បញ្ហាអក្សរសាស្រ្ដខ្មែរនិងការកំណត់ជាផ្លូវការក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរ
បញ្ហាអក្សរសាស្រ្ដខ្មែរ៖
- ការសរសេរអក្ខរាវិរុទ្ធខុសគ្នា
ឧ. ចំល៉ើយ ចំឡើយ ចម្លើយ ចំលើយ - កូនខ្មែរមានចំណេះដឹងខាងភាសាខ្មែរទាប
- ការបញ្ចូលភាសាខ្មែរទៅក្នុងប្រព័ន្ធកុំព្យូទ័រមិនទាន់បានរលូន
- ពុំទាន់បានរៀបរៀងវចនានុក្រមខ្មែរថ្មី ដើម្បីជំនួសវចនានុក្រមចាស់ដែលបោះពុម្ពចុងក្រោយតាំងពីឆ្នាំ១៩៦៨
ការកំណត់ជាផ្លូវការក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរ៖
១- សារាចររបស់ក្រសួងអប់រំ យុវជន និងកីឡា
សារាចរណែនាំស្ដីពីការប្រើប្រាស់អក្ខរាវិរុទ្ធក្នុងលិខិតស្នាមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា លេខ ០៣ អយក. សរណន. ចុះថ្ងៃទី១៩ កក្កដា ឆ្នាំ២០០៦ ចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ត្រី កុល ផេង បានណែនាំថា "ចាប់ពីពេលនេះតទៅ រាល់ការសរសេរលិខិតស្នាមជាផ្លូវការជាភាសាខ្មែរទាំងអស់ រួមទាំងកម្មវិធីសិក្សា សៀវភៅសិក្សាគ្រប់កម្រិត(បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា) ត្រូវអនុវត្តយកអក្ខរាវិរុទ្ធតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យជាគោល"។២- ការសម្រេចជាផ្លូវការរបស់គណៈកម្មាធិការជាតិភាសាខ្មែរ
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០៨ គណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ.) បានអនុម័តសម្រេចយកអក្ខរាវិរុទ្ធជាផ្លូវការតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧ (ភាគ១) និងឆ្នាំ១៩៦៨ (ភាគ២)។៣- ព្រះរាជក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.)
មាត្រា១១ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៦១១/៦០០ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១១ ស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរចែងថា "ក.ជ.ភ.ខ. ត្រូវប្រើវចនានុក្រមខ្មែររៀបរៀងដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ឆ្នាំ១៩៦៧ ជាគោល"។ឯកសារបទបង្ហាញ សាស្ត្រាចារ្យ សែ អឿន
សាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា ថ្នាក់ខេមរវិទ្យា (សិក្សាអំពីខ្មែរ)
នាំមកជូនដោយ៖ ហេង-រង្សី
មតិយោបល់