អរុណសួស្ដី! ម្សិលមិញ អត់ស្រណុកក្នុងចិត្តសោះ។ វាជាអារម្មណ៍នៃការរង់ចាំ គឺរង់ចាំទាំងចិត្តអន្ទះសា។ ប្រហែល អ្នកដែលធ្វើឲ្យខ្ញុំ...
អរុណសួស្ដី!
ម្សិលមិញ អត់ស្រណុកក្នុងចិត្តសោះ។ វាជាអារម្មណ៍នៃការរង់ចាំ គឺរង់ចាំទាំងចិត្តអន្ទះសា។ ប្រហែល អ្នកដែលធ្វើឲ្យខ្ញុំរង់ចាំនោះ ក៏គេមិនដឹងថាខ្ញុំកំពុងរង់ចាំគេដែរ។ មានចិត្ត មានបេះដូង មានមនោសញ្ចេតនា មានការចងចាំ, ទាំងនេះពិតជាធ្វើឲ្យមនុស្សរងទុក្ខពេកហើយ។ តែបើគ្មានអ្វីៗទាំងហ្នឹងទេ តើនឹងហៅថាមានជីវិតម្ដេចកើតទៅ? អ៊ីចឹង ជីវិតនេះមិនក្លាយទៅជារណ្ដៅទុក្ខទៅហើយទេឬ? ទេ! ពេលខ្លះ មនោសញ្ចេតនានិងការចងចាំ ក៏ផ្ដល់ឲ្យមនុស្សនូវក្ដីសុខណាស់ដែរ។ អ៊ីចឹង សុខនិងទុក គឺជារឿងធម្មតានៃជីវិតនោះទេ។ តែខ្ញុំស្អប់សេចក្ដីទុក្ខសោក! ចុះនរណាចូលចិត្តសេចក្ដីទុក្ខសោក? គ្មានទេ! តែបើមានជួយប្រាប់ផង។ ហាស! ហាស!
ការរង់ចាំធ្វើឲ្យខ្ញុំធ្លាក់ក្នុងភាពស្ងៀមស្ងាត់បាត់អស់កម្លាំងកាយចិត្ត អង្គុយធ្មឹងដូចជារូបសំណាកអ៊ីចឹង។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបន្តទេ ទើបពន្លែងអារម្មណ៍ឲ្យរសាត់អណ្ដែតពាសពេញទីនោះទៅ។ អារម្មណ៍ដ៏រវើរវាយរបស់ខ្ញុំ ក៏ផ្ដើមហោះហើរតាមមនោសញ្ចេតនាអត់ខ្វល់អ្វីទាំងអស់។
ខ្ញុំងើបមុខឡើង ប្រឹងសម្លឹងរកមនុស្សដែលខ្ញុំកំពុងរង់ចាំ។ ភ្នែកខ្ញុំក៏ប្រទះនឹងរូបនាងក្រមុំ ធ្វើឲ្យខ្ញុំប្លែកភ្នែកក្រៃលែង។ ទេ! មិនមែនជាមនុស្សដែលខ្ញុំរង់ចាំទេ នាងជាមនុស្សម្នាក់ផ្សេងទៀត។ ថ្ងៃនេះ នាងប្លែងណាស់ ប្លែកត្រង់ថាមានពាក់វ៉ែនតាមូលកំប្លង់ៗ គួរឲ្យគយគន់ណាស់។ នាងមើលទៅស្អាតប្លែក គួរឲ្យស្រលាញ់ខ្លាំងណាស់។ ខ្ញុំសម្លឹងមុខនាងមិនដាក់ភ្នែក ហើយនៅឆ្លៀតលួចញញឹមដាក់នាងផង។ នាងក្រមុំហាក់មានមន្ទិលសង្ស័យនឹងខ្ញុំ ហើយធ្វើមុខស្មើជាការឆ្លើយតបនឹងស្នាមញញឹមរបស់ខ្ញុំ។ អារម្មណ៍ខ្ញុំហោះហើរតាមនាងក្រមុំអស់ខ្យល់ ទើបវិលត្រលប់មកសោយសោកជាមួយនឹងការរង់ចាំវិញ។

មតិយោបល់