ម្សិលមិញ ខ្ញុំយកសៀវភៅ « យុគលពិន្ទុឬសញ្ញាចុចពីរ » មកអាន ទើបខ្ញុំនឹកឃើញថា ខ្ញុំបានអានសៀវភៅនេះ ហើយភ្លេចមិនបានសរសេរពីសៀវភៅ...
ម្សិលមិញ ខ្ញុំយកសៀវភៅ «យុគលពិន្ទុឬសញ្ញាចុចពីរ» មកអាន ទើបខ្ញុំនឹកឃើញថា ខ្ញុំបានអានសៀវភៅនេះ ហើយភ្លេចមិនបានសរសេរពីសៀវភៅនេះ។
ខ្ញុំធ្លាប់អានសៀវភៅនេះយូរដែរហើយ (ជាទម្រង់ PDF) តែកាលហ្នឹងមិនបានអានដល់ចប់ទេ ទើបតែប៉ុន្មានសប្ដាហ៍មុន ខ្ញុំក៏យកសៀវភៅនេះពីបណ្ណាល័យមកអានម្ដងទៀត។ ខ្ញុំចាំថា កាលនោះ ខ្ញុំអានសៀវភៅប្រលោមលោក «ខែរងា» របស់លោក សុខ ចាន់ផល ចប់ ក៏ឆ្លៀតទៅប្រាស្រ័យនិយាយពីនេះពីនោះជាមួយព្រះភិក្ខុមួយរូបដែលធ្លាប់រៀនជាមួយខ្ញុំ។ និយាយពីនេះពីនោះអស់ជាច្រើនរឿង... អូ! ហើយមានទាំងនិយាយពីលោកបណ្ឌិត ច័ន្ទ សំណព្វ ទៀតផង។ លោកម្ចាស់អង្គនេះ បានមានសង្ឃដីការិះគន់លោកបណ្ឌិត ហើយពេលនោះខ្ញុំថែមទាំងបាននិយាយចាក់បណ្ដោយអស់ប៉ុន្មានម៉ាត់ដែរ។ រំលងបានពីរ-បីថ្ងៃ ខ្ញុំក៏យកសៀវភៅនេះមកអាន ហើយពេលដែលកំពុងអានក៏បានជួបនឹងលោកម្ចាស់ម្ដងទៀត។ លោកម្ចាស់ឃើញខ្ញុំកំពុងអានសៀវភៅដែលមានម្ចាស់ស្នាដៃជាបុគ្គលដែលលោកម្ចាស់ធ្លាប់រិះគន់អ៊ីចឹង លោកមានព្រះភក្ត្រហាក់ដូចជាអស់សំណើចយ៉ាងម៉េចមិនដឹងទេ ប្រហែលលោកម្ចាស់នឹកឃើញពីរឿងរិះគន់ថ្ងៃមុនហើយមើលទៅ។ ខ្ញុំមិនយល់ថា លោកបណ្ឌិត ច័ន្ទ សំណព្វ ជាបុគ្គលដូចអ្វីដែលលោកម្ចាស់មានសង្ឃដីការិះគន់នោះទេ។ ខ្ញុំគិតថា នេះប្រហែលជាការយល់ច្រឡំរបស់លោកម្ចាស់លើលោកបណ្ឌិតហើយ។
ខ្ញុំជឿជាក់ថា សៀវភៅនេះនឹងបានជាវិភាគទានសម្រាប់អ្នកសិក្សាទូទៅ ក្នុងការគិតពិចារណាទាក់ទងនឹងបញ្ហាភាសាជាតិរបស់យើង ដែលកំពុងកើតឡើងនេះ។ ខ្ញុំចង់ឃើញអ្នកសិក្សាទាំងអស់ ចេះបើកចិត្តឲ្យទូលាយ ព្យាយាមសិក្សាស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ។ ខ្ញុំចង់ឃើញភាសាជាតិយើង មានភាពរីកចម្រើននិងមានឯកភាពក្នុងការប្រើប្រាស់។ សូមអ្នកស្រលាញ់វប្បធម៌អក្សរសាស្ត្រទាំងអស់ ព្យាយាមបើកចិត្តឲ្យទូលាយ សាកល្បងចំណាយពេលស្វែងយល់ពីសៀវភៅនេះ ហើយពិចារណាដោយខ្លួនឯងចុះ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4324 C43 2011
Cover |

មតិយោបល់