តើខ្ញុំគួរសរសេរដោយចាប់ផ្ដើមពីអ្វីមុនទៅហ្ន? អារម្មណ៍របស់ខ្ញុំបានហោះហើរទៅរកអតីតកាលដែលពេញដោយមនោសញ្ចេតនាដ៏ផ្អែមល្ហែម។ តាំ...
តើខ្ញុំគួរសរសេរដោយចាប់ផ្ដើមពីអ្វីមុនទៅហ្ន?
អារម្មណ៍របស់ខ្ញុំបានហោះហើរទៅរកអតីតកាលដែលពេញដោយមនោសញ្ចេតនាដ៏ផ្អែមល្ហែម។ តាំងពីល្ងាចមិញមកម្ល៉េះ ខ្ញុំនឹកភ្នកដល់ការចងចាំដ៏រីករាយមួយហ្នឹង។
ថ្ងៃនេះ ពេលខ្ញុំកំពុងធ្វើដំណើរមកសាលាដល់ពាក់កណ្ដាលផ្លូវ ខ្ញុំស្រាប់តែគិតដល់រឿងហ្នឹងទៀត។ ពេលនេះ ខ្ញុំកំពុងអង្គុយនៅខាងក្រៅបណ្ណាល័យ។ ខ្ញុំកំពុងបណ្ដោយឲ្យអារម្មណ៍របស់ខ្ញុំហិចហែលទៅរកអនុស្សាវរីយ៍ដ៏ផ្អែមត្រជាក់ ហើយដៃរបស់ខ្ញុំកំពុងធ្វើការយ៉ាងសកម្ម ដើម្បីបកប្រែភាសាដួងចិត្តនេះ ដាក់លើផ្ទៃក្រដាសនៃកំណត់ហេតុអារម្មណ៍ឆ្នាំថ្មីដែលទើបតែចូលមកដល់។
ឱ! រឿងកន្លង... រឿងកន្លងដែលជាប់ក្នុងការចងចាំរបស់ខ្ញុំ។ នរណាយល់? នរណាដឹង? ខ្ញុំកំពុងស្រវឹងនឹងអតីតកាលដ៏អណ្ដែតអណ្ដូងនេះហើយ...។ ខ្ញុំនៅចាំច្បាស់ណាស់ នូវទិដ្ឋភាពកាលនោះ។ អារម្មណ៍ពេលហ្នឹង គឺមានសេចក្ដីសុខខ្លាំងណាស់។ សំឡេងហ៊ោបានលាន់ឮឡើង នៅពេលដែលនាងយក នំខេក បញ្ចុកឲ្យខ្ញុំញ៉ាំ។ មានក្ដីសុខណាស់! ហាស! អារម្មណ៍ខ្ញុំមិនមែនត្រឹមតែកំពុងស្រវឹងនឹងមនោសញ្ចេតនាទេ តែថាគឺពុលរកថ្នាំបន្សាបគ្មានតែម្ដង។
និយាយឲ្យត្រង់ទៅ ខ្ញុំភ្លេចមុខរបស់នាងបាត់ទៅហើយ នៅចាំតែទិដ្ឋភាពខ្លះៗនៅពេលនោះប៉ុណ្ណោះ។ នាងមានរាងស្គមបន្តិច ហើយនាងពាក់វ៉ែនតាធំៗ...។ មានអី! នាងមើលទៅគួរឲ្យស្រលាញ់ណាស់តើ! នាងមានចរិតរួសរាយខ្លាំងណាស់។ នាងចូលចិត្តលេងសើចជាមួយអ្នករាល់គ្នា។ ចង់និយាយថា ខ្ញុំចូលចិត្តនាង!
ការពិត ពេលនេះ នំខេក គ្មានរសជាតិអ្វីពិសេសសម្រាប់ខ្ញុំទេ អារម្មណ៍ដ៏ផ្អែមល្ហែមឯណោះទេ ដែលមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។ អ្ហើយ! ខ្ញុំមិនដែលបានជួបនាងច្រើនឆ្នាំហើយ បើបានជួបនាងម្ដងទៀត ខ្ញុំប្រហែលជាមិនស្គាល់នាងទេមើល៍ទៅ។ នឹកណាស់! នឹកអនុស្សាវរីយ៍ដែលកន្លង។ អារម្មណ៍ដែលនាងបានផ្ដល់ឲ្យខ្ញុំ ជាអារម្មណ៍ដែលខ្ញុំមិនអាចបំភ្លេចបាន។ សប្បាយណាស់ដែរ ព្រោះយ៉ាងហោចណាស់ក៏មានមនុស្សស្រីម្នាក់នេះ ដែលហ៊ានស្ម័គ្រចិត្តលេងសើចនឹងមនុស្សពិបាកយល់ដូចជារូបខ្ញុំ ដោយមិនខ្វល់ពីអ្វីដែលនៅជុំវិញខ្លួន។ និយាយឲ្យត្រង់ទៅ ក្រៅពីម្ដាយនិងអ្នកផ្ទះរបស់ខ្ញុំ គ្មានមនុស្សស្រីណាហ៊ានលេងសើចជិតស្និទ្ធនឹងខ្ញុំបែបនេះទេ។ ហាស! ទោះជាយ៉ាងណា... អ្វីៗសល់ត្រឹមតែជាការចងចាំ តែជាការចងចាំដែលមិនអាចបំភ្លេចបាន។
ដោយសេចក្ដីគោរពស្រលាញ់ពីខ្ញុំ
រង្សី

មតិយោបល់