ម្សិលមិញ នៅសល់ពេលទំនេរ ក៏យកសៀវភៅនេះមកអាន។ ខ្ញុំធ្លាប់ស្គាល់ឈ្មោះលោក គយ សារុន តាំងពីរៀននៅវិទ្យាល័យ ព្រោះស្នាដៃរបស់លោកមាន...
ម្សិលមិញ នៅសល់ពេលទំនេរ ក៏យកសៀវភៅនេះមកអាន។
ខ្ញុំធ្លាប់ស្គាល់ឈ្មោះលោក គយ សារុន តាំងពីរៀននៅវិទ្យាល័យ ព្រោះស្នាដៃរបស់លោកមានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងដែរ។ កាលនោះ ខ្ញុំចាំថា ខ្ញុំបានស្គាល់ឈ្មោះលោកតាមរយៈអត្ថបទដកស្រង់មួយដែលមានចំណងជើងថា «ស្ដាយដួងចន្ទ្រា»។ អត្ថបទនេះពេញដោយមនោសញ្ចេតនា ពិសេសសម្រាប់ខ្ញុំដែលជាជនក្រីក្រ ដែលតែងមានអារម្មណ៍ដិតជាប់នឹងធម្មជាតិ។ ខ្ញុំស្ងើចសរសើរលោកជាខ្លាំង ដែលយកព្រះចន្ទមកធ្វើជាប្រធានបទ ហើយរៀបរាប់យ៉ាងពីរោះស្ដាប់។ ខ្ញុំពេញចិត្តនឹងអត្ថបទនេះពេក ខ្ញុំក៏បានស្រង់យកមកចុះផ្សាយនៅទីនេះដែរ។
អត្ថបទកំណាព្យនេះ ភាគច្រើនបង្កប់នូវការរិះគន់ទាំងដោយប្រយោលនិងដោយផ្ទាល់។ លោកពិតជាមានទេពកោសល្យក្នុងការសរសេរខ្លាំងណាស់។ ខ្ញុំសុំលើកយកអត្ថបទចំនួនពីរ ដែលខ្ញុំចាប់អារម្មណ៍ជាងគេ ចែកជូនឲ្យលោកអ្នកបានអានទៅចុះ។
លោកអ្នកប្រាកដជាបានយល់ចូលចិត្តហើយពីទឹកដៃរបស់លោក។ អានហើយ គួរឲ្យស្ងើចសរសើរខ្លាំងណាស់។ នៅក្នុងអត្ថបទកំណាព្យដកស្រង់ ជីវិតនិស្សិត ដែលមានចំណងជើងថា «នឹកផ្ទះ» កាន់តែធ្វើឲ្យខ្ញុំចូលចិត្តទ្វេឡើងទៀត។ លោកបានសរសេររៀបរាប់ប្រកបដោយមនោសញ្ចេតនា សូម្បីជាមួយសត្វ អានហើយនឹកស្រណោះខ្លាំងណាស់។
ខ្ញុំនឹងមិនបរិយាយអ្វីបន្តទៀតទេ។ សូមអញ្ជើញរកទិញសៀវភៅនេះតាមបណ្ណាគារ អានស្វែងយល់ដោយខ្លួនឯងចុះ។ ខ្ញុំក៏បានដកស្រង់អត្ថបទកំណាព្យ «ស្ដាយដួងចន្ទ្រា» របស់លោកមកចុះផ្យាយដែរ ដើម្បីទុកជាការនឹករលឹកចំពោះលោកតទៅ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PS 3545 K69 1970
ខ្ញុំធ្លាប់ស្គាល់ឈ្មោះលោក គយ សារុន តាំងពីរៀននៅវិទ្យាល័យ ព្រោះស្នាដៃរបស់លោកមានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងដែរ។ កាលនោះ ខ្ញុំចាំថា ខ្ញុំបានស្គាល់ឈ្មោះលោកតាមរយៈអត្ថបទដកស្រង់មួយដែលមានចំណងជើងថា «ស្ដាយដួងចន្ទ្រា»។ អត្ថបទនេះពេញដោយមនោសញ្ចេតនា ពិសេសសម្រាប់ខ្ញុំដែលជាជនក្រីក្រ ដែលតែងមានអារម្មណ៍ដិតជាប់នឹងធម្មជាតិ។ ខ្ញុំស្ងើចសរសើរលោកជាខ្លាំង ដែលយកព្រះចន្ទមកធ្វើជាប្រធានបទ ហើយរៀបរាប់យ៉ាងពីរោះស្ដាប់។ ខ្ញុំពេញចិត្តនឹងអត្ថបទនេះពេក ខ្ញុំក៏បានស្រង់យកមកចុះផ្សាយនៅទីនេះដែរ។
Cover |
សូរិយាក្ដៅខ្លាំង |
វិថីក្រមអ៊ូ ០១ |
វិថីក្រមអ៊ូ ០២ |

មតិយោបល់