ខ្ញុំធ្លាប់បានអានសៀវភៅរបស់លោកបណ្ឌិត ច័ន្ទ សំណព្វ មួយក្បាលរួចមកហើយ គឺសៀវភៅ «ដំណកឃ្លាក្នុងភាសាខ្មែរ»។ Cover ម្សិលមិញ ស្រ...
ខ្ញុំធ្លាប់បានអានសៀវភៅរបស់លោកបណ្ឌិត ច័ន្ទ សំណព្វ មួយក្បាលរួចមកហើយ គឺសៀវភៅ «ដំណកឃ្លាក្នុងភាសាខ្មែរ»។
ម្សិលមិញ ស្រាប់តែនឹកឃើញចង់អានសៀវភៅនេះ ហើយក៏យកមកអានយ៉ាងជក់ចិត្ត។ ខ្ញុំធ្លាប់តែបានអានសេចក្ដីពន្យល់ខ្លះៗអំពី យុគលពិន្ទុឬសញ្ញាចុចពីរ នេះដែលសរសេរខ្លីៗតាមលំអានវេយ្យាករណ៍ប្រពៃណី។ សៀវភៅនេះជាការវិភាគមួយដ៏ក្បោះក្បាយ ដែលខ្ញុំមិនដែលបានអានពីមុនមក។ ខ្ញុំមិនដឹងថា អ្នកទាំងអស់គ្នានឹងយល់យ៉ាងណាទេ តែខ្ញុំយល់ថា អ្នកគួរបើកចិត្តចំណាយពេលអានសៀវភៅនេះ ហើយស្វែងយល់តាមការគួរទៅចុះ។ សម្រាប់ខ្ញុំ ខ្ញុំចង់ឃើញភាសាខ្មែរយើងរីកចម្រើនទៅមុខ មានឯកភាពគ្នាក្នុងការប្រើប្រាស់។ ក្នុងនាមយើងជាអ្នកសិក្សា គួរបើកចិត្តឲ្យទូលាយ សិក្សាស្វែងយល់អ្វីដែលថ្មី អ្វីដែលនាំមកនូវភាពរីកចម្រើន។ ខ្ញុំនឹងមិនបញ្ចេញយោបល់យ៉ាងណានោះទេ។ ខ្ញុំសុំទុកភារៈនេះឲ្យអស់លោកអ្នក សិក្សាស្វែងយល់ដោយខ្លួនឯងចុះ។ ខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងបានជាប្រយោជន៍សម្រាប់អក្សរសាស្ត្រជាតិយើង...។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4323 C43 2010
Cover |
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4323 C43 2010
មតិយោបល់