មនុស្សល្អ
[...] មនុស្សដែលល្អពិតៗនោះ គឺល្អចំពោះកូនផង ល្អចំពោះអ្នកដទៃផង។ មានទំនងដូចគ្នាដែរ ដែលគេធ្វើល្អចំពោះអ្នកដទៃ តែមិនបានធ្វើល្អចំពោះមកលើកូន គឺមិនមែនបានសេចក្ដីថា គេជាមនុស្សមិនល្អនោះទេ។ មនុស្សដែលមិនល្អនោះ គឺត្រូវមិនល្អទាំងចំពោះកូនផង ទាំងចំពោះអ្នកដទៃផង។ [...]
អានហើយ ខ្ញុំយល់ថា ត្រូវ! តែត្រង់ល្បះទីពីរ ពិតជាពិបាកក្នុងការទទួលយកបន្តិច (តែជាការដែលត្រឹមត្រូវ) ដ្បិតអីមនុស្សយើងចូលចិត្តវិនិច្ឆ័យអ្នកដទៃ ដោយយកខ្លួនឯងជាធំ ហាក់បីដូចជាខ្លួនឯងជាចៅក្រមដែលធំលើសគេក្នុងលោកនេះអ៊ីចឹង។ គេល្អប៉ុណ្ណាក៏ដោយ ឲ្យតែមិនពេញចិត្តខ្លួនឯងម្នាក់ ក៏ចាត់ថាគេជាមនុស្សមិនល្អ។ ឃើញច្រើនហើយបុគ្គលបែបនេះ រួមទាំងរូបខ្ញុំផង ពេលខ្លះក៏លង់ធ្លាក់ទៅក្នុងទិដ្ឋិបែបហ្នឹងដែរ។ តែអ្វីដែលសំខាន់ មានតែត្រូវហាត់ពត់ចិត្តឲ្យនៅក្នុងផ្លូវមួយដែលប្រពៃ មើលឃើញការពិតថាជាការពិត ដ្បិតអីសភាវៈល្អឬមិនល្អ ជាសភាវៈពិតៗ គ្មានអ្វីកែប្រែបានឡើយ។

មតិយោបល់