យប់មួយទៀត បានរសាត់បណ្ដែតខ្លួនមកដល់... នាំឲ្យកង្វល់ដូចយប់មុនដែរ[សារសព្ទក្នុងចិត្ត(យប់មួយនោះ)]...!!!
យប់មួយទៀត បានរសាត់បណ្ដែតខ្លួនមកដល់...
នាំឲ្យខ្វាយខ្វល់ដូចយប់មុនដែរ!!!
(១) (៣) (៤) (៧) & (៩): Online
(២) & (៦): Chat
(៥): Inbox
(៨): Talk Phone
ភ្នំពេញុ, ១៩ មីនា ២០១៦
ស្មេរ៖ ហេង-រង្សី
នាំឲ្យខ្វាយខ្វល់ដូចយប់មុនដែរ!!!
ចិត្តបងសែននឹកតែរូបស្រី
ពេញមួយរាត្រីចាំជីវា
ឃើញអូនអនឡាញ(១)បងខ្លោចផ្សា
ព្រោះម្ចាស់ស្នេហាមិនតបឆ្លើយ។
ភ្នែកបងសម្លឹងមើលតែឆាត(២)
ចិត្តបងសង្វាតគិតត្រាណត្រើយ
យប់យន់ព្រលប់ស្ងាត់ណាស់ហើយ
ម្ចាស់ចិត្តបងអើយបងរង់ចាំ។
ម្ដេចអូនអនឡាញ(៣)ធ្វើមិនដឹង?
ទ្រូងរៀមប្រែតឹងឈឺប្រេះស្រាំ
ឃើញអូនអនឡាញ(៤)ជាប្រចាំ
ដួងចិត្តខ្ទេចខ្ទាំស្រាំប្រេះឆា។
ចាំអូនយូរហើយណាមាសស្នេហ៍
អ៊ីនប័ក្ស(៥)ទទេមិនឃើញសារ
ឬអូនរវល់ឆាត(៦)ស្នេហា
នឹងគេជីវាភ្លេចរូបបង។
ឬអនឡាញ(៧)ចោលជាប់សារសព្ទ
ថកហ្វូន(៨)ស្ងាត់ៗថ្លៃស្នេហ៍ស្នង
អូនទុកបងចោលឲ្យសៅហ្មង
អនឡាញ(៩)នួនល្អងឲ្យបងចាំ។
_________________________(១) (៣) (៤) (៧) & (៩): Online
(២) & (៦): Chat
(៥): Inbox
(៨): Talk Phone
ភ្នំពេញុ, ១៩ មីនា ២០១៦
ស្មេរ៖ ហេង-រង្សី
មតិយោបល់