អត្ថបទខាងក្រោមនេះ ជាអត្ថបទដែលខ្ញុំសរសេរដាក់ក្នុងទំព័រ អំពីម្ចាស់ប្លក់ ឯណោះ ទេ (តែឥលូវ បានកែប្រែហើយ)។ ប៉ុន្តែ ខ្ញុំចង់យក...
អត្ថបទខាងក្រោមនេះ ជាអត្ថបទដែលខ្ញុំសរសេរដាក់ក្នុងទំព័រ អំពីម្ចាស់ប្លក់ ឯណោះ ទេ (តែឥលូវ បានកែប្រែហើយ)។ ប៉ុន្តែ ខ្ញុំចង់យកមកចុះផ្សាយនៅទីនេះម្ដងទៀត ដ្បិតអីអត្ថបទនេះមិនមែនជាអត្ថបទផ្លូវការនិយាយពីខ្លួនរបស់ខ្ញុំទេ។ អត្ថបទនេះគ្រាន់តែជាការរំលឹកឡើងវិញនូវអារម្មណ៍ មនោសញ្ចេតនា និងការចងចាំរបស់ខ្ញុំកាលពីមុនតែប៉ុណ្ណោះ។ កាលបង្កើតប្លក់នេះដំបូង ខ្ញុំបានរៀបចំសរសេរអំពី លក្ខខណ្ឌប្រើប្រាស់ និង គោលការណ៍ឯកជនភាព ទុកចោលទទេ ព្រោះមិនដឹងថាសរសេរពីអ្វី។ ខ្ញុំទើបតែរៀបចំសរសេរអត្ថបទនេះកាលពីម្សិលម្ង៉ៃ ហើយបញ្ចប់នៅល្ងាចនេះឯង។ ខ្ញុំមិនបានសរសេរជាប់លាប់ទេ ពេលទំនេរក៏សរសេរ ពេលរវល់ក៏ទុកចោលទៅ។ ហេតុនេះហើយទើបមានផ្នែកខ្លះ អានទៅដូចជាមានអត្ថន័យដាច់ៗពីគ្នា។
ខ្ញុំមិនដឹងទេថា គួរសរសេរអ្វីនៅទីនេះ...! ប្រហែលជាត្រូវអរគុណអ្នក ដែលបានចំណាយពេលចូលមកលេងនឹងកងទ័ពនៃតួអក្សរដែលសរសេររាត់រាយគ្មានន័យខ្លឹមសាររបស់ខ្ញុំហើយមើល៍ទៅ...។ ដ្បិតអីខ្ញុំគិតថា គ្មានអ្នកណាទំនេរពេកដល់ថ្នាក់ចំណាយពេលដ៏មានតម្លៃរបស់គេចូលមកអានអ្វីដែលអត់ប្រយោជន៍ គ្មានសាច់ការបែបនេះទេ។ ប្រហែលមានតែអ្នកដែលចង់ស្វែងយល់ពីខ្ញុំប៉ុណ្ណោះ ដែលសុខចិត្តទ្រាំចូលមកអានទាំងដែលមិនទាន់បានសុំការអនុញ្ញាតពីខួរក្បាលដ៏ឆ្លាតវៃរបស់គេ។ ឬថា មានតែមនុស្សដែលឆ្កួតលីលានឹងមនោសញ្ចេតនាល្ងង់ដប់គត់ធន់ខ្ញុំនេះទេ ដែលសុខចិត្តចំណាយពេលមកប្រលែងលេងនឹងកងទ័ពនៃដំណក់ទឹកខ្មៅដែលវិលវក់គ្មានវិញ្ញាណបែបនេះ។ ឬក៏ថា មានតែមនុស្សដែលនិយមបើកចិត្តបើកបេះដូងស្វែងយល់ពីអ្នកដទៃនិងអ្វីៗជុំវិញខ្លួននោះទេ ដែលសុខចិត្តឆ្លៀតពេលចូលមកអាននោះ។ អរគុណចំពោះបេះដូងដ៏បរិសុទ្ធរបស់អ្នក ដែលបានផ្ដល់នូវចន្លោះទំនេរខ្លះ ដើម្បីដាក់រូបខ្ញុំ មិនថាក្នុងនាមជាអ្វីនោះទេ ខ្ញុំរីករាយនឹងស្ថិតនៅក្នុងបេះដូងដ៏បរិសុទ្ធត្រជាក់ផ្អែមល្ហែមពោរពេញដោយសេចក្ដីស្រឡាញ់រាប់អានរបស់អ្នក។ អរគុណបេះដូងរបស់អ្នក ដែលហ៊ានប្រឆាំងនឹងខួរក្បាលរបស់អ្នក ដើម្បីទទួលយករូបខ្ញុំ។
ផ្អាករឿងអរគុណប៉ុណ្ណឹងសិនចុះ! ឥឡូវ មកនិយាយរឿងប្លក់នេះវិញម្ដង។ ការពិត ខ្ញុំធ្លាប់បានបង្កើតប្លក់មិនតិចទេពីមុនមក ហើយលុបទៅវិញក៏មិនតិចដូចគ្នា។ ខ្ញុំគិតថា ប្លក់នេះជាប្លក់ចុងក្រោយហើយ ហើយខ្ញុំក៏មិនលុបចោលទៀតដែរ។ ប្លក់នេះបង្កើតមកយូរដែរហើយ តែខ្ញុំមិនសូវបានចូលមកប្រើទេ។ បានត្រឹមតែចូលមកសរសេរឯកសារមេរៀនដែលធ្លាប់រៀននិងសកម្មភាពក្នុងពិធីសំខាន់ៗ ដែលខ្ញុំបានចូលរួមយូរៗម្ដងប៉ុណ្ណោះ។ ទើបតែចុងឆ្នាំនេះទេ(ខែធ្នូ ២០១៧) ខ្ញុំស្រាប់តែចង់ប្ដូរទម្លាប់នៃការរស់នៅខ្លះ ដោយបែរមកស្នាក់នៅក្នុងផ្ទះចាស់ដែលខ្ញុំធ្លាប់ទុកចោលអស់ពេលដ៏យូរនេះវិញ។ ខ្ញុំគ្រាន់តែចង់នាំយកអារម្មណ៍និងមនោសញ្ចេតនារាប់លានជំពូករបស់ខ្ញុំមកទុកនៅទីនេះ ដើម្បីបានចូលមកលេងនឹងពួកវាម្ដងម្កាលនៅពេលក្រោយ។ លើសពីនេះ ខ្ញុំចង់រក្សានូវស្នាដៃ គំនិត ទស្សនៈ និងប្រភពធនធាននានា ដែលបម្រើឲ្យការកម្សាន្តនិងការសិក្សាអប់រំ ទុកគ្រាន់ជាការរួមចំណែកដល់មនុស្សជាតិទូទៅ ដែលស្រេកឃ្លាននូវចំណេះដឹងនិងអ្វីដែលថ្មីៗ។ អាចនិយាយបានថា នេះជាកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលប្រមូលផ្ដុំទៅដោយអារម្មណ៍ មនោសញ្ចេតនា ការចងចាំ និងអ្វីៗជាច្រើនទៀតដែលជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ ពោលគឺអ្វីៗដែលខ្ញុំពេញចិត្តនឹងចែករំលែកឲ្យអ្នកទាំងអស់គ្នាបានដឹង។ ក្រៅពីនេះ ទីនេះក៏ជាឃ្លាំងផ្ទុកនូវឯកសារនិងស្នាដៃនានារបស់ខ្ញុំផងដែរ។ អ្នកអាចកម្សាន្តជាមួយកំណាព្យនិងរឿងខ្លីៗ ដែលជាស្នាដៃរបស់ខ្ញុំឬរបស់អ្នកនិពន្ធផ្សេងៗទៀត។ លើសពីនេះទៀត ទីនេះក៏មានផងដែរនូវអត្ថបទដែលផ្ដល់ឲ្យអ្នកនូវចំណេះដឹង គន្លឹះ បទពិសោធន៍ និងឯកសារចម្រុះផ្សេងៗជាច្រើនទៀត។ ខ្ញុំនឹងខិតខំនាំមកជូនអ្នកនូវអត្ថបទជាច្រើន ទាំងអត្ថបទដែលបម្រើឲ្យការកម្សាន្ត ចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។
អូ! និយាយច្រើនដល់ម្ល៉ឹង អស់លោកអ្នកខ្លះ ប្រហែលជាមិនទាន់ស្គាល់ច្បាស់ថាខ្ញុំជានរណានៅឡើយទេ...។ ខ្ញុំឈ្មោះ ហេង រង្សី (Rangsey HENG) ជានិស្សិតផ្នែក ព័ត៌មានវិទ្យាពាណិជ្ជកម្ម (Business Information System, BIS) នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា (Paññāsāstra University of Cambodia, PUC)។ ការពិត កាលនៅពីក្មេងខ្ញុំមានបំណងប្រាថ្នាជាច្រើន។ ដោយសារមាននិស្ស័យជាក្មេងមិនសូវចេះមាត់ក ខ្មាសអៀន និងភ័យខ្លាចច្រើន អ្នកផងទាំងឡាយតែងយកខ្ញុំធ្វើជាតួអង្គនៃជនរងគ្រោះ ហើយជារឿយៗ ខ្ញុំក៏គិតថាខ្ញុំជាជនរងគ្រោះដែរ។ ជួបរឿងដែលត្រូវគេបំពានច្រើន ខ្ញុំតែងតែគិតដល់សេចក្ដីស្រឡាញ់និងការឲ្យតម្លៃគ្នាទៅវិញទៅមកក្នុងសង្គម ក្នុងនាមជាមនុស្សជាតិដូចគ្នា។ ខ្ញុំចង់ឃើញសង្គមមួយដែលចេះជួយគ្នា មានសាមគ្គីជាធ្លុងមួយ ពោលគឺសង្គមមួយដែលចេះចែកគ្នារស់ មិនមែនជាសង្គមមួយដែលដណ្ដើមគ្នារស់នោះទេ។ ពេលខ្លះ ខ្ញុំក៏មិនសូវយល់ដែរថា ហេតុអ្វីក៏ខ្ញុំខុសពីក្មេងដទៃអ៊ីចឹង...។ ខ្ញុំចាប់ផ្ដើមគិតពីបញ្ហាសង្គមតាំងពីខ្ញុំនៅតូច ផ្ទុយគ្នាស្រឡះពីក្មេងដទៃដែលភាគច្រើនពួកគេគិតតែពីភាពសប្បាយរីករាយនៃកុមារភាពរបស់ពួកគេ។ ក្មេងខ្លះស្ទើរតែមិនស្គាល់ផងថាអ្វីជាសង្គម...។ អ្នកអាចនឹងភ្ញាក់ផ្អើល ពេលដែលខ្ញុំប្រាប់អ្នកថាកាលពីក្មេងខ្ញុំមានបំណងប្រាថ្នាចង់ក្លាយជាថ្នាក់ដឹកនាំកំពូលម្នាក់នៃប្រទេសមួយនេះ។ វាគួរឲ្យអស់សំណើចណាស់មែនទេ ដែលក្មេងមិនសូវចេះមាត់ក ខ្មាសអៀន និងភ័យខ្លាចច្រើនដូចជារូបខ្ញុំ បែរជាមានបំណងប្រាថ្នាបែបនេះទៅវិញ។ សម្រាប់ខ្ញុំ ខ្ញុំគិតថាវាមិនចម្លែកពេកនោះទេ ព្រោះខ្ញុំគិតថា មនុស្សដែលមាននិស្ស័យបែបនេះតែងតែមានបំណងប្រាថ្នាហួសពីការស្មានបែបហ្នឹងឯង ដ្បិតអីគេបានជួបរឿងជាច្រើន ដែលអ្នកដទៃគ្មានឱកាសបានជួប។ យល់ថាអ៊ីចឹងអត់? ហាស! ហាស! លើកទឹកចិត្តគ្នាយើង ដែលមិនសូវចេះមាត់ក...។
អ្ហា! នឹកឃើញរឿងកាលពីក្មេងដូចជាគ្រាន់បើណាស់អ៊ីចឹង។ លុះដល់កាន់តែធំ អ្វីៗដែលខ្ញុំធ្លាប់គិត បានជ្រុះធ្លាក់ទៅក្នុងលំហនៃពេលវេលាដ៏វែងអន្លាយស្ទើរតែអស់បាត់ទៅហើយ។ គំនិតនិងបំណងប្រាថ្នារបស់ខ្ញុំ មិនបានបាត់បង់ឬប្រែប្រួលនោះទេ វាគ្រាន់តែទទួលយកការរៀនសូត្រពីពេលវេលានិងមជ្ឈដ្ឋានជុំវិញប៉ុណ្ណោះ។ វាដូចទៅនឹងឃ្លាមួយដែលខ្ញុំនិយាយថា <<When I was young, I think so big; but when I grow up, I think smaller.>>។ ហាស! ហាស! មានទៅអន់អី ចេះភាសាអង់គ្លេសប៉ុន្មានម៉ាត់នឹងគេដែរតើ...។ ចង់ប្រាប់ថា អ្នកកំពុងអានហ្នឹងក៏មិនអន់ដែរ! អូ! ចង់ស្ដាប់រឿងឆ្កួតៗរបស់ខ្ញុំអត់ហ្នឹង? និយាយរឿងដ៏សែនអាម៉ាស់របស់ខ្ញុំឲ្យស្ដាប់មួយទៅចុះ។ ដូចនិយាយខាងដើមអ៊ីចឹង គឺថាខ្ញុំមាននិស្ស័យជាមនុស្សមិនសូវចេះមាត់ក។ តាមពិត ពេលនៅផ្ទះខ្ញុំនិយាយជាមួយអ្នកផ្ទះដូចគេដូចឯងដែរ តែពេលចេញក្រៅខ្ញុំមិនសូវនិយាយទេ ពេលខ្លះមិននិយាយសោះតែម្ដងក៏សឹងមាន។ កាលចូលរៀនថ្នាក់ទីមួយ លោកគ្រូរបស់ខ្ញុំ បានមកសួរម្ដាយខ្ញុំដល់ផ្ទះ ដើម្បីឲ្យបានដឹងប្រាកដថាខ្ញុំជាមនុស្សគឬមិនមែន។ ម្ដាយខ្ញុំភ្ញាក់ផ្អើលខ្លះដែរ ពេលដែលលោកគ្រូរបស់ខ្ញុំសួរនាំបែបនេះ ដ្បិតអីពេលនៅផ្ទះខ្ញុំនិយាយធម្មតាដូចគេឯងសោះហ្នឹង។ ម្ដាយខ្ញុំប្រាប់ទៅគ្រូរបស់ខ្ញុំថា ទេ! កូនខ្ញុំអត់គទេ...។ តាមពិត គ្រូខ្ញុំគ្រាន់តែមិនប្រាកដក្នុងចិត្ត ដ្បិតអីខ្ញុំអត់ដែលនិយាយអីសោះ។ គ្រូឲ្យសរសេរខ្ញុំសរសេរបាន តែគ្រាន់តែថាអត់មាត់អត់កអីតែម្ដង។ មួយឆ្នាំនៃឆ្នាំសិក្សាថ្នាក់ទីមួយរបស់ខ្ញុំ ប្រព្រឹត្តទៅដោយបែបហ្នឹងឯង។ ហាស! ហាស! ជាលទ្ធផល... ទាយមើល៍! លទ្ធផលវាយ៉ាងម៉េច? សន្យាបានអត់ថាមិនសើចខ្ញុំ? ហាស! ហាស! ជាលទ្ធផល គ្រូឲ្យខ្ញុំរៀនត្រួតថ្នាក់ គឺឲ្យរៀនថ្នាក់ទីមួយហ្នឹងដដែល។ ហាស! បានហើយ បើចង់សើចក៏សើចទៅចុះ ព្រោះវាអាចជារឿងគួរឲ្យអស់សំណើចខ្លះដែរ។ ចំមែនខ្ញុំ មកត្រួតថ្នាក់អីនៅថ្នាក់ទីមួយហ្នឹងវិញ...! ហួសចិត្តតែម្ដងហើយខ្ញុំ។ ម្ដាយខ្ញុំតែងតែរំលឹកឡើងវិញនូវរឿងនេះម្ដងហើយម្ដងទៀតប្រាប់គេឯង។ នេះអាចជាសេចក្ដីសុខខ្លះៗរបស់ម្ដាយខ្ញុំដែរ ពេលដែលបានរំលឹករឿងអាម៉ាស់របស់កូនប្រុសប្រាប់គេឯង។ ខ្ញុំក៏សប្បាយចិត្តណាស់ដែរ ព្រោះរាល់ពេលដែលម្ដាយខ្ញុំរំលឹករឿងនេះម្ដងៗ ទឹកមុខម្ដាយខ្ញុំពេញដោយស្នាមញញឹម។ ខ្ញុំគិតថាមានតែស្នាមញញឹមរបស់ម្ដាយខ្ញុំទេ ដែលស្អាតជាងគេលើលោកនេះ។
គួរនិយាយពីអ្វីទៀត...! អូ! ជ្រុលនិយាយរឿងដ៏សែនអាម៉ាស់ហ្នឹងទៅហើយ ឥឡូវ និយាយពីរឿងដំណើរជីវិតវិលវល់ប្រកបដោយក្ដីអាម៉ាស់ហ្នឹងបន្តទៀតចុះ។ កាលនៅបឋមសិក្សា ខ្ញុំមិនមែនជាក្មេងដែលរៀនពូកែនោះទេ តែក៏មិនមែនជាក្មេងដែលរៀនអន់ពេកនោះដែរ។ ការពិត នៅពេលនោះអត់មានអីពិបាកផង ពិបាកតែរឿងទន្ទេញមេលេខបន្តិចប៉ុណ្ណឹងឯង។ ខ្ញុំគិតថាអ្នករាល់គ្នាក៏គិតដូចខ្ញុំដែរមើល៍ទៅ! លុះជិតចប់បឋមសិក្សា អ្វីដែលលេចធ្លោជាងគេសម្រាប់ខ្ញុំ គឺសមត្ថភាពនៃការសរសេរតែងសេចក្ដីហ្នឹងឯង។ ខ្ញុំចាំថាមានពេលមួយនោះ គ្រូឲ្យធ្វើកិច្ចការជាក្រុម ដោយឲ្យសរសេរតែងសេចក្ដីពណ៌នាអំពីសាលារៀន។ ខ្ញុំបានឲ្យមិត្តខ្ញុំម្នាក់ដែលសរសេរអក្សរបានស្អាតជាអ្នកសរសេរ ដោយមានខ្ញុំជាអ្នកបង្គាប់ឲ្យគេសរសេរ ដ្បិតអីអក្សរខ្ញុំមិនសូវស្អាតដូចគេទេ។ បញ្ជាក់បន្តិច! នៅក្នុងក្រុមហ្នឹងសុទ្ធតែស្រីៗ។ កាលនៅក្មេង ខ្ញុំមានមិត្តភ័ក្ដិច្រើនសុទ្ធតែជាស្រីៗ។ ពួកគេចូលចិត្តខ្ញុំណាស់។ មិនដឹងយ៉ាងម៉េចដែរ! កុមារភាពរបស់ខ្ញុំបែរជាបែបនេះទៅវិញ។ តាមដែលចាំ គឺប្រុសតែពីរនាក់ទេក្នុងក្រុមខ្ញុំ មិត្តម្នាក់ដែលអង្គុយតុជាមួយខ្ញុំហើយនិងខ្ញុំហ្នឹងឯង។ ចំណែកឯមិត្តម្នាក់ដែលទទួលភារៈជាអ្នកសរសេរហ្នឹងក៏ជាស្រីដែរ។ ហាស! ហាស! និយាយឲ្យត្រង់ទៅ ខ្ញុំធ្លាប់លួចស្រឡាញ់នាងអស់ប៉ុន្មានឆ្នាំដែរ (តែឥឡូវ នាងបានរៀបការបាត់ទៅហើយ) ហើយនៅមានមិត្តម្នាក់ទៀតដែលអង្គុយតុជាមួយនាង ក៏ខ្ញុំធ្លាប់លួចស្រឡាញ់ខ្លះដែរ។ យីអើ! ចេះលួចស្រឡាញ់គេតាំងពីបឋមសិក្សា។ ខ្លាំងណាស់ដែរតើនេះ...! អូ! កាន់តែវែងឆ្ងាយហើយ...។ បន្តនិយាយពីរឿងសរសេរតែងសេចក្ដីហ្នឹងវិញម្ដង។ ក្រោយពេលដែលលោកគ្រូកែហើយ លោកមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងអត្ថបទនោះ។ អត្ថបទនោះវែងគួរសមដែរ ហើយថែមទាំងមានសោភ័ណល្អវិសេស ដែលគ្រូខ្ញុំអាចនឹងគិតថាសិស្សថ្នាក់ទី៦ មិនអាចសរសេរអត្ថបទដ៏ល្អបែបហ្នឹងបានទេ។ មែនទៅអន់អី! គឺថាបានពិន្ទុដប់លើដប់តែម្ដង។ គ្រូរបស់ខ្ញុំនឹកសង្ស័យថា ពួកយើងលួចបើកសៀវភៅរបស់លោកមើល ដ្បិតអីសៀវភៅរបស់លោក(សៀវភៅសម្រាប់គ្រូ)មានកំណែស្រាប់អំពីអត្ថបទតែងសេចក្ដីនោះ។ ហាស! ហាស! ដឹងអីអត្ថបទនោះគឺជាអត្ថបទដែលកើតចេញពីខួរក្បាលដ៏ឆ្លាតវៃនិងមនោសញ្ចេតនារាប់លានជំពូករបស់ខ្ញុំសោះ។ ហាស! មិនមែនអួតខ្លួនឯងទេ គ្រាន់តែនិយាយការពិតលើកទឹកចិត្តខ្លួនឯងទេតើ...។
បន្តទៀត! វាគួរតែដល់ថ្នាក់អនុវិទ្យាល័យហើយ។ ខ្ញុំគិតថា វាដូចជាអត់សូវមានអ្វីខុសពីគ្នាប៉ុន្មានទេ។ មិត្តរបស់ខ្ញុំភាគច្រើននៅតែជាស្រីៗដដែល។ ខ្ញុំនៅតែចាប់ចិត្តនឹងរឿងសរសេរហ្នឹងឯង។ សរសេរអត្ថបទឬឆ្លើយសំណួរក្នុងទម្រង់ជាសំណួរទូទៅ ខ្ញុំបានពិន្ទុច្រើនជាងគេស្ទើរតែរាល់ដង។ ខ្ញុំកាន់តែដើរចូលជ្រៅទៅក្នុងមុខវិជ្ជាភាសាជាតិមួយនេះ។ ខ្ញុំចាំថាថ្វីត្បិតតែខ្ញុំចូលចិត្តសរសេរ តែអក្សររបស់ខ្ញុំមិនស្អាតនោះទេ។ ខ្ញុំថា នេះមិនមែនជារឿងដែលចង្រៃពេកនោះទេ ដែលខ្ញុំសរសេរអក្សរមិនបានស្អាតនោះ។ ខ្ញុំគ្រាន់តែគិតថា នេះមកពីខួរក្បាលនិងមនោសញ្ចេតនារបស់ខ្ញុំធ្វើការងារលឿនពេកនោះទៅវិញទេ គឺថាលឿនពេករហូតដៃរបស់ខ្ញុំធ្វើការមិនទាន់ ទើបដៃរបស់ខ្ញុំត្រូវប្រឹងរត់ឲ្យបានទាន់ដោយភ្លេចគិតដល់ភាពផ្ចិតផ្ចង់ស្អាតបាតនៃការសរសេរ។ ហេតុនេះហើយ ទើបបានជាអក្សររបស់ខ្ញុំមិនស្អាតហ្នឹងឯង។ ហាស! ហាស! ស្ដាប់ទៅគួរឲ្យអស់សំណើចណាស់មែនទេ? អាចអ៊ីចឹងដែរហ្នឹង! អូ! មានរឿងគួរឲ្យសោកស្ដាយមួយដែរកាលហ្នឹង។ អ្នកគ្រូខ្ញុំនិយាយនៅចំពោះមុខខ្ញុំថា ខ្ញុំនេះមានសមត្ថភាពគួរសមដែរក្នុងការសរសេរ ហើយចំណេះខាងផ្នែកភាសាជាតិក៏មិនអន់ដែរ តែទាស់ត្រង់ថា ខ្ញុំសរសេរអក្សរមិនស្អាត និយាយឲ្យងាយស្ដាប់ទៅ គឺថាអក្សរខ្ញុំពេលបានមើលហើយ រកកល់ក្អួតតែម្ដង។ អ៊ីចឹងហើយទើបអ្នកគ្រូរបស់ខ្ញុំសម្រេចចិត្តជ្រើសរើសមិត្តខ្ញុំម្នាក់ទៀតឲ្យទៅចូលរួមប្រឡងសិស្សពូកែ ដ្បិតអីសាលាខ្ញុំមានសិស្សតិចដែរ ដែលតម្រូវឲ្យអ្នកគ្រូខ្ញុំអាចជ្រើសរើសបានតែសិស្សម្នាក់ប៉ុណ្ណោះ ដើម្បីទៅប្រឡង។ ហាស! អក្សរខ្ញុំអើយអីក៏អស្ចារ្យយ៉ាងនេះ...! មើលហើយបែរជាធ្វើឲ្យគេក្អួតចង្អោរទៅវិញ។ វាមិនអីនោះទេ ព្រោះខ្ញុំដឹងច្បាស់ថាអក្សររបស់ខ្ញុំពិតជាមិនស្អាតអ៊ីចឹងមែន។ អូ! គួរតែនិយាយរឿងស្នេហាកាលនៅអនុវិទ្យាល័យបន្តទៀតឬអត់ទេនេះ...។ ទេដូចជាមិនគួរទេ! គ្រាន់តែថាកាលហ្នឹងមានចិត្តលួចស្រឡាញ់មិត្តខ្ញុំប៉ុន្មាននាក់ដែរ គ្រាន់ជាការកែអផ្សុកសម្រាប់មនោសញ្ចេតនាដ៏រប៉ិលរប៉ូចរបស់ខ្ញុំលើផ្លូវជីវិតជាសិស្សនៅអនុវិទ្យាល័យ។
បន្តដំណើរដល់ថ្នាក់វិទ្យាល័យវិញម្ដង។ មកដល់ថ្នាក់វិទ្យាល័យនេះក៏គ្មានអ្វីលេចធ្លោច្រើនដែរ។ ចរិតដែលមិនសូវចេះនិយាយច្រើន នៅតែមិនសូវនិយាយច្រើនដដែល។ ម្ដងនេះ ខ្ញុំលែងសូវមានមិត្តជិតស្និទ្ធដែលជាស្រីៗហើយ។ មិននឹកស្មានថាជីវិតនេះប្រែប្រួលបែបហ្នឹងសោះ។ ដល់ថ្នាក់វិទ្យាល័យនេះ ខ្ញុំជ្រើសរើសសិក្សាផ្នែកវិទ្យាសាស្ត្រពិត។ ពេលហ្នឹងគិតថារើសយកផ្នែកវិទ្យាសាស្ត្រសង្គមដែរ តែកាលហ្នឹងដូចជាគ្មានសិស្សរៀនផ្នែកហ្នឹងផង។ កាលហ្នឹងមានសិស្សតែប៉ុន្មានថ្នាក់នេះទេ ថ្នាក់មួយនោះសម្បូរណ៍សុទ្ធតែសិស្សពូកែ ឯខ្ញុំគ្មានវាសនាបានរៀនថ្នាក់ហ្នឹងនឹងគេទេ។ ខ្ញុំកាលហ្នឹងស្ទើរតែក្លាយទៅជាសិស្សពូកែក្នុងចំណោមសិស្សអន់ទៅហើយ ដ្បិតអីថ្វីបើខ្ញុំរៀនមិនពូកែ តែក៏មិនអាចថាអន់ពេកនោះដែរ។ ពេលមួយនោះ ខ្ញុំអស់សំណើចជាខ្លាំង ដែលខ្ញុំប្រឡងបានពិន្ទុច្រើនជាងគេលើមុខវិជ្ជាគីមីវិទ្យា។ ខ្ញុំអស់សំណើចដែលមិត្តខ្ញុំមួយចំនួនរៀនបន្ថែមក្រៅម៉ោងលើមុខវិជ្ជានេះ បែរជាធ្វើមិនបានល្អដូចខ្ញុំដែលមិនបានរៀនបន្ថែមទៅវិញ។ ខ្ញុំបានពិន្ទុច្រើនបន្ទាប់ពីមិត្តខ្ញុំដែលអង្គុយតុជាមួយខ្ញុំ ដ្បិតអីខ្ញុំឲ្យគេចម្លងពីខ្ញុំ។ ពេលនោះ ខ្ញុំត្រូវបានផ្ដល់កិត្តិយសពីគ្រូឲ្យឡើងទៅកែលំហាត់ឲ្យអ្នករាល់គ្នាក្នុងថ្នាក់មើល។ ហាស! ហាស! ទាំងទទ្រាក់ទទ្រើកចេះតែសរសេរហើយ។ ខ្ញុំមិននឹកស្មានថាខ្ញុំពូកែអ៊ីចឹងសោះ។ ហាស! អ្នកអាចនឹងគិតថា នេះដល់វគ្គដែលខ្ញុំអួតពីខ្លួនឯងហើយតើ...។ ហ្នឹងហើយ វាស្រេចតែលើអ្នកគិតទៅចុះ! គ្រាន់តែថា ខ្ញុំលើករឿងនេះមកដើម្បីរំលឹកអនុស្សាវរីយ៍ល្អៗកាលពីមុន ហើយក៏អាចជាសារប្រាប់ទៅអ្នកថា អ្នកក៏ជាមនុស្សពូកែអស្ចារ្យណាស់ដែរ ប្រសិនបើអ្នកព្យាយាមធ្វើអ្វីៗដោយយកចិត្តទុកដាក់តែបន្តិចនោះ។ ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថា គ្មានអ្វីដែលពិបាកពេករហូតដល់មនុស្សយើងធ្វើមិនបាននោះទេ។ ដូចជាខ្ញុំកាលហ្នឹងអ៊ីចឹង ខ្ញុំមិនបានរៀនបន្ថែមក្រៅម៉ោងក៏ពិតមែន តែខ្ញុំបានយកចិត្តទុកដាក់ខិតខំស្វែងយល់ពីលំហាត់និងមេរៀនដែលបានរៀន។ ខ្ញុំយល់ថាកាលហ្នឹង ខ្ញុំមិនបានខិតខំខ្លាំងពេកនោះទេ តែលទ្ធផលវិញ គឺល្អប្រសើរខ្លាំងណាស់។ អ៊ីចឹងហើយ ទើបខ្ញុំមានទស្សនៈមួយថា ធ្វើអ្វីក៏ដោយ បើយើងព្យាយាមខិតខំប្រឹងប្រែងយកចិត្តទុកដាក់តែបន្តិចក៏ល្មមឲ្យយើងទទួលបានការចេះដឹងនិងលទ្ធផលល្អប្រសើរណាស់ទៅហើយ។ ប៉ុន្តែ ជារួម ជីវិតនេះត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដែលក្នុងនោះដែរ ជំហានដំបូងនៃការចាប់ផ្ដើមគឺដោយគ្រាន់តែព្យាយាមខិតខំប្រឹងប្រែងយកចិត្តទុកដាក់តែបន្តិចប៉ុណ្ណោះហ្នឹងឯង។ អឺ! សរសេរយូរៗទៅបែរជាទៅបញ្ជ្រាបសារដែលជាទស្សនៈឆ្កួតលីលារបស់ខ្លួនឯងទៅវិញ។ ហាស! ហាស! បន្តទៀតអ៊ីចឹង។ មកដល់ថ្នាក់វិទ្យាល័យនេះ ខ្ញុំមានឱកាសបានទៅប្រឡងសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរនឹងគេដែរ។ វាជាដំណើរលើកទីមួយហើយ ដែលខ្ញុំត្រូវដើរផ្លូវឆ្ងាយដោយគ្មានវត្តមានអ្នកផ្ទះទៅជាមួយនោះ។ កាលនោះ ខ្ញុំនិងមិត្តខ្ញុំបួននាក់ទៀត មានឱកាសបានទៅប្រឡងសិស្សពូកែនៅក្រុងតាខ្មៅ ដោយមានលោកគ្រូម្នាក់ទៀតជាអ្នកជូនពួកយើងទៅ។ មិនបាច់រៀបរាប់វែងឆ្ងាយពេកទេ គួរតែនិយាយពីលទ្ធផលតែម្ដងទៅ។ សាកទាយមើលលទ្ធផលយ៉ាងម៉េចវិញ...! មិនយ៉ាងម៉េចទេ លទ្ធផលនោះ គឺថាខ្ញុំមិនបានជាប់ស្អីនោះទេ។ ការបរាជ័យកាលហ្នឹង វាបានផ្ដល់មេរៀនដ៏អស្ចារ្យសម្រាប់ខ្ញុំ ដើម្បីបន្តដំណើរលើផ្លូវនៃជីវិតដ៏ស្រពេចស្រពិលមួយនេះ។ ខ្ញុំទទួលស្គាល់ថា សមត្ថភាពរបស់ខ្ញុំនៅមានកម្រិតនៅឡើយ។ ខ្ញុំចាប់ផ្ដើមគិតថា នៅមានរឿងជាច្រើនទៀតដែលខ្ញុំត្រូវរៀនសូត្របន្ថែម។ ជីវិតជាសិស្សវិទ្យាល័យរបស់ខ្ញុំ ត្រូវបញ្ចប់ជាមួយនឹងលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។ ខ្ញុំទទួលបាននិទ្ទេស C។ វាជារឿងដែលត្រូវទទួលស្គាល់ថានិទ្ទេស C នេះមិនមែនបានមកដោយសារតែសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំតែមួយមុខគត់នោះទេ។ ខ្ញុំមិនខ្មាសអៀនទេ ដែលនិយាយបែបនេះ។
ដឹងលទ្ធផលមិនបានប៉ុន្មានសប្ដាហ៍ផង ខ្ញុំក៏មកកាន់ទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សា។ ឆាកល្ខោនជីវិតខ្ញុំក៏បន្តដំណើរមកដល់វគ្គជានិស្សិតសាកលវិទ្យាល័យវិញម្ដង។ ខ្ញុំមកភ្នំពេញដោយស្នាក់នៅជាមួយបងស្រីរបស់ខ្ញុំ។ អាចនិយាយបានថា ច្បារអំពៅ (ភូមិឫស្សីស្រស់) ជាទីកន្លែងមួយដែលបានផ្ដល់ឲ្យខ្ញុំនូវការចងចាំនិងអនុស្សាវរីយ៍ជាច្រើន។ ការផ្លាស់ប្ដូរជីវិតមករស់នៅលើដីក្រុង ជាវិញ្ញាសាថ្មីមួយទៀតនៃជីវិតរបស់ខ្ញុំ។ ឆាកល្ខោនជីវិតដែលមិនទាន់រកឃើញកន្លែងចប់មួយនេះបង្កប់ទៅដោយមនោសញ្ចេតនាស្នេហាដ៏ផុយស្រួយនិងបញ្ហាជីវិតដ៏សែនស្មុគស្មាញ។ ឱ! ភ្នំពេញអើយ អ្នកជាចំណុចចាប់ផ្ដើមនៃស្នេហាថ្មីរបស់ខ្ញុំលើដីក្រុងដ៏ធំល្វឹងល្វើយមួយនេះហើយ។ ហាស! ហាស! បើមានពេលទំនេរ ចាំខ្ញុំនិយាយពីរឿងមនោសញ្ចេតនាឆ្កួតឡប់អស់ហ្នឹងឲ្យស្ដាប់។ ទប់អារម្មណ៍សិន... និយាយពីជីវិតនៅសាកលវិទ្យាល័យបន្តទៀត។ ខ្ញុំចាប់ឈានជើងចូលសាកលវិទ្យាល័យមួយនេះនៅចុងឆ្នាំ២០១២ (០៥ តុលា)។ ខ្ញុំចំណាយពេលចូលរៀនថ្នាក់ភាសាអង់គ្លេសអស់ពេលយូរគួរសមដែរ (០៥ តុលា ២០១២ - ៣០ មករា ២០១៤) ព្រោះនេះជាតម្រូវការរបស់សាលា ដើម្បីបានចូលរៀនថ្នាក់បរិញ្ញាបត្រ។ ថ្នាក់ភាសាអង់គ្លេសទាំងបួនកម្រិត ខ្ញុំសុទ្ធតែទទួលបាននិទ្ទេស A ទាំងអស់។ ខ្ញុំនៅតែសរសើរខ្លួនឯងដែលមានសមត្ថភាពអាចរៀនបានលទ្ធផលល្អប្រសើរបែបនេះ។ នេះប្រហែលមកពីខ្ញុំមានមូលដ្ឋានផ្នែកខាងភាសាជាតិរឹងមាំហើយ ទើបបានជាទទួលបានលទ្ធផលបែបនេះ។ រៀនចប់ថ្នាក់ភាសាអង់គ្លេសនេះ ទើបខ្ញុំអាចបន្តថ្នាក់បរិញ្ញាបត្រ (២៦ កុម្ភៈ ២០១៤)។ ខ្ញុំនៅតែគិតថា ជីវិតនៅសាកលវិទ្យាល័យលើដីក្រុងថ្មីមួយនេះ ជាដំណើរជីវិតមួយដែលខ្ញុំមិនអាចបំភ្លេចបាន។ គ្រាដំបូងៗនៃឆាកល្ខោនជីវិតមួយនេះ វាបានផ្ដល់ឲ្យខ្ញុំនូវភាពសប្បាយរីករាយជាច្រើន។ កាលនោះ អ្វីគ្រប់យ៉ាងសុទ្ធតែជារឿងថ្មីសម្រាប់ខ្ញុំ។ រឿងដែលសប្បាយបំផុតសម្រាប់ខ្ញុំនៅពេលនោះ គឺការបានរាប់អានមិត្តថ្មីៗជាច្រើន។ ខ្ញុំមានមិត្តជាច្រើន ហើយអ្នករាល់គ្នាសុទ្ធតែចូលចិត្តខ្ញុំជាខ្លាំង។ ខ្ញុំមិនចូលចិត្តនិយាយស្ដីច្រើនក៏ពិតហើយ តែខ្ញុំនៅតែមានវិធីរបស់ខ្ញុំក្នុងការរាប់អានមិត្តភ័ក្ដិ។ តើមានមិត្តក្នុងថ្នាក់ម្នាក់ណាដែលខ្ញុំមិនស្គាល់! បើមិនបានស្គាល់លេខទូរស័ព្ទ យ៉ាងហោចណាស់ក៏ស្គាល់ ហ្វេសប៊ុក ដែរ។ នៅក្នុងថ្នាក់ ខ្ញុំមានត្រឹមតែស្នាមញញឹមប៉ុណ្ណោះឲ្យពួកគេ។ ខ្ញុំតែងតែផ្ញើសារឲ្យមិត្តខ្ញុំ នៅពេលដែលមិនឃើញមិត្តណាម្នាក់មករៀន។ ខ្ញុំតែងសម្ដែងក្ដីបារម្ភចំពោះពួកគេ ហាក់បីដូចជាខ្ញុំជាសមាជិកម្នាក់នៅក្នុងគ្រួសាររបស់គេអ៊ីចឹង។ ខ្ញុំតែងប្រាប់គេពីអ្វីៗដែលសម្រាប់រៀននៅថ្ងៃបន្ទាប់ ឬការងារដែលគ្រូបានដាក់ឲ្យ។ ពេលមានកិច្ចការដែលគ្រូដាក់ឲ្យធ្វើ ខ្ញុំតែងចែករំលែកនូវចម្លើយទៅឲ្យពួកគេ។ ខ្ញុំនៅតែចងចាំពីអារម្មណ៍របស់ខ្ញុំ នៅពេលដែលមិត្តខ្ញុំហៅទូរស័ព្ទមក ឬផ្ញើសារមកសួរថា តើធ្វើកិច្ចការដែលគ្រូដាក់ឲ្យធ្វើហើយឬនៅ...។ សភាពពេលនោះ វាផ្ទុយគ្នាស្រឡះពីពេលនេះ។ និយាយឲ្យអ្នកសើចបន្តិចចុះ ការហៅទូរស័ព្ទពីមិត្តខ្ញុំនៅមានតិចតួចណាស់ បើជាសារវិញគ្មានអ្វីក្រៅពីសាររបស់ក្រុមហ៊ុនដែលគេផ្សព្វផ្សាយពីពាណិជ្ជកម្មរបស់គេទេ។ ហាស! វាមិនដូចពីមុនឡើយ ដែលសារដែលខ្ញុំទទួលបានសុទ្ធតែជាសារជូនពរ និងការសាកសួរសុខទុក្ខ ឬស្វែងរកជំនួយពីខ្ញុំ។ ណ្ហើយ! វានៅតែជារឿងដែលត្រូវទទួលយក។ អូ! មិនដឹងជាយ៉ាងម៉េចបានជាចេះតែនិយាយបែកអូរហូរស្ទឹងឃ្លាតពីប្រធានបទយ៉ាងហ្នឹង...។ តាមពិត ពេលចូលរៀនដំបូងខ្ញុំជ្រើសរើសរៀនជំនាញ រដ្ឋបាលពាណិជ្ជកម្ម (Business Administration, BA)។ លុះដល់រៀនបានជិតពីរឆ្នាំ ខ្ញុំដូរមករៀន ព័ត៌មានវិទ្យាពាណិជ្ជកម្ម (Business Information System, BIS) វិញ។ ដូរមករៀនជំនាញហ្នឹងដំបូងពិបាកដែរ។ ដូរបានមួយឆមាសដំបូង ខ្ញុំស្ទើរតែទ្រាំមិនបាន ព្រោះដាច់យប់សឹងតែរាល់យប់ដើម្បីធ្វើការងារដែលគ្រូដាក់ឲ្យ។ ដោយសារការខិតខំប្រឹងប្រែងជម្នះការលំបាកមិនរួញរា ខ្ញុំក៏បន្តរៀនរហូតដល់សព្វថ្ងៃនេះ។ រៀនជំនាញនេះយូរទៅក៏ធ្លាប់បាត់ទៅហើយ អារឿងដាច់យប់ហ្នឹង។ ពេលខ្លះ នៅដល់យប់ណាយប់ណីហើយនៅតែធ្វើមិនចេញ។ ជួនកាល ធ្លាយដល់ក្នុងយល់សប្ដិទៀតក៏មាន។ តែគិតៗទៅ នៅតែសរសើរខ្លួនឯងទៀតហើយ ដែលរៀនទៅយល់បានច្រើន។ ហាស! ហាស! ជិះចង្អេរលើកខ្លួនឯងទៀតហើយខ្ញុំ។ នៅពេលដែលមានគេសរសើរខ្ញុំថាខ្ញុំឆ្លាត ឬថាខ្ញុំមានសមត្ថភាពអាចធ្វើការងារដែលគ្រូដាក់ឲ្យបានល្អប្រសើរ ខ្ញុំតែងគិតក្នុងចិត្តថា មិនមែនមានតែខ្ញុំទេដែលឆ្លាត មនុស្សគ្រប់គ្នាសុទ្ធតែឆ្លាត។ ខ្ញុំគិតថាមិនត្រូវយករឿងឆ្លាតឬមិនឆ្លាតមកធ្វើជារនាំងនៃការសិក្សារៀនសូត្រទេ។ ខ្ញុំយល់ថា ខ្ញុំអាចធ្វើកិច្ចការទាំងនោះបានល្អ ក៏ព្រោះខ្ញុំបានចំណាយពេលជាមួយរឿងទាំងនោះច្រើនជាងអ្នកឯទៀតហ្នឹងឯង។ ចូរមានសុទិដ្ឋិនិយម ហើយប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ពោលគឺស្រឡាញ់និងយកចិត្តទុកដាក់នូវអ្វីដែលយើងកំពុងធ្វើ។
ខ្ញុំមិនដឹងថាគួរនិយាយអ្វីខ្លះទៀតទេ ពីខ្លួនរបស់ខ្ញុំ។ ខ្ញុំគិតថាបើអ្នកចង់ស្វែងយល់ពីខ្ញុំឲ្យបានច្រើន មានវិធីល្អតែមួយគត់ គឺទៅសួរម្ដាយរបស់ខ្ញុំ។ ហាស! ហាស! មិនមែននិយាយលេងទេណា សួរម្ដាយខ្ញុំទៅនឹងដឹងហើយ។ ឥឡូវ ដឹងត្រឹមតែថា ខ្ញុំជាមនុស្សដែលពិបាកយល់ប៉ុណ្ណឹងសិនទៅបានហើយ។
សរសេរប៉ុណ្ណឹងចុះ! ប្រហែលអ្នកអានធុញណាស់ហើយ។ តាមពិត កាលពីដំបូងប្រុងសរសេរពីខ្លួនឯងក្នុងទម្រង់អត្ថបទផ្លូវការដែរ តែមិនដឹងយ៉ាងម៉េចក៏ចេះតែធ្លាយដល់រឿងលេងសើចឥតប្រយោជន៍ទៅវិញ។ តែមិនអីទេ បែបហ្នឹងក៏ល្អដែរ ដ្បិតអីការលេងសើចក៏ជាអត្តចរិតដ៏អាថ៌កំបាំងមួយរបស់ខ្ញុំក្នុងចំណោមអត្តចរិតជាច្រើនទៀតដែលខ្ញុំមាន។ ចុងក្រោយ ខ្ញុំនៅតែអរគុណអ្នកទាំងអស់គ្នា ដែលបានចំណាយពេលចូលមកលេងផ្ទះរបស់ខ្ញុំ។ ផ្ទះរបស់ខ្ញុំ គ្មានទ្វាររបងព្រំដែនអ្វីនោះទេ។ អ្នកអាចចូលមកលេងបានគ្រប់ពេលវេលា។ ផ្ទះដ៏ធំល្វឹងល្វើយពេញប្រៀបដោយមនោសញ្ចេតនា អនុស្សាវរីយ៍ ការចងចាំ និងអារម្មណ៍រាប់លានជំពូកមួយនេះ ស្វាគមន៍អ្នកជានិច្ចដោយក្ដីសោមនស្សរីករាយជាទីបំផុត។

ដោយសេចក្ដីគោរពស្រឡាញ់ពីខ្ញុំ
មតិយោបល់