ផ្អាកចិត្តស្នេហា (បទពាក្យ៤) កុលាបរយទង ខ្ញុំប៉ងស្នេហា ពេញដោយបន្លា ឱរាគ្រាំគ្រា។ ស្ទើរខ្សោះអស់ឈាម បៀមទុក្ខខ្លោចផ...
ផ្អាកចិត្តស្នេហា
(បទពាក្យ៤)
(បទពាក្យ៤)
កុលាបរយទង ខ្ញុំប៉ងស្នេហា
ពេញដោយបន្លា ឱរាគ្រាំគ្រា។
ស្ទើរខ្សោះអស់ឈាម បៀមទុក្ខខ្លោចផ្សា
លាកុលាបផ្កា បុប្ផាពិសស្នេហ៍។
ច័ន្ទអឺយដួងច័ន្ទ រៀមសូមថ្នមថែ
រួមរស់ស្ម័គ្រក្បែរ ស្នេហ៍ជាគូរៀម។
ទន្សាយស្ដាយច័ន្ទ ខ្ញុំស្ទើរក្អួតឈាម
វណ្ណៈគំរាម ពង្រាត់ស្នេហា។
កាលស្នេហ៍កុលាប គ្រាំទ្រូងខ្លោចផ្សា
លង់ស្នេហ៍ចន្ទ្រា គ្រាំគ្រាស្ទើរក្ស័យ។
ឥលូវមិនរាង ចង់លួចស្នេហ៍ថ្លៃ
តារាប្រិមប្រិយ រះលើមេឃា។
ណ្ហើយ! កាត់ចិត្តចុះ ឈប់ប៉ងស្នេហា
បិទទ្វារចិន្ដា ខ្លាចរងរបួស។
តាំងចិត្តសិក្សា ផ្អាកស្នេហ៍សិនចុះ
វិជ្ជាស័ក្ដិយស ដល់ត្រើយស្នេហ៍ម៉ុម។
ភ្នំពេញ, ២៩ មករា ២០១៦ស្មេរ៖ ហេង-រង្សី
មតិយោបល់