Late night, but try to write. Just missing you, but I dare not to chat to you. I dear not to tell you that I miss you. I just wanna tell the sky, the moon, and the stars that I miss you. I hope the world understand!!! (ចូលអារម្មណ៍ មិនមែនចូលតូទេ។ ហាសហាស!!!)
Late night, but try to write. Just missing you, but I dare not to chat to you. I dare not to tell you that I miss you. I just wanna tell the sky, the moon, and the stars that I miss you. I hope the world understand!!!
(ចូលអារម្មណ៍ មិនមែនចូលតួទេ។ ហាសហាស!!!)
(១), (៥) & (៦) Online
(២), (៣), (៤) & (៧) Chat
ភ្នំពេញ, ១១ កុម្ភៈ ២០១៦
ស្មេរ៖ ហេង-រង្សី
(ចូលអារម្មណ៍ មិនមែនចូលតួទេ។ ហាសហាស!!!)
អ៎ុះអោ៎! យប់ស្ងាត់ចិត្តកំព្រា
នឹកស្រស់ពុំងាទ្រូងចំបែង
ចិត្តគិតដល់អូនតែម្នាក់ឯង
ហោះហើរដូចផ្សែងលើវេហាស៍។
យើងនៅជិតគ្នាដូចជើងមេឃ
ឆ្ងាយពីគ្នាពេកអែបកាយា
រៀមលួចសម្លឹងស្រស់ពុំងា
ស្រស់ស្រីជីវាហាក់ក្បែរបង។
ឃើញអូនអនឡាញ(១)ចិត្តរៀមនឹក
ចង់ឆាត(២)ស្នេហ៍ស្និទ្ធនឹងនួនល្អង
តែចិត្តចង្រៃបានត្រឹមប៉ង
មិនហ៊ានសាសងឆាត(៣)ទៅស្រី។
ទ្រូងបងស្ទើរបែកព្រោះនឹកអូន
ចង់ឆាត(៤)ទៅស្ងួនស្រស់ចរណៃ
លែបខាយស្នេហាក្រែងអស់ភ័យ
ផ្គាប់ដួងហឫទ័យក្រែងបានស្បើយ។
តែទោះយ៉ាងណាបានត្រឹមគិត
នឹកស្រស់វរមិត្តអូនកន្តើយ
អូនធ្វើមិនដឹងធ្វើព្រងើយ
អនឡាញ(៥)យូរហើយគ្មាននឹកបង។
ម្ដេចក៏ព្រលឹងធ្វើមិនដឹង
អនឡាញ(៦)ស្ងាត់ឈឹងចោលស្នេហ៍ស្នង
ទុករូបរៀមចោលឲ្យសៅហ្មង
ចិត្តចាំនួនល្អងឆាត(៧)ស្នេហា។
_____________________(១), (៥) & (៦) Online
(២), (៣), (៤) & (៧) Chat
ភ្នំពេញ, ១១ កុម្ភៈ ២០១៦
ស្មេរ៖ ហេង-រង្សី
មតិយោបល់