ឈប់ខឹងបងទៅ (បទពាក្យ៧) ថ្ងៃនេះចម្លែកម៉្លេះស្នេហ៍ស្នង អូនសួរមកបងឲ្យបងឆ្លើយ សួររកចិត្តស្មោះស្នេហ៍ត្រាណត្រើយ ...
ឈប់ខឹងបងទៅ
(បទពាក្យ៧)
(បទពាក្យ៧)
ថ្ងៃនេះចម្លែកម៉្លេះស្នេហ៍ស្នង
អូនសួរមកបងឲ្យបងឆ្លើយ
សួររកចិត្តស្មោះស្នេហ៍ត្រាណត្រើយ
ឆ្កែស៊ីអស់ហើយឬយ៉ាងណា។
បងកប់យោបល់គ្មានពាក្យថ្លែង
ពួនសើចម្នាក់ឯងក្បែរជីវា
អូនរឹតតែខឹងគ្មានមេត្តា
ឲ្យរៀមសោកាស្ដាយចិត្តស្មោះ។
អូនរត់គេចចេញចោលរូបបង
ស្រស់ស្រីនួនល្អងពួនយំសោះ
អូនគេចពួនយំបងស្រណោះ
រឿងរ៉ាវទាំងអស់ខុសអូនគិត។
រៀមស្ទុះទៅអោបត្រកងអូន
ជូតទឹកភ្នែកស្ងួនលួងវរមិត្រ
ថ្លាថ្លែងប្រាប់អូនពីរឿងពិត
សូមអូនយល់ចិត្តឈប់ខឹងបង។
១០ មករា ២០១៦ស្មេរ៖ ហេង-រង្សី
មតិយោបល់