ជុំគ្នាសប្បាយ (បទពាក្យ៧) © រក្សាសិទ្ធិគ្រប់យ៉ាង ណែវើយសម្លាញ់សំណព្វចិត្ត សប្បាយខ្លាំងពិតជុំគ្នាម្ដង ការគេល្ង...
ជុំគ្នាសប្បាយ
(បទពាក្យ៧)
សប្បាយខ្លាំងពិតជុំគ្នាម្ដង
ការគេល្ងាចនេះផុតសៅហ្មង
រីករាយកន្លងជួបជុំមិត្ត។
ស្រែកហ៊ោកញ្ជ្រៀវសូរខ្ញៀវខ្ញារ
សប្បាយណាស់ណាពីចិត្តពិត
ចំអកចំអន់គ្មានអាណិត
យើងគ្រប់គ្នាគិតរឿងសប្បាយ។
លើកកែវឲ្យដាច់កុំឲ្យសល់
កុំឡើយគិតខ្វល់រឿងទាំងឡាយ
បានជុំគ្នាម្ដងយើងសប្បាយ
ដាក់ឲ្យអស់ដៃកុំគិតខ្វល់។
លើកដាច់អស់ហើយនាំគ្នារាំ
នាំគ្នាមកជុំឈប់រវល់
យើងដាក់កែវចុះរាំតទល់
ក្រុមយើងរាំរុលទៅក្រោយមុខ។
ជាន់ជើងប៉ះដៃកុំសង្កា
ដ្បិតយើងប្រាថ្នារាំនាំសុខ
នាំរឿងសប្បាយជាទំនុក
មិត្តរស់រួមទុក្ខសុខទៅផង។
ចប់ពីរាំរែកយើងជុំគ្នា
សប្បាយខ្ញៀវខ្ញារថតរូបម្ដង
ថតស្ដាយល៍ប្លែកៗបែបទំនង
មិត្តភាពប្អូនបងឈរមុខក្រោយ។
រូបថតច្រើនណាស់មានគ្រប់ស្ដាយល៍
ស្ទីលយើងសម័យបែបឡូយថូយ
មានស្ទីលប្លែកៗបែបឡូយៗ
សប្បាយចុងក្រោយថតឆាយា។
ឃើញថតច្រើនដែរតែគ្រប់គ្នា
ឥឡូវប្រែជាបាត់ទៅណា
អត់ឃើញថេច (tag) ឲ្យអ្នករាល់គ្នា
រូបខ្ញុំសង្កាសង្ស័យណាស់។
ផុស (post) គ្រប់ៗគ្នាមិនអាណិត
អត់ថេច (tag) ឲ្យមិត្តបានឃើញច្បាស់
បានឃើញរូបខ្លួនយ៉ាងណាខ្លះ
ឡប់ៗផ្ដេសផ្ដាសរូបគ្រប់ស្ដាយល៍។
និយាយឌឺដងលេងទេមិត្ត
ក្នុងចិត្តខ្ញុំគិតរឿងសប្បាយ
ជុំគ្នាម្ដងនេះឥតបីណាយ
ពួកយើងរីករាយចងចាំជាក់។
មតិយោបល់