ស្របពេលនឹងការចូលមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខ្ញុំសង្ឃឹមថា ខែមេសាគឺជាខែដ៏ល្អសម្រាប់ខ្ញុំ។ ប៉ុន្តែ អ្វីៗមិនដ...
ស្របពេលនឹងការចូលមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខ្ញុំសង្ឃឹមថា ខែមេសាគឺជាខែដ៏ល្អសម្រាប់ខ្ញុំ។ ប៉ុន្តែ អ្វីៗមិនដូចជាការសង្ឃឹមទុកនោះទេ។ ខែមេសាបានក្លាយទៅជាខែដ៏អសកម្មមួយសម្រាប់ខ្ញុំ។ ខ្ញុំសម្រេចបានការងារតិចតួចណាស់ក្នុងខែមេសាកន្លងទៅនេះ។ សេចក្ដីខ្ជិលច្រអូសនិងលេសផ្សេងៗទៀតបានគ្រប់គ្រងលើខ្លួនខ្ញុំស្ទើរពេញមួយខែ។ ខ្ញុំអនុវត្តការងារតាមគម្រោងបានតែមួយសប្ដាហ៍ទេ សម្រាប់ខែមេសានេះ។ ច្បាប់ទម្លាប់ទាំងឡាយដែលធ្លាប់អនុវត្តត្រូវធ្លាក់ខ្លួនពួនសំងំក្នុងធុងសំរាម។
មានទស្សនៈមួយបានលើកឡើងថា «គ្មានវិន័យ មិនមែនជាជីវិតទាល់តែសោះ»។ កាន់តែគិត ខ្ញុំកាន់តែយល់ថា ទស្សនៈមួយនេះត្រឹមត្រូវខ្លាំងណាស់។ ព្រោះតែប្រាសចាកវិន័យ ទើបខែមេសាកន្លងទៅនេះក្លាយជាខែមួយដែលខ្ញុំគ្មានជីវិតរស់នៅ គឺថា មានតែដង្ហើមចេញចូល តែគ្មានជីវិតទេ។

ខ្ញុំគ្មានអារម្មណ៍ធ្វើការងារអ្វីទាំងអស់។ ខ្ញុំគិតថា វាជាខែដែលខ្ញុំអានសៀវភៅបានតិចបំផុត។ ដោយសារគ្មានអារម្មណ៍ល្អក្នុងការអាន ខ្ញុំអានសៀវភៅចប់បានតែប៉ុន្មានក្បាលទេ។ សៀវភៅមួយចំនួនទៀត ខ្ញុំមិនបានអានឲ្យចប់ទេ ដោយបានអានត្រួសៗលើមាតិកាណាដែលចាប់អារម្មណ៍។ សៀវភៅទាំងនោះរួមមាន សិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរ (PL 4328 L58 2013), បរិវារស័ព្ទក្នុងភាសាខ្មែរ (PL 4327 358 1973), អក្សរសិល្ប៍ខ្មែរ សតវត្សទី២០ កវីនិពន្ធ និងកម្រងអត្ថបទ (PL 4328 K45 2007), ព្រឹត្តិបត្រ គណៈកម្មាធិការជាតិភាសាខ្មែរ (PL 4327 K46 2010), ជីវប្រវត្តិអ្នកនិពន្ធខ្មែរ (PS 648 C35 2016), និង គតិធម៌ (B 809.8 B86 2012)។ មួយសប្ដាហ៍ចុងក្រោយនៃខែមេសានេះ បានសម្រេចកិច្ចការខ្លះៗដែរ ទាក់ទងនឹងគម្រោងចែករំលែកឯកសារដើម្បីការអាននិងការសិក្សាស្រាវជ្រាវ។
គិតៗទៅ សូម្បីតែកំណត់ហេតុផ្ទាល់ខ្លួនក៏ខ្ញុំមិនសូវបានសរសេរដែរ។ ឥលូវ គិតចង់សរសេរសរុបឡើងវិញខ្លះៗ។
ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរត្រូវបានបញ្ចប់ ដល់ពេលចូលរៀនវិញល្មម។ ការត្រឡប់មកវិញនេះជាពេលចុងក្រោយនៃការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្ញុំ។ រៀនតែបួនខែទៀតទេ ខ្ញុំនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះហើយ។ អ្ហើយ! ពេលវេលាពិតជាដើរលឿនមែន។
ខ្ញុំកាន់តែបារម្ភខ្លាំងពីខ្លួនឯងនិងសង្គមមួយនេះ។ លោកសាស្ត្រាចារ្យមួយរូបបានមានប្រសាសន៍ចែករំលែកពីរឿងផ្ទាល់ខ្លួនរបស់លោក ទាក់ទងនឹងបញ្ហាដែលខ្ញុំកំពុងព្រួយបារម្ភនេះ។ លោកបានចូលសិក្សាជាមួយសិក្ខាកាមជាច្រើននាក់ មកពីប្រទេសផ្សេងៗ។ ពេលចូលរៀនថ្ងៃដំបូង គេបានឲ្យសិក្ខាកាមទាំងអស់រៀបរាប់ពីធនធាននានាដែលមាននៅក្នុងប្រទេសកំណើតរបស់សិក្ខាកាមនីមួយៗ។ សិក្ខាកាមជាច្រើនរូប បានរៀបរាប់ លើកសរសើរពីធនធាននានាដែលប្រទេសខ្លួនមាន។ ក្នុងបណ្ដាអ្នករៀបរាប់នោះក៏មានលោកសាស្ត្រាចារ្យរបស់ខ្ញុំដែរ។ លោកមានប្រសាសន៍ថា លោកបានលើកឡើងពីធនធានដ៏សម្បូរបែបជាច្រើនរបស់ជាតិយើង ជាពិសេសមរតកប្រាង្គប្រាសាទរបស់ខ្មែរយើង។ រឿងដែលនឹកស្មានមិនដល់បានកើតឡើង។ សិក្ខាកាមជនជាតិសិង្ហបុរីម្នាក់និយាយថា «ប្រទេសខ្ញុំមិនសម្បូរធនធានច្រើនយ៉ាងដូចប្រទេសដទៃទេ យើងមានធនធានតែម៉្យាងគត់ នោះគឺធនធានមនុស្ស»។ ពាក្យសម្ដីនេះពិតជាចាក់ដោតបេះដូងនៃសិក្ខាកាមទាំងឡាយណាស់។
សរសេរប៉ុណ្ណឹងបានហើយ ព្រោះគ្មានអារម្មណ៍សរសេរអ្វីបន្តិចទេ។ សរសេរទាំងបង្ខំទេ... ហាស! ហាស!

មតិយោបល់