អូនគិតយ៉ាងណា? (បទកាកគតិ) ស្រីស្រស់ល្អឯក ឃើញហើយគាប់ភ្នែក ជាប់ចិត្តស្នេហា ដកចិត្តពុំបាន ស្នេហ៍ច្រានចិន្ដា ស្នេហ៍ពេញ...
អូនគិតយ៉ាងណា?
(បទកាកគតិ)
(បទកាកគតិ)
ស្រីស្រស់ល្អឯក ឃើញហើយគាប់ភ្នែក ជាប់ចិត្តស្នេហា
ដកចិត្តពុំបាន ស្នេហ៍ច្រានចិន្ដា ស្នេហ៍ពេញឱរា
ពេញដួងហឫទ័យ។
វង់ភក្ត្រមានស្នេហ៍ អូនស្រស់ម្លេះទេ ស្អាតលើសអស់ស្រី
ពុំដែលបានយល់ និមលដួងចៃ រៀមគេងស្រមៃ
បានថ្នមស្នេហា។
ចិត្តរៀមសែនស្នេហ៍ ស្រីស្រស់មាសមេ ស្នេហ៍ពេញចិន្ដា
មិនដឹងមាសស្ងួន នឹមនួនជីវ៉ា អូនគិតយ៉ាងណា
នឹងប្រុសភក្ដី។
សូមស្រីវាចា អូនគិតយ៉ាងណា ឆ្លើយប្រាប់អត្ថន័យ
ឲ្យរៀមបានស្បើយ យល់ត្រើយស្នេហ៍ស្រី ទ្រូងបងព្រួយភ័យ
ចាំចម្លើយអូន។
ភ្នំពេញ, ១៤ ធ្នូ ២០១៥ស្មេរ៖ ហេង-រង្សី
មតិយោបល់