ជាអារម្មណ៍ម្យ៉ាងដែលពិបាកនឹងរៀបរាប់...!!! សារព័ត៌មានចុះផ្សាយព្រោងព្រាត... បណ្ដាញសង្គមចែកចាយតគ្នាមិនដាច់... ខ្ញុំមានអារម្មណ...
ជាអារម្មណ៍ម្យ៉ាងដែលពិបាកនឹងរៀបរាប់...!!!
សារព័ត៌មានចុះផ្សាយព្រោងព្រាត... បណ្ដាញសង្គមចែកចាយតគ្នាមិនដាច់...
ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្តខ្លាំងណាស់។ ខ្ញុំមិនយល់ថា ហេតុអ្វីពិភពលោកមួយនេះត្រូវក្រឡាប់ចាក់បែបហ្នឹងទេ។ ខ្ញុំរន្ធត់ចិត្ត ហាក់ដូចជារឿងរ៉ាវកំពុងកើតលើខ្លួនខ្ញុំ...
ធ្លាប់តែឃើញនាងបង្ហោះសម្ដីនិងរូបភាពបែបសប្បាយរីករាយទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់នាង។ តាំងពីខ្ញុំស្គាល់នាងតាមបណ្ដាញសង្គមហ្វេសប៊ុក ខ្ញុំមិនដែលឃើញនាងបង្ហាញអារម្មណ៍មិនសប្បាយចិត្តឬកើតទុក្ខព្រួយអ្វីនោះទេ។ មើលទៅនាងហាក់បីដូចជាមនុស្សដែលពោរពេញដោយក្ដីរីករាយ។ តែពេលនោះ គ្រប់យ៉ាងផ្ទុយស្រឡះពីពេលមុន។ គ្រប់រូបភាពដែលត្រូវបានគេចែកចាយតៗគ្នា គ្មានរូបណាមួយភ្ជាប់ដោយស្នាមញញឹមរបស់នាងទេ។ ទឹកមុខនាងពោរពេញដោយទុក្ខព្រួយសោកា ទឹកនេត្រាហូរជោកថ្ពាល់ មើលទៅគួរឲ្យខ្លោចផ្សាក្នុងចិត្តណាស់។
ក្នុងនាមជាមិត្តម្នាក់របស់នាង ខ្ញុំសូមសម្ដែងនូវទឹកចិត្តប្រកបដោយភាពសោកសៅនិងក្ដុកក្ដួលជាពន់ពេក។ ក្នុងពេលដ៏ក្រៀមក្រំនេះ ខ្ញុំបានចំណាយពេលសរសេរកំណាព្យ៤ល្បះ ដើម្បីចូលរួមរំលែកនូវទុក្ខព្រួយសោកសៅដែលបាននឹងកំពុងកើតឡើង។ សូមឲ្យអ្វីៗបានល្អប្រសើរឡើងវីញ ដូចទៅនឹងចំណងជើងកំណាព្យនេះ "សង្ឃឹមស្អែកថ្មី"។
អ្នកប្រហែលជាអាចយល់ខ្លះៗហើយថា ខ្ញុំកំពុងរៀបរាប់អំពីអ្វី...! ហើយអ្នកក៏ប្រហែលជាអាចស្មានបានថា នាងជានរណា...! តាមរយៈទំនុកក្នុងឃ្លាទី៣និងទី៤ នៃល្បះទី១ "...ព្រោះព្យុះលោកិយបក់បន្លំ យកលោកប៉ាខ្ញុំគ្មានអាសូរ។" និងឃ្លាទី៣និងទី៤ នៃល្បះទី៣ "...ម្ដេចព្យុះកំណាចបក់វឹកវរ តាមតែសព្ទស្នូរផ្គរច្រៀងលេង។"...
ស្មេរ៖ ហេង-រង្សី

សង្ឃឹមស្អែកថ្មី
(បទពាក្យ៧)
ថ្ងៃលិចចាកចោលទ្វីបលោកា
ស្បៃអន្ធការចូលមកដល់
ស្បៃអន្ធការចូលមកដល់
គ្រងគ្របទ្វីបលោកនាំអំពល់
ស្បៃខ្មៅមិនយល់ដល់ចិត្តខ្ញុំ។
ស្បៃខ្មៅមិនយល់ដល់ចិត្តខ្ញុំ។
ទីក្រុងឆើតឆាយលែងមានន័យ
ផ្ទះធំស្កឹមស្កៃស្ងាត់ជ្រងំ
ផ្ទះធំស្កឹមស្កៃស្ងាត់ជ្រងំ
ព្រោះព្យុះលោកិយបក់បន្លំ
យកលោកប៉ាខ្ញុំគ្មានអាសូរ។
យកលោកប៉ាខ្ញុំគ្មានអាសូរ។
ឱ! ទ្វីបលោកអើយខ្ញុំសោកា
ខ្ញុំនឹកលោកប៉ាទឹកភ្នែកហូរ
ខ្ញុំនឹកលោកប៉ាទឹកភ្នែកហូរ
ម្ដេចព្យុះកំណាចបក់វឹកវរ
តាមតែសព្ទស្នូរផ្គរច្រៀងលេង។
តាមតែសព្ទស្នូរផ្គរច្រៀងលេង។
លោកប៉ាកូនអើយ! កូនអាល័យ
សង្ឃឹមស្អែកថ្មីអស់ចំបែង
សង្ឃឹមស្អែកថ្មីអស់ចំបែង
ព្យុះកម្មលោកិយឈប់បង្វែង
ទុក្ខាដូចផ្សែងឃ្លាតឆ្ងាយទៅ។
៣០ មេសា ២០១៦ទុក្ខាដូចផ្សែងឃ្លាតឆ្ងាយទៅ។
ស្មេរ៖ ហេង-រង្សី
មតិយោបល់