តាំងពីព្រឹកដល់ល្ងាច នាងមិននិយាយរកខ្ញុំមួយម៉ាត់សោះ។ នាងខឹងនឹងខ្ញុំហើយ...។ នាងគិតតែធ្វើការរបស់នាង ដោយមិនខ្វល់ពីខ្ញុំ...
តាំងពីព្រឹកដល់ល្ងាច នាងមិននិយាយរកខ្ញុំមួយម៉ាត់សោះ។ នាងខឹងនឹងខ្ញុំហើយ...។ នាងគិតតែធ្វើការរបស់នាង ដោយមិនខ្វល់ពីខ្ញុំឡើយ។ សូម្បីតែមុខខ្ញុំក៏នាងមិនមើលដែរ។
ស្អប់ខ្ញុំណាស់មែនទេ? មែនហើយ ខ្ញុំគួរឲ្យស្អប់ខ្លាំងណាស់។ ខ្ញុំចង់តែសម្លាប់ប្រុសសាវាម្នាក់នេះចោល ដើម្បីឲ្យនាងបានរសាយកំហឹង។
នាងឈឺចាប់ណាស់ហើយ បានជាធ្វើដាក់ខ្ញុំបែបនេះ។ តែក៏ចាត់ទុកថា នាងនៅមានធម៌មេត្តាដែរ ដែលមិនគេចមុខពីខ្ញុំ។ ខ្ញុំមិនដឹងទេថា ហេតុអ្វីខ្ញុំបណ្ដោយឲ្យចិត្តសាវារបស់ខ្ញុំបោកប្រាស់អារម្មណ៍របស់នាងយ៉ាងនេះទៅវិញ។ ខ្ញុំគ្រាន់តែដឹងថា ពេលនេះ ខ្ញុំខូចចិត្ត ខូចចិត្តដែលធ្វើឲ្យនាងក្លាយទៅជាបែបហ្នឹង។ ខ្ញុំមិនយល់ ហេតុអ្វីខ្ញុំមានអារម្មណ៍បែបនេះ? ខ្ញុំអាណិតនាង... ខ្ញុំវិលវល់អស់ហើយ។
ពេលនាងញញឹមក៏ស្អាត ហើយពេលនាងធ្វើមុខស្មើបែបនេះក៏នៅតែស្អាត។
មិនដឹងថា នេះជាចិត្តសាវារបស់ខ្ញុំកំពុងនិយាយឬនរណាកំពុងនិយាយទេ ពេលនេះ...។
អ្ហា! ដល់ម៉ោងរៀបចំចូលដេកហើយ។ រាត្រីសួស្ដី... ឈប់ខឹងទៅណា!

មតិយោបល់