ថ្នាក់ប្រវត្តិសាស្ត្រចាប់ផ្ដើមដំណើរការសិក្សានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ហើយត្រូវបានបញ្ចប់ ដោយភាពជោគជ័យនៅថ្ងៃទី១៩ ខែវិច្ឆិកា ...
ថ្នាក់ប្រវត្តិសាស្ត្រចាប់ផ្ដើមដំណើរការសិក្សានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ហើយត្រូវបានបញ្ចប់ ដោយភាពជោគជ័យនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។ ខ្ញុំក៏ដូចជាមិត្តនិស្សិតដទៃទៀត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសិក្សារយៈពេលជាងបីខែនេះ។ សម្រាប់ខ្ញុំ ថ្នាក់ប្រវត្តិសាស្ត្រខ្មែរនេះ ជាមុខវិជ្ជាចាំបាច់មួយដែលនិស្សិតគ្រប់ៗរូបគួរត្រូវបានចូលរួមសិក្សា ដើម្បីជាប្រយោជន៍ដល់និស្សិតខ្លួនឯងផ្ទាល់និងសង្គមជាតិ។ ឆ្លងតាមការសិក្សារយៈពេលជាងបីខែនេះ ខ្ញុំយល់ថា វិធីសាស្ត្រដែលត្រូវបានយកមកបង្រៀនប្រកបដោយភាពសម្បូរបែប ដែលធ្វើឲ្យរូបខ្ញុំក៏ដូចជាមិត្តនិស្សិតឯទៀតទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ជាច្រើន។ ថ្វីដ្បិតតែវិធីសាស្ត្រនៃការបង្រៀនមានលក្ខណៈប្លែកបន្តិច តែខ្ញុំនៅតែអាចនិយាយបានថា ថ្នាក់ប្រវត្តិសាស្ត្រខ្មែរនេះ ជាមុខវិជ្ជាសិក្សាមួយដែលបានផ្ដល់ឲ្យខ្ញុំនូវទុនជាមូលដ្ឋានជាច្រើន ដែលខ្ញុំពុំដែលបានទទួលពីមុនមក។ ក្នុងរយៈពេលនៃការសិក្សាជាងបីខែនេះ ខ្ញុំបានខិតខំយកចិត្តទុកដាក់ជាខ្លាំង។ ជាលទ្ធផល ខ្ញុំបានសង្កេតឃើញនូវភាពរីកចម្រើនជាច្រើន ក្រោយពីបានសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរនេះ។ រូបខ្ញុំផ្ទាល់បានទទួលចំណេះដឹងនិងបទពិសោធន៍ជាច្រើន ពិសេសពីលោកសាស្ត្រាចារ្យផ្ទាល់។ ខ្ញុំបានពិនិត្យឃើញភាពខុសគ្នាជាច្រើន រវាងមុននិងក្រោយការបញ្ចប់ការសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរ។
កាលពីមុនពេលចូលសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរ រូបខ្ញុំផ្ទាល់ស្ថិតក្នុងកម្រិតនៃភាពចេះដឹងមួយ ដែលជាគ្រឹះមូលដ្ឋានបានពីការសិក្សានានា ទាំងក្នុងគ្រួសារ សាលារៀន និងសង្គម។ ភាពចេះដឹងជាមូលដ្ឋាននេះ ក៏នៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យខ្ញុំនៅតែមានទឹកចិត្តបន្តខិតខំបំពេញបន្ថែមនូវភាពខ្វះខាតទាំងឡាយ ដើម្បីបង្កើនគុណភាពចំណេះដឹងឲ្យបានជាប្រយោជន៍ដល់រូបខ្ញុំផ្ទាល់និងសង្គមជាតិ។ ជាក់ស្ដែង ការខិតខំប្រឹងប្រែងសិក្សារបស់ខ្ញុំប្រមាណជាងបីខែនេះ កើតចេញពីទឹកចិត្តចង់ចេះចង់ដឹង និងស្មារតីត្រូវការការបំពេញបន្ថែមនូវចំណុចខ្វះខាតនានា។ ថ្វីបើចំណេះដឹងដែលខ្ញុំមាននៅមុនពេលសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរ ស្ថិតក្នុងកម្រិតមួយនៃការត្រូវការការអភិវឌ្ឍបន្តក៏ដោយ ខ្ញុំនៅតែគិតថា ចំណេះដឹងទាំងនេះគឺជាទុនដ៏សំខាន់ក្នុងការជួយឲ្យខ្ញុំបន្តសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរប្រកបដោយជោគជ័យនិងការរីកចម្រើន។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមសម្ដែងនូវកតញ្ញុតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅចំពោះលោកអ្នកទាំងឡាយដែលមានឧបការគុណចំពោះរូបខ្ញុំ ដ្បិតអីចំណេះដឹងទាំងឡាយដែលខ្ញុំទទួលបាន ជាចំណែកបានពីលោកអ្នកទាំងនោះ។ ខ្ញុំសូមសម្ដែងសេចក្ដីដឹងគុណចំពោះមាតាបិតា គ្រូអាចារ្យ និងញាតិមិត្តគ្រប់គ្នា ដែលបានផ្ដល់នូវចំណេះដឹងជាទុនសម្រាប់បន្តសិក្សារហូតដល់ថ្នាក់ប្រវត្តិសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា ដែលទើបនឹងបញ្ចប់ថ្មីៗនេះទៀត។
មិនខុសគ្នាពីចំណេះដឹងដែលទទួលបានពីមុននេះទេ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែររួចមក ខ្ញុំទទួលបាននូវចំណេះដឹងបន្ថែមជាច្រើន។ ក្នុងនោះដែរ អ្វីដែលគួរកត់សម្គាល់នោះគឺ ចំណេះដឹងដែលខ្ញុំទទួលបានពីការសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរ សុទ្ធសឹងតែជាចំណេះដឹងដែលខ្ញុំពុំដែលបានជួប ពុំដែលបានយល់ពីមុនមក។ ចំណេះដឹងដែលទទួលបានពីថ្នាក់ប្រវត្តិសាស្ត្រខ្មែរនេះ ជាទុនថ្មីមួយទៀត ដែលផ្ដល់ឲ្យខ្ញុំនូវសមត្ថភាពកាន់តែខ្ពស់ឡើងៗជាលំដាប់។ ពេញរយៈពេលជាងបីខែនេះ មានអ្វីៗជាច្រើនដែលខ្ញុំបានទទួល។ អាចនិយាយបានថា ថ្នាក់ប្រវត្តិសាស្ត្រខ្មែរ បានផ្ដល់ឲ្យខ្ញុំទាំងចំណេះដឹង បទពិសោធន៍ និងមេរៀនល្អៗ ដែលអាចយកទៅបម្រើឲ្យការសិក្សាបន្ត ក៏ដូចជាអាចយកធ្វើជាគោលប្រតិបត្តិក្នុងកិច្ចការរស់នៅ។ មានអ្វីៗជាច្រើនដែលគួរត្រូវបានលើកឡើងក្នុងទីនេះ តែខ្ញុំសូមការអនុញ្ញាតលើកតែអ្វីដែលជាគោលសំខាន់ៗប៉ុណ្ណោះ ដើម្បីបានជាប្រយោជន៍សម្រាប់ការងារនិងការសិក្សាជាបន្តតទៅ។
ដោយពិតទៅ ចំណេះដឹងដែលខ្ញុំទទួលបាន ភាគច្រើនបានមកពីការបង្រៀនរបស់លោកសាស្ត្រាចារ្យផ្ទាល់។ អ្វីដែលខ្ញុំចាំមិនភ្លេចនោះគឺ គោលបំណងនៃការបង្រៀនរបស់លោកសាស្ត្រាចារ្យ ដែលខ្ញុំចាត់ទុកថាជាគោលដ៏សំខាន់ ដែលយុវជនគ្រប់រូបគួរត្រូវបានចូលរួមក្រេបយកចំណេះដឹងពីគោលចារឹកទាំងនោះ។ លោកសាស្ត្រាចារ្យផ្ទាល់ក៏បានរំលឹកម្ដងហើយម្ដងទៀត អំពីគោលគំនិតទាំងនោះ (០១ សីហា ២០១៥, ១៩ វិច្ឆិកា ២០១៥)។ ទី១គឺ ស្មារតីស្រលាញ់ជាតិ ដែលយុវជនខ្មែរគ្រប់រូបមិនអាចខ្វះបាន ដើម្បីក្លាយខ្លួនជាយុវជនដ៏ល្អសម្រាប់សង្គមជាតិ។ ទី២គឺ ជំរុញឲ្យមានការផ្លាស់ប្ដូរការគិត ដែលជាចំណុចសំខាន់មួយ ដែលមនុស្សគ្រប់រូបត្រូវតែយកចិត្តទុកដាក់ ដើម្បីក្លាយខ្លួនជាមនុស្សពេញលេញ ហើយចៀសផុតពីការក្លាយជាជនរងគ្រោះដោយសារត្រូវបានគេប្រើប្រាស់។ ទី៣គឺ កតញ្ញូ ដែលជាគុណធម៌ដ៏សំខាន់សម្រាប់មនុស្សជាតិគ្រប់ៗគ្នា។ ទាំងបីនេះ ជាគោលបំណងនៃវគ្គសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរ។ សម្រាប់ខ្ញុំ ខ្ញុំគិតថា ចំណុចទាំងនេះ មិនត្រឹមតែជាគោលបំណងនៃវគ្គសិក្សានេះប៉ុណ្ណោះទេ ថែមទាំងជាមេរៀនដែលអាចយកទៅសិក្សា ដើម្បីក្លាយខ្លួនជាមនុស្សពេញលេញនិងមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិទៀតផង។ បន្ថែមលើនេះទៀត អ្វីដែលខ្ញុំចាំមិនភ្លេចនោះគឺ ការធ្វើបទបង្ហាញរបស់លោកសាស្ត្រាចារ្យក្នុងថ្ងៃដដែលនេះដែរ (០១ សីហា ២០១៥) អំពីការសិក្សាប្រវត្តិសាស្ត្រជាតិផ្សារភ្ជាប់ទៅនឹងប្រវត្តិរបស់បុគ្គលជាក់ស្ដែង។ លោកបានមានប្រសាសន៍ថា បុគ្គលម្នាក់នៅក្នុងសង្គមជាតិមួយគឺជាបណ្ដុំមួយរបស់ជាតិ។ ក្នុងនាមយើងជាបណ្ដុំមួយរបស់ជាតិ ពោលគឺពលរដ្ឋដែលជាកម្លាំងស្ថាបនាប្រវត្តិសាស្ត្រជាតិ លោកបានគូសបញ្ជាក់ឲ្យគិតពីប្រវត្តិរបស់ខ្លួនយើងជាមុនសិន។ តើគិតពីប្រវត្តិរបស់ខ្លួនយើងបែបណា? សំណួរដំបូង លោកចាប់ផ្ដើមដោយការចោទសួរថា៖ តើពីមុនយើងនៅឯណា? ឥឡូវកំពុងធ្វើអ្វី? ថ្ងៃស្អែកទៅណា? ហើយធ្វើអ្វី? សម្រាប់ការពិភាក្សាលើខ្លួនខ្ញុំផ្ទាល់ទាក់ទិននឹងសំណួរទាំងនេះ ខ្ញុំបានរកឃើញនូវរឿងរ៉ាវជាច្រើនដែលបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងក្នុងជីវិតរបស់ខ្ញុំ។ រឿងរ៉ាវទាំងនោះ គឺប្រវត្តិរបស់ខ្ញុំនោះឯង ដែលបង្កើតឲ្យមានខ្ញុំក្នុងថ្ងៃនេះ។ ខ្ញុំចាប់ផ្ដើមគិតកាន់តែស៊ីជម្រៅអំពីប្រវត្តិរបស់ខ្ញុំ។ មានផ្នែកខ្លះគឺជាប្រវត្តិដែលគាប់ប្រសើរ និងខ្លះទៀតជាប្រវត្តិដែលមិនគាប់ប្រសើរ ក្នុងទំនងដូចក្នុងសេចក្ដីដែលលោកសាស្ត្រាចារ្យបានមានប្រសាសន៍យ៉ាងក្បោះក្បាយរួចមកហើយ។ ប៉ុន្តែសម្រាប់ខ្ញុំ សំណួរដែលសួរថា "តើពីមុនខ្ញុំនៅឯណា?” ហាក់គ្រាន់តែជាសំណួរសម្រាប់ការឆ្លុះបញ្ចាំងពីខ្លួនខ្ញុំក្នុងពេលកន្លងមកប៉ុណ្ណោះ។ ខ្ញុំអាចនឹងព្យាយាមគិតពិចារណាពីរឿងទាំងនោះ ដើម្បីបានជាគតិនិងបទពិសោធន៍សម្រាប់ពេលបន្តបន្ទាប់ទៅ។ តែខ្ញុំគ្មានលទ្ធភាពនឹងកែប្រែរឿងដែលបានកន្លងហួសទាំងអស់នោះបានទេ។ ប្រវត្តិសាស្ត្រនោះបានចប់អស់ទៅហើយ គ្រាន់តែបានបន្សល់ទុកនូវមេរៀននិងបទពិសោធន៍សម្រាប់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំគិតថា រឿងទាំងនេះនឹងជំនួសមកវិញដោយសំណួរបន្តបន្ទាប់ដែលសួរថា៖ ឥឡូវខ្ញុំកំពុងធ្វើអ្វី? ថ្ងៃស្អែកខ្ញុំទៅណា? ហើយខ្ញុំធ្វើអ្វី? ពិតណាស់ថាប្រវត្តិរបស់ខ្ញុំ មានផ្នែកខ្លះគាប់ប្រសើរ និងខ្លះទៀតមិនគាប់ប្រសើរ។ ប៉ុន្តែអ្វីដែលសំខាន់ថាតើឥឡូវខ្ញុំកំពុងធ្វើអ្វី? ខ្ញុំកំពុងស្ថាបនាប្រវត្តិរបស់ខ្ញុំឲ្យល្អប្រសើរសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក។ ខ្ញុំកំពុងខិតខំសិក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីអភិវឌ្ឍសក្ដានុពលរបស់ខ្ញុំ។ អ្វីដែលសំខាន់មួយទៀត ដែលខ្ញុំទទួលបានពីលោកសាស្ត្រាចារ្យគឺ ការលើកឡើងពីទម្លាប់នៃការកត់ត្រា។ ឆ្លៀតក្នុងឱកាសជួបគ្នាជាលើកទី២ នៃការសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរ នាថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៥ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ឲ្យយើងខ្ញុំដែលជានិស្សិត បានយល់ដឹងកាន់តែច្បាស់ពីសារប្រយោជន៍នៃការកត់ត្រា។ សម្រាប់ខ្ញុំ ទម្លាប់នៃការកត់ត្រានៅមានកម្រិតនៅឡើយ។ ក្រោយពីបានទទួលជ្រាបពីការណែនាំរបស់លោកសាស្ត្រាចារ្យរួចមក ខ្ញុំបាននិងកំពុងពង្រឹងទម្លាប់នៃការកត់ត្រាឡើងវិញ។ ជាងនេះទៅទៀត មេរៀនដែលខ្ញុំចាំមិនភ្លេច ហើយដែលត្រូវបានរំលឹកមកបង្រៀនម្ដងហើយម្ដងទៀតនោះគឺ ស្មារតីសាមគ្គីភាពផ្សារភ្ជាប់នឹងស្មារតីនៃការស្ម័គ្រចិត្ត។ ចំណុចទាំងពីរនេះ ជាចំណុចដែលខ្ញុំចងចាំយ៉ាងច្បាស់ ដ្បិតអីលោកសាស្ត្រាចារ្យរំលឹកជាច្រើនលើកជាច្រើនសា (០៨ កញ្ញា ២០១៥, ១០ កញ្ញា ២០១៥, ១៩ វិច្ឆិកា ២០១៥)។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំយល់ថា យន្តការទាំងពីរនេះ (ស្មារតីស្ម័គ្រចិត្តនិងសាមគ្គីភាព) គឺជាគោលគ្រឹះដ៏សំខាន់ដែលមនុស្សគ្រប់រូបត្រូវតែមាន ដ្បិតអីមនុស្សគ្រប់រូបកើតមកហើយ ពុំអាចរស់តែឯកឯងបានឡើយ។ ការណ៍នេះ ទាមទារឲ្យមនុស្សគ្រប់រូបត្រូវតែមានស្មារតីសាមគ្គីភាព ស្ម័គ្រចិត្តធ្វើការងារជាប្រយោជន៍នានា ដើម្បីបានជាប្រយោជន៍សម្រាប់ខ្លួនឯងនិងជនទូទៅផងគ្នា។ ក្នុងចំណុចនេះផងដែរ លោកសាស្ត្រាចារ្យបានផ្សារភ្ជាប់គោលគំនិតនេះទៅនឹងទិដ្ឋភាពជាច្រើន ដែលល្មមនឹងអាចឲ្យនិស្សិតគ្រប់រូបយល់ដឹងយ៉ាងជាក់ច្បាស់។ ជាក់ស្ដែង លោកសាស្ត្រាចារ្យបានរំលេចគំនិតអប់រំនេះ ទៅលើការឆ្លុះបញ្ចាំងតាមរយៈប្រវត្តិសាស្ត្រជាក់ស្ដែងនិងទិដ្ឋភាពចូលរួមធ្វើកិច្ចការជាក្រុម។ ការរំលេចឡើងទាំងនោះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់នូវគុណតម្លៃនៃស្មារតីសាមគ្គីភាពនិងការស្ម័គ្រចិត្ត។ ចំណុចជាគោលដ៏សំខាន់មួយទៀត ដែលខ្ញុំទទួលបានពីលោកសាស្ត្រាចារ្យនោះគឺ ចំណេះដឹងដែលទាក់ទងនឹងការសិក្សាប្រវត្តិសាស្ត្រ សម្រាប់ឲ្យបានជាប្រយោជន៍សម្រាប់ថ្ងៃនេះនិងពេលអនាគត ដែលលោកសាស្ត្រាចារ្យឲ្យឈ្មោះថាជាសួនបន្លែប្រវត្តិសាស្ត្រ។ នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០១៥ លោកសាស្ត្រាចារ្យបានលើកប្រធានបទទាក់ទងនឹងប្រវត្តិសាស្ត្រ ផ្សារភ្ជាប់នឹងបច្ចុប្បន្នភាពនិងអនាគត។ ខ្ញុំយល់ថា គំនិតអប់រំមួយនេះពិតជាសំខាន់សម្រាប់ជនគ្រប់រូប ពិសេសសម្រាប់យុវជនដែលជាអនាគតអ្នកដឹកនាំសង្គមជាតិ។ ប្រវត្តិសាស្ត្រជាមេរៀន សម្រាប់ជាតិនីមួយៗបានឆ្លងកាត់។ អ្វីដែលសំខាន់នោះ គឺយើងដែលជាអ្នកសិក្សាប្រវត្តិសាស្ត្រគួរកុំបណ្ដោយឲ្យស្នាមដានប្រវត្តិសាស្ត្រក្លាយជាមេរោគបំផ្លាញការគិត លែងស្គាល់ខុសត្រូវ។ អ្វីដែលគួរត្រូវបានគិតគូរឡើងវិញ គឺរៀនពីប្រវត្តិសាស្ត្រនៃអតីតកាល ហើយធ្វើយ៉ាងណាព្យាយាមកុំឲ្យស្នាមដានជូរចត់នៃប្រវត្តិសាស្ត្រដែលធ្លាប់កើតឡើងហើយនោះវិលមកវិញម្ដងទៀត។ ជាមួយគ្នានេះផងដែរ យើងជាអ្នកសិក្សាគួរសម្លឹងមើលអតីតកាលក្នុងទិដ្ឋភាពជាសួនបន្លែដែលមានស្រាប់ ដែលយើងអាចចូលទៅស្វែងរកផលនានា សម្រាប់បង្កើតបានជាអាហារដ៏ឆ្ងាញ់ពិសា សម្រាប់ថ្ងៃនេះនិងថ្ងៃស្អែកបន្តទៀត។ ចំណេះដឹងបន្តទៀតដែលខ្ញុំបានទទួលពីលោកសាស្ត្រាចារ្យនោះ គឺការចង្អុលបង្ហាញពីការទាញយកផលប្រយោជន៍ពីការឈប់សម្រាក។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ គឺនៅមុនពេលការឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌមកដល់ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ឲ្យនិស្សិតគ្រប់គ្នាចេះទាញយកផលប្រយោជន៍ពីការឈប់សម្រាក។ ខ្ញុំលើកយកចំណុចនេះមករំលេចឡើងវិញ ព្រោះខ្ញុំយល់ថា ចំណុចនេះជារឿងមួយដ៏សំខាន់ ដែលមនុស្សភាគច្រើនបានមើលរំលង។ ជនមួយចំនួនរវល់តែសប្បាយរីករាយនឹងការឈប់សម្រាក បែរភ្លេចគិតដល់ការទាញយកផលប្រយោជន៍ពីការឈប់សម្រាកនោះ។ ជារឿងដែលគួរឲ្យស្ដាយ ដែលមនុស្សភាគច្រើនបានចំណាយពេលពីការឈប់សម្រាករបស់ពួកគេ ដោយទទួលបានមកវិញត្រឹមតែភាពសប្បាយរីករាយបន្តិចបន្តួចប៉ុណ្ណោះ។ ការដាស់តឿនរបស់លោកសាស្ត្រាចារ្យបាននាំឲ្យខ្ញុំមានស្មារតីជានិច្ច ខិតខំធ្វើយ៉ាងណាព្យាយាមទាញយកផលប្រយោជន៍ពីការសម្រាក ដោយមិនធ្វេសប្រហែសឡើយ។ គោលគំនិតដែលខ្ញុំទទួលបានជាបន្តទៀត គឺទាក់ទងនឹងចំណុចមួយដែលអ្នកសិក្សាប្រវត្តិសាស្ត្រគួរសង្កេតពិនិត្យ គឺសិទ្ធិដែលខ្មែរយើងធ្លាប់ទទួលបាននៅសម័យអង្គរ ហើយដែលត្រូវបាត់បង់ទៅវិញក្រោយសតវត្សទី១៥។ ក្នុងចំណុចនេះ ត្រូវបានលើកឡើងមកចែករំលែកដោយលោកសាស្ត្រាចារ្យ នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០១៥។ លោកសាស្ត្រាចារ្យបានលើកឡើងពីសិទ្ធិទាំងបីនោះរួមមាន សិទ្ធិចូលរួមអភិវឌ្ឍ សិទ្ធិទទួលផល និងសិទ្ធិទទួលយស។ ដោយសារតែហេតុនេះហើយ ទើបយើងបានសម្រេចនូវការអភិវឌ្ឍដ៏អស្ចារ្យនាសម័យអង្គ។ ការណ៍នេះ ក៏ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងឲ្យកូនខ្មែរគ្រប់រូប ត្រិះរិះពិចារណាពីមូលហេតុនៃការចុះខ្សោយក្រោយសម័យអង្គរ ហើយចូលរួមគិតធ្វើយ៉ាងណា ដើម្បីឲ្យប្រទេសជាតិយើងឈានទៅរកភាពរីកចម្រើនបន្តទៀត។ មេរៀនដាច់ដោយឡែកមួយទៀត អំពីការដឹកនាំ ត្រូវបានលើកមកបង្រៀន នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ ជាគោលចំណុចដែលលោកសាស្ត្រាចារ្យចែករំលែកនោះមាន១៤ ចំណុច។ គ្រប់ចំណុចទាំងនោះ ជាគោលដ៏សំខាន់សម្រាប់យកទៅអនុវត្តក្នុងកិច្ចការនានា ដើម្បីទទួលបានភាពជោគជ័យប្រកបដោយការអភិវឌ្ឍ។
ក្រៅពីចំណេះដឹងដែលទទួលបានពីលោកសាស្ត្រាចារ្យ ក៏នៅមានចំណេះដឹងជាច្រើនទៀត ដែលទទួលបានពីថ្នាក់ដឹកនាំនានា មិត្តភ័ក្ដិ និងកិច្ចការនានា កំលុងពេលនៃការសិក្សាអស់រយៈពេលជាងបីខែនេះ។ ក្នុងការធ្វើការងារជាក្រុម ខ្ញុំទទួលបានចំណេះដឹងជាច្រើនពីមិត្តរួមក្រុមដែលបានរួមគ្នាចែករំលែក។ ការធ្វើការជាក្រុមនេះផងដែរ បានពង្រឹងនិងពង្រីកទស្សនៈ និងគំនិតរបស់ខ្ញុំឈានដល់កម្រិតមួយដែលកាន់តែប្រសើរ ដូចពាក្យចាស់ពោលថា "គ្នាច្រើនគំនិតច្រើន" ដូច្នេះដែរ។ លើសពីនេះទៀត កិច្ចការសហគមន៍ក៏បានផ្ដល់នូវចំណេះដឹងដល់ខ្ញុំជាច្រើនផងដែរ។ ក្នុងការចូលរួមក្នុងការងារសហគមន៍នេះ បានធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ពីការចង្អុលបង្ហាញពីតម្លៃនៃស្មារតីសាមគ្គីភាពនិងការស្ម័គ្រចិត្ត។ ការងារសហគមន៍ បានធ្វើឲ្យខ្ញុំយល់ដឹងពីស្ថានភាពជាក់ស្ដែងនានាក្នុងសង្គម ដែលជួយឲ្យខ្ញុំចេះមានទស្សនវិស័យវែងឆ្ងាយ ក្នុងការសម្លឹងមើលពិភពខាងក្រៅ។ លើសពីនេះទៀត កិច្ចការសហគមន៍បានជួយឲ្យខ្ញុំបានយល់ពីតួនាទីក្នុងភាពជាអ្នកដឹកនាំ។ ការធ្វើកិច្ចការទាំងនេះ បានធ្វើឲ្យខ្ញុំចេះស្វែងយល់ពីបញ្ហា និងខិតខំព្យាយាមរកវិធីដោះស្រាយ ដើម្បីបង្កើនសមត្ថភាពក្នុងនាមជាអនាគតអ្នកដឹកនាំម្នាក់ក្នុងពេលខាងមុខ។ ជាងនេះទៅទៀត ក៏នៅមានចំណេះដឹងដទៃទៀតដែលត្រូវបានចែករំលែកកំឡុងពេលនៃការសិក្សា។ ចំណុចមួយដែលខ្ញុំចង់លើកយកមកក្នុងទីនេះ គឺនៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលនិស្សិតជនជាតិកូរ៉េមួយរូបបានចូលមកចែករំលែកពីភាពស្រដៀងគ្នានៃប្រវត្តិនៃប្រទេសកម្ពុជានិងកូរ៉េ។ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះគឺថា ទិដ្ឋភាពប្រវត្តិសាស្ត្រមានភាពស្រដៀងគ្នាមែនពិត តែលទ្ធផលចុងក្រោយបែរជាខុសគ្នាទៅវិញ។ ត្រង់ចំណុចនេះ ខ្ញុំមានមោទនភាពណាស់ចំពោះថ្នាក់ដឹកនាំខ្មែរយើង ដែលមានភាពឆ្លាតវៃក្នុងការបង្រួបបង្រួមជាតិ។ ក្រោយពីភ្លើងសង្គ្រាមបានបញ្ចប់ ខ្មែរយើងនៅតែខិតខំរហូតរក្សាបាននូវឯករាជ្យ និងឯកភាពខ្មែរតែមួយ ដែលខុសពីប្រទេសកូរ៉េ បែរជាត្រូវបែកបាក់ជាពីរទៅវិញ។ នេះជាមេរៀនមួយដ៏ល្អសម្រាប់ជាតិខ្មែរ ក្នុងការបន្តរក្សាសាមគ្គីភាពរវាងគ្នានិងគ្នា ដើម្បីភាពសុខសាន្តនិងកិច្ចអភិវឌ្ឍសម្រាប់ជាតិយើង។ សំខាន់ជាងនេះទៅទៀត នៅថ្ងៃបិទបញ្ចប់នៃការសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមការអញ្ជើញចូលរួមពីគណៈអធិបតី ខ្ញុំទទួលបានចំណេះដឹងជាច្រើនពីលោក។ ឯកឧត្ដម វេង សិរីវុឌ្ឍ បានរួមចំណែកគំនិត ដោយលោកបានលើកឡើងថា ដូនតាខ្មែរយើងបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ ហើយលោកបានបញ្ចប់ដោយសំណួរមកកាន់យើងរាល់គ្នាថា យើងដែលជាជនជំនាន់ក្រោយ មានសមត្ថភាពរហូតដល់ប្រើប្រាស់របស់ទំនើបជាច្រើន ថាតើយើងនឹងអាចបន្សល់ទុកនូវស្នាដៃអ្វីសម្រាប់ជនជំនាន់ក្រោយបន្តទៀត? នេះជារឿងមួយដែលធ្វើឲ្យខ្ញុំ ភ្ញាក់ស្មារតីខិតខំប្រឹងប្រែងបន្ត ចូលរួមប្រឹងប្រែងធ្វើ ដើម្បីបានជាផលប្រយោជន៍សម្រាប់សង្គមជាតិ។
ដូចដែលបានបញ្ជាក់ពីខាងដើមថា សម្រាប់ខ្ញុំ ការសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរនេះ បានផ្ដល់ឲ្យខ្ញុំនូវចំណេះដឹងជាច្រើន ដែលពិបាកនឹងថ្លែងឲ្យអស់បានណាស់។ ចំណុចទាំងឡាយដែលបានលើកមកនេះ គ្រាន់តែជាចំណុចដែលជាគោល ដែលខ្ញុំគិតថាសំខាន់ក្នុងការលើកមកសរសេរក្នុងទីនេះប៉ុណ្ណោះ។ ជារួម មានចំណេះដឹង មេរៀន និងបទពិសោធន៍ល្អៗជាច្រើនដែលខ្ញុំទទួលបាន។ ក្រោយពីបានសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរនេះ ខ្ញុំប្ដេជ្ញាថានឹងបន្តយកចំណេះដឹងទាំងនេះទៅចែកចាយបន្ត ដើម្បីបានជាប្រយោជន៍ច្រើនដល់សង្គមជាតិរបស់យើង។ ជាថ្មីម្ដងទៀត ខ្ញុំសូមសម្ដែងនូវសេចក្ដីដឹងគុណដ៏ជ្រាលជ្រៅចំពោះអស់លោកអ្នកដែលមានឧបការគុណទាំងឡាយ មានមាតាបិតា លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ញាតិមិត្ត និងមិត្តភ័ក្ដិទាំងអស់ ដែលបានផ្ដល់នូវចំណេះដឹងដល់ខ្ញុំកន្លងមក។ ជាចុងបញ្ចប់នេះ សូមឲ្យអស់លោកអ្នកដែលជាអ្នកមានឧបការគុណលើខ្ញុំទាំងអស់ ជួបប្រទះតែភាពជោគជ័យ និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
____________________
មុខវិជ្ជា ប្រវត្តិសាស្ត្រខ្មែរ
បង្រៀនដោយ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា
ឆ្នាំសិក្សា ២០១៥

មតិយោបល់