$show=/search

$show=phone

$code: Links

$hide=phone

$show=search

កាដូ​បច្ចុប្បន្នកាល (The Present, ស្ពេសឺរ ចនសាន់)

ខ្ញុំ​ស្គាល់​សៀវភៅ​នេះ​ដោយសារ​បងស្រី​របស់​ខ្ញុំ ។ ពេល​មួយ​នោះ ខ្ញុំ​បាន​ចូល​ក្នុង​បន្ទប់​បងស្រី​ខ្ញុំ ដើម្បី​រក​សៀវភៅ​អាន ។ ខ្ញុំ​ក៏​បាន​...


ខ្ញុំ​ស្គាល់​សៀវភៅ​នេះ​ដោយសារ​បងស្រី​របស់​ខ្ញុំ ។ ពេល​មួយ​នោះ ខ្ញុំ​បាន​ចូល​ក្នុង​បន្ទប់​បងស្រី​ខ្ញុំ ដើម្បី​រក​សៀវភៅ​អាន ។ ខ្ញុំ​ក៏​បាន​ប្រទះ​នឹង​សៀវភៅ​នេះ​ឯង ។ ខ្ញុំ​មិន​ដឹង​ថា បងស្រី​ខ្ញុំ​ទិញ​សៀវភៅ​នេះ​មក​តាំង​ពី​ពេល​ណា​ទេ ។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​សៀវភៅ​នេះ​ពី​មុន​មក​ទេ ។ ខ្ញុំ​ឃើញ​សៀវភៅ​ចម្លែក​បែប​នេះ ក៏​យក​មក​ទុក​ក្នុង​បន្ទប់​ខ្ញុំ​សិន ។ ភ្លាម ៗ ខ្ញុំ​បាន​ត្រឹម​តែ​យក​មក​ទុក តែ​មិន​ដែល​យក​សៀវភៅ​នេះ​មក​អាន​ទេ ។ មាន​ម្ដង​នោះ ខ្ញុំ​យក​សៀវភៅ​នេះ​មក​អាន តែ​អាន​បាន​តែ​បន្តិច​ក៏​ឈប់​អាន​ទៅ ដ្បិតអី​ខ្ញុំ​ដូចជា​គ្មាន​អារម្មណ៍​អាន​យ៉ាងម៉េច​មិន​ដឹង​ទេ... ។ ថ្ងៃ​មួយ ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ។ អត់​ដឹង​ហេតុ​អី​ដែរ...! ខ្ញុំ​ក៏​ស្រាប់តែ​ទាញ​សៀវភៅ​នេះ​មក​អាន​ម្ដង​ទៀត ។ លុះ​អាន​ចប់ ខ្ញុំ​មាន​អារម្មណ៍​ថា​ធូរស្បើយ​ពី​ទុក្ខសោក​ខ្លះ​ដែរ ។ កាល​ហ្នឹង ខ្ញុំ​មិន​យល់​ពី​អត្ថន័យ​នៃ​សៀវភៅ​នេះ​ប៉ុន្មាន​ទេ គ្រាន់តែ​មាន​អារម្មណ៍​ចម្លែក​ក្នុង​ចិត្ត​ថា ហេតុ​អ្វី​ខ្ញុំ​បាន​ធូរស្បើយ​ក្រោយ​ពេល​អាន​សៀវភៅ​នេះ... ។ ក្រោយ​ពី​ហ្នឹង​មក ស្ទើរតែ​រាល់​ពេល​ដែល​ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង ខ្ញុំ​តែង​តែ​យក​សៀវភៅ​នេះ​មក​អាន ។
កាដូបច្ចុប្បន្នកាល

ខ្ញុំ​ចាំ​ថា មាន​ម្ដង​នោះ ខ្ញុំ​ជួប​បញ្ហា​ស្មុគស្មាញ​ជា​ខ្លាំង ។ ខ្ញុំ​សំងំ​ដេក​តាំង​ពី​ព្រលប់ ។ ស្អែក​ឡើង ក្រៅ​តែ​ពី​ញ៉ាំ​អាហារ​ពេល​ព្រឹក ខ្ញុំ​បន្ត​សំងំ​ដេក​រហូត ដ្បិត​អី​អារម្មណ៍​ខ្ញុំ​វា​ស្មុគស្មាញ​ពេក ។ ថ្ងៃ​ជ្រេ ម៉ោង​ប្រហែល​បី​រសៀល​ទៅ​ហើយ ទើប​ខ្ញុំ​ដាច់​ចិត្ត​ក្រោក ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​បន្ត​ទេ គិត​ឃើញ​តែ​ត្រឹម​រឿង​ងូត​ទឹក​ឲ្យ​ស្រឡះ​មុខ​ស្រឡះ​មាត់ ។ លុះ​ងូត​ទឹក​រួច ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ថ្លា​បន្តិច ហើយ​ក៏​គិត​ដល់​រឿង​ដែល​ត្រូវ​ធ្វើ​បន្ត ។ ខ្ញុំ​ស្រាប់តែ​គិត​ដល់​រឿង​អាន​សៀវភៅ ។ ខ្ញុំ​គិត​ថា ជីវិត​ដែល​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​នៃ​ភាព​ស្មុគស្មាញ​របស់​ខ្ញុំ​នេះ គួរ​តែ​ល្មម​ដល់​ពេល​រក​ផ្លូវ​ចេញ​ហើយ ។ ខ្ញុំ​ក៏​នឹក​ឃើញ​ដល់​សៀវភៅ​នេះ​ម្ដង​ទៀត ហើយ​ក៏​ទាញ​យក​មក​អាន​យ៉ាង​យកចិត្តទុកដាក់ ។ ខ្ញុំ​មិន​ដឹង​ទេ​ថា ហេតុអ្វី​ខ្ញុំ​អាច​អាន​សៀវភៅ​នេះ​យ៉ាង​យកចិត្តទុកដាក់​បែប​ហ្នឹង ។ ខ្ញុំ​អាន​ដោយ​មិន​ចាប់អារម្មណ៍​អ្វី​ទាំងអស់ សូម្បី​តែ​សំឡេង​ដែល​បង​ខ្ញុំ​រុញ​ទ្វារ​ចូល​មក​ក្នុង​ផ្ទះ ។ ខ្ញុំ​អាន​ជិត​ចប់ ទើប​ចាប់​អារម្មណ៍​ថា​មេឃ​ងងឹត​ជិត​យប់​បាត់​ទៅ​ហើយ ។ ខ្ញុំ​នៅ​តែ​មិន​រវល់​នឹង​ភាព​ងងឹត ហើយ​បន្ត​អាន​ដោយ​មិន​ក្រោក​ទៅ​បើក​ភ្លើង​ផង ។ សភាព​ពេល​នេះ គឺ​ងងឹត​ស្ទើរតែ​មើល​អក្សរ​មិន​ឃើញ តែ​ខ្ញុំ​នៅ​តែ​ប្រឹង​អាន​រហូត​ដល់​ចប់ ទើប​ចេញ​ទៅ​ខាង​ក្រៅ​យក​ខ្យល់​អាកាស ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជា​ខ្លាំង ។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា ខ្ញុំ​បាន​ជ្រាប​ខ្លះ​ហើយ​ពី​អត្ថន័យ​នៃ​សៀវភៅ​នេះ ។ អារម្មណ៍​ខ្ញុំ​ប្រែ​ខុស​ពី​មុន​ដូច​មេឃ​និង​ដី ជា​ពិសេស គឺ​ខ្ញុំ​អាច​ញញឹម​ចេញ​មក​បាន​ទាំង​ដែល​ខ្ញុំ​មិន​ដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ញញឹម... ។ ខ្ញុំ​កាន់តែ​ស្រឡាញ់​សៀវភៅ​នេះ​ទ្វេ​ឡើង ។

ប៉ុន្មាន​ខែ​មុន​នេះ ខ្ញុំ​បាន​យក​សៀវភៅ​នេះ​មក​អាន​ម្ដងទៀត តែ​ដង​ហ្នឹង​ខ្ញុំ​អត់​មាន​កើត​ទុក្ខ​ស្មុគស្មាញ​អី​ទេ គ្រាន់តែ​នឹក​ឃើញ​ចង់​អាន ហើយ​ក៏​យក​មក​អាន​ទៅ ។ អាន​ចប់​លើក​ហ្នឹង​ម្ដង​ទៀត ខ្ញុំ​កាន់តែ​មាន​អារម្មណ៍​ថា​ខ្ញុំ​យល់​បាន​ច្រើន​ពី​សៀវភៅ​នេះ ។ ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​រីករាយ​ជាមួយ​នឹង​ជីវិត​របស់​ខ្ញុំ រហូត​ដល់​ខ្ញុ​ស្ទើរតែ​យល់​ថា​ខ្ញុំ​បាន​រក​ឃើញ កាដូ​បច្ចុប្បន្នកាល សម្រាប់​ខ្លួន​ខ្ញុំ​ហើយ ។ តែ​ក្រោយ​មក​មិន​បាន​ប៉ុន្មាន​សប្ដាហ៍​ផង រឿង​ស្មុគស្មាញ​ក៏​ធ្លាក់​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ​ម្ដងទៀត ។ ដល់​ពេល​ហ្នឹង ទើប​ខ្ញុំ​ដឹង​ថា ការពិត​ខ្ញុំ​មិន​ទាន់​បាន​រក​ឃើញ កាដូ​បច្ចុប្បន្នកាល ដ៏​ពេញលេញ​នោះ​ទេ ។ ការពិត វា​គ្រាន់​តែ​ជា​ស្រមោល​ដ៏​ស្រពេចស្រពិល​នៃ​កាដូ​ហ្នឹង​តែ​ប៉ុណ្ណោះ ។ ដំណើរ​ស្វែង​រក កាដូ​បច្ចុប្បន្នកាល របស់​ខ្ញុំ​ក៏​មាន​ទំនង​ស្រដៀង​គ្នា​ទៅ​នឹង​ដំណើរ​នៃ​ការ​ស្វែងរក កាដូ​បច្ចុប្បន្នកាល របស់​តួអង្គ​ក្នុង​សៀវភៅ​ហ្នឹង​អ៊ីចឹង​ដែរ ។ ដំបូង គាត់​គិត​ថា​គាត់​បាន​រក​ឃើញ កាដូ​បច្ចុប្បន្នកាល តែ​ដល់​ពេល​គាត់​ជួប​បញ្ហា​ក្នុង​ជីវិត​គាត់​ជា​បន្តបន្ទាប់​ទៀត ទើប​គាត់​ខិតខំ​បន្ត​ស្វែងរក កាដូ​បច្ចុប្បន្នកាល នេះ​រហូត​បាន​រក​ឃើញ កាដូ​បច្ចុប្បន្នកាល ដ៏​ពេញលេញ​មួយ​សម្រាប់​ខ្លួន​គាត់ ។

ក្រោយ​ជួប​រឿង​ស្មុគស្មាញ​ប៉ុន្មាន​ខែ​មុន​នេះ ខ្ញុំ​មិន​បាន​យក​សៀវភៅ​នេះ​មក​អាន​ដូច​ពី​មុន​ទៀត​ទេ ដោយ​ខ្ញុំ​គ្រាន់តែ​ព្យាយាម​រំលឹក​ដល់​អារម្មណ៍​ដែល​ខ្ញុំ​ធ្លាប់​យល់​ថា​ជា​អារម្មណ៍​នៃ​ការ​រក​ឃើញ កាដូ​បច្ចុប្បន្នកាល មក​គិត​ជា​រឿយ ៗ ។ បន្ទាប់​មក ខ្ញុំ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង ហើយ​ខ្ញុំ​ក៏​គិត​ដល់​ការ​អាន​សៀវភៅ​នេះ​ម្ដង​ទៀត ។ ខ្ញុំ​ទើបតែ​បាន​អាន​សៀវភៅ​នេះ​ចប់​ម្ដង​ទៀត​នៅ​ពេល​រសៀល​នេះ​ឯង ។ បើ​គិត​ទៅ ខ្ញុំ​អាន​សៀវភៅ​នេះ​ចប់​អស់​បួន​ដង​ហើយ ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​ប្រាកដ​ទេ​ថា​ខ្ញុំ​បាន​រក​ឃើញ កាដូ​បច្ចុប្បន្នកាល មួយ​នេះ​ហើយ​ឬ​នៅ ។

អ្នក​ប្រាកដ​ជា​ឆ្ងល់​ណាស់​មែន​ទេ​ថា​តើ​ហេតុ​អ្វី​សៀវភៅ​នេះ​ហាក់​ដូច​ជា​អស្ចារ្យ​ខ្លាំង​ម្ល៉េះ... ! មែន ! វា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា នៅ​មាន​អាថ៌កំបាំង​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​ទាន់​បាន​រក​ឃើញ​ពី​សៀវភៅ​នេះ ។ អូ ! ចង់​ដឹង​អត់​ថា​សៀវភៅ​ហ្នឹង​និយាយ​ពី​អ្វី ? ខ្ញុំ​មិន​ចង់​រៀបរាប់​ច្រើន​ពេក​ទេ ព្រោះ​ចង់​ឲ្យ​អ្នក​ស្វែង​យល់​ពី​អត្ថន័យ​នៃ កាដូ​បច្ចុប្បន្នកាល នេះ​ដោយ​ខ្លួន​អ្នក​ចុះ ដ្បិតអី​គ្មាន​អ្នក​ណា​អាច​ស្វែងរក កាដូ​បច្ចុប្បន្នកាល នេះ​ឲ្យ​អ្នក​បាន​ទេ មាន​តែ​ខ្លួន​អ្នក​ប៉ុណ្ណោះ ។ ចូរ​ចាំ​ថា កាដូ​បច្ចុប្បន្នកាល មិន​មែន​ត្រឹម​តែ​ជា​ការ​រស់​នៅ​ក្នុង​បច្ចុប្បន្នកាល​ដោយ​រីករាយ​តែ​មួយ​មុខ​នោះ​ទេ វា​នៅ​មាន​ធាតុ​ផ្សំ​ដទៃ​ទៀត​ដែល​អ្នក​ត្រូវ​ស្វែងរក ។ ខ្ញុំ​តែងតែ​គូស​លើ​ប្រយោគ​ថ្មី ៗ បន្ថែម​ទៀត​រាល់​ពេល​ដែល​ខ្ញុំ​អាន​សៀវភៅ​នេះ ។ ខ្ញុំ​ក៏​សង្ឃឹម​ថា នៅ​ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​អាច​រក​ឃើញ កាដូ​បច្ចុប្បន្នកាល ដ៏​ពិតប្រាកដ​មួយ​សម្រាប់​ជីវិត​របស់​ខ្ញុំ ។ នៅ​មាន​ទៀត... ខ្ញុំ​និង​បន្ត​អាន​សៀវភៅ​នេះ​ទៀត​នៅ​ពេល​ក្រោយ ដើម្បី​ស្វែងយល់​ពី កាដូ​បច្ចុប្បន្នកាល នេះ​ឲ្យ​បាន​កាន់តែ​ច្បាស់ ។ ខ្ញុំ​ក៏​សង្ឃឹម​ថា អ្នក​នឹង​អាច​រក​ឃើញ​នូវ កាដូ​បច្ចុប្បន្នកាល នេះ​សម្រាប់​ខ្លួន​អ្នក​ផង​ដែរ ។

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: កាដូ​បច្ចុប្បន្នកាល (The Present, ស្ពេសឺរ ចនសាន់)
កាដូ​បច្ចុប្បន្នកាល (The Present, ស្ពេសឺរ ចនសាន់)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFQ-ITXqKOtdmstahc4ewuKiOebRcgSPcCFkM7kauOQSfLUOEAwodrWWlmRuOuhh-spcYCthf0CPHmsTPg3CkTq_4ZNuZUQWBX8tdReR6w2qY_xCmiOQAAsDtgmI7BToqmMHFXp2NK0Lv5/s1600/the-present.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFQ-ITXqKOtdmstahc4ewuKiOebRcgSPcCFkM7kauOQSfLUOEAwodrWWlmRuOuhh-spcYCthf0CPHmsTPg3CkTq_4ZNuZUQWBX8tdReR6w2qY_xCmiOQAAsDtgmI7BToqmMHFXp2NK0Lv5/s72-c/the-present.jpg
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2017/12/the-present-spencer-johnson.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2017/12/the-present-spencer-johnson.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content