជាប់ជាមួយពាក្យជាភាសាអង់គ្លេសថា «New Arrival» (ធ្នើរ «New Arrival»)។ ខ្ញុំចេះតែភ្លេចសរសេរចុះផ្សាយពីសៀវភៅនេះ។ កាលពីថ្ងៃទី២៣ ខែមេសា ខ្ញុំបានផ្ញើរូបថតសៀវភៅនេះទៅឲ្យម្ចាស់ស្នាដៃ។ ខ្ញុំបានថតរូបទាំងនោះ កាលពីថ្ងៃទី២០ ខែមេសា ដោយគិតថាទុកគ្រាន់យកមកដាក់អមជាមួយអត្ថបទ។ ថតហើយ ខ្ញុំភ្លេចឈឹង ភ្លេចសរសេរអត្ថបទបញ្ជាក់ពីលេខកូដសៀវភៅ។ អ៊ីចឹង ប្រាប់ពេលនេះតែម្ដងទៅ។ បើមិត្តអ្នកអានចង់អានសៀវភៅកំណាព្យមនោសញ្ចេតនាមួយនេះ សូមអញ្ជើញទៅកាន់បណ្ណាល័យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ហើយស្វែងរកនៅលើធ្នើរសៀវភៅ «Khmer Collection» ឬស្វែងរកតាមរយៈលេខកូដ... លេខប៉ុន្មានអ៊ីចេះ? ថ្ងៃមុនកត់យកមកហើយ តែមិនដឹងជាភ្លេចទៅកន្លែងណាបាត់។ ហាស! ហាស! ចំមែនហើយ...។ មិនអីទេ! ចាំទៅកត់ម្ដងទៀត ហើយចុះនៅខាងក្រោមអត្ថបទទៅចុះ។
អូ! បន្តនិយាយរឿងផ្ទាល់ខ្លួនរបស់ខ្ញុំបន្តិចទៀត។ ឥលូវនេះ ខ្ញុំកំពុងនៅផ្ទះតែម្នាក់ឯង។ តាមធម្មតា ខ្ញុំទៅសាលាជាប្រចាំ នៅពេលថ្ងៃត្រង់។ ថ្ងៃនេះ បងមេឃគ្មានមេត្តាដល់ខ្ញុំអ្វីបន្តិចសោះ។ ខ្ញុំចេញពីផ្ទះទៅ យឺតតែប្រហែលប្រាំនាទីសោះ បងមេឃបង្អុរភ្លៀងស្កាត់ដំណើរខ្ញុំ។ ការពិត ជិះទៅជិតដល់សាលាហើយហ្នឹង នៅប្រហែលមិនដល់មួយរយម៉ែត្រផង។ ខ្ញុំទាញអាវភ្លៀងសឹងតែមិនទាន់។ ហាស! ហាស! ជិតតែខ្លួនផ្នែកខាងលើទេ ជើងក្រោមវិញទទឹកជោក។ ខ្ញុំសម្រេចចិត្តថាមិនទៅសាលាទេ។ ខ្ញុំបញ្ចេះម៉ូតូជិះកាត់ភ្លៀងត្រឡប់មកផ្ទះវិញ។ ផ្លូវត្រង់ខ្ញុំមិនជិះទេ ខ្ញុំបែរជាជិះវាងចុះឡើងទៅណាទៅណីឯណោះវិញ។ ខ្ញុំមានមានអារម្មណ៍សប្បាយចិត្តប្លែក ពេលបានជិះកាត់ភ្លៀងបែបនេះ។ ខ្ញុំបម្រុងនេះដោយគ្មានគោលដៅ តែមើលទៅផ្លូវដូចជារកកលនឹងលិចដោយជំនន់ទឹកភ្លៀងទៅហើយ។ ទេ! មិនកើតទេ ត្រូវត្រឡប់ទៅផ្ទះហើយទើបបាន។ ខ្ញុំជិះសំដៅមកផ្ទះវិញ ដោយល្បឿនយ៉ាងយឺត ជាមួយនឹងស្នាមញញឹមដ៏រីករាយ។ ខ្ញុំមើលទៅដូចជាមនុស្សឆ្កួតអ៊ីចឹង។ ជិះកាត់ភ្លៀងយឺតៗ ហើយញញឹមតែម្នាក់ឯងមិនឈប់សោះ។ ទីបំផុត ខ្ញុំមកដល់ផ្ទះវិញដោយសុវត្ថិភាព។ ខ្ញុំបើកទ្វារចំហ ដើម្បីស្ដាប់សំឡេងទឹកភ្លៀង។ ស្ដាប់បណ្ដើរ ខ្ញុំសរសេរអត្ថបទនេះបណ្ដើរ។ ឥលូវ ភ្លៀងរាំងហើយ គឺរាំងយូរដែរហើយ ហើយអត្ថបទនេះក៏ត្រូវបញ្ចប់ត្រឹមភ្លៀងរាំងនេះដែរ។
ខ្ញុំនឹងមិនភ្លេចសន្យាទេ ថានឹងកត់លេខកូដសៀវភៅឲ្យអ្នកទាំងអស់គ្នា។ ជួបគ្នាពេលក្រោយទៀតណា។ សូមសេចក្ដីសុខនិងភាពរីករាយ ចូរមានដល់អ្នកគ្រប់ពេលវេលាតទៅ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PS 3602 H45 2018
កែតម្រូវ ពាក្យដែលខ្ញុំបានសរសេរភ្ជាប់នឹងសៀវភៅ អំពីចំណាប់អារម្មណ៍ខ្ញុំ ៖
ខ្ញុំងូតទឹកស្អាតបាត ហើយឆ្លៀតទាញទូរស័ព្ទបើកមើល ហ្វេសប៊ុក បន្តិច មុនពេលចេញដំណើរទៅសាលា។ អូសចុះអូសឡើង ខ្ញុំឃើញអត្ថបទមួយដែលដូចជាធ្លាប់អាននៅឯណាមិនដឹងទេ...។ យី! អត្ថបទដែលខ្ញុំសរសេរទេតើ! Blog របស់ខ្ញុំមានអ្នកចូលមើល ហើយនៅឆ្លៀតយកមកចែករំលែកលើបណ្ដាញសង្គម ហ្វេសប៊ុក ទៀត។ នរណាគេអ៊ីចេះ? អូ! ការពិត ម្ចាស់ស្នាដៃសៀវភៅ «ខែតូច» ទេតើ។ ហាស! ហាស!អត្ថបទនោះគឺអត្ថបទដែលខ្ញុំនិយាយពីសៀវភៅរបស់គាត់។
អូ! ខ្ញុំភ្លេចឲ្យឈឹងថា ខ្ញុំបានយកសៀវភៅរបស់គាត់ទៅ បរិច្ចាគឲ្យបណ្ណាល័យសាលាខ្ញុំ តែមិនទាន់បានចុះផ្សាយពីលេខកូដសៀវភៅនេះនោះទេ។ ខែមុន ខ្ញុំបានឃើញសៀវភៅនេះត្រូវបានយកទៅតម្កល់នៅលើធ្នើរសៀវភៅមួយ ដោយបិទភ្ជាប់ជាមួយពាក្យជាភាសាអង់គ្លេសថា «New Arrival» (ធ្នើរ «New Arrival»)។ ខ្ញុំចេះតែភ្លេចសរសេរចុះផ្សាយពីសៀវភៅនេះ។ កាលពីថ្ងៃទី២៣ ខែមេសា ខ្ញុំបានផ្ញើរូបថតសៀវភៅនេះទៅឲ្យម្ចាស់ស្នាដៃ។ ខ្ញុំបានថតរូបទាំងនោះ កាលពីថ្ងៃទី២០ ខែមេសា ដោយគិតថាទុកគ្រាន់យកមកដាក់អមជាមួយអត្ថបទ។ ថតហើយ ខ្ញុំភ្លេចឈឹង ភ្លេចសរសេរអត្ថបទបញ្ជាក់ពីលេខកូដសៀវភៅ។ អ៊ីចឹង ប្រាប់ពេលនេះតែម្ដងទៅ។ បើមិត្តអ្នកអានចង់អានសៀវភៅកំណាព្យមនោសញ្ចេតនាមួយនេះ សូមអញ្ជើញទៅកាន់បណ្ណាល័យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ហើយស្វែងរកនៅលើធ្នើរសៀវភៅ «Khmer Collection» ឬស្វែងរកតាមរយៈលេខកូដ... លេខប៉ុន្មានអ៊ីចេះ? ថ្ងៃមុនកត់យកមកហើយ តែមិនដឹងជាភ្លេចទៅកន្លែងណាបាត់។ ហាស! ហាស! ចំមែនហើយ...។ មិនអីទេ! ចាំទៅកត់ម្ដងទៀត ហើយចុះនៅខាងក្រោមអត្ថបទទៅចុះ។
- |

មតិយោបល់