ថ្ងៃនេះ អ្វីៗសុទ្ធតែប្លែក! ពន្លកនៃក្ដីសង្ឃឹមកាលពីថ្ងៃមិញ ដែលលេចចេញពន្លកលូតវែងបន្តិចទៅហើយ ប្រែជាក្រៀមស្រពោនស្លោកបាត់សម្...
ថ្ងៃនេះ អ្វីៗសុទ្ធតែប្លែក!
ពន្លកនៃក្ដីសង្ឃឹមកាលពីថ្ងៃមិញ ដែលលេចចេញពន្លកលូតវែងបន្តិចទៅហើយ ប្រែជាក្រៀមស្រពោនស្លោកបាត់សម្រស់ទៅវិញនៅល្ងាចនេះ។ ជំនួសឲ្យស្នាមញញឹម មុខរបស់ខ្ញុំត្រូវបានពាសដោយស្នាមទុក្ខសោកដ៏ធំប៉ុនមហាសាគរ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ប្លែកខុសសព្វដង អារម្មណ៍នេះរកនិយាយមិនត្រូវទេ។ ខ្លួនខ្ញុំស្រាលស្ងើក ឃ្លេងឃ្លោងដូចជើងមិនជាប់ដី។ ខ្ញុំសួរខ្លួនឯងថា «ហេតុអ្វី?» តែខ្ញុំមិនអាចរកចម្លើយឆ្លើយតបនឹងសំណួរនេះបានទេ។ ខ្ញុំសម្លឹងមើលមេឃ ដើម្បីបន្លប់អារម្មណ៍ដ៏សែនចម្លែកនេះ។ មេឃពេញដោយពពក មានពន្លឺភ្លឺច្រាលបន្តិចៗ។ គ្មានវត្តមានដួងព្រះចន្ទ្រាទេយប់នេះ។ មេឃដ៏ធំល្វឹងល្វើយកាន់តែធ្វើឲ្យខ្ញុំឯកា ព្រោះគ្មានឡើយ... គ្មានសូម្បីផ្កាយមួយគ្រាប់។ ភាពប្លែកនៃរាត្រីកាលហាក់កំពុងបកប្រែភាសាដួងចិត្តរបស់ខ្ញុំ ដែលកំពុងកប់ជ្រៅក្នុងជម្រៅដ៏ជ្រៅនៃបាតបេះដូង។ ខ្យល់បក់មករំភើយ ត្រជាក់កាយកន្លង។ រាត្រីដ៏ត្រជាក់ស្ងប់ស្ងាត់ញ៉ាំងចិត្តខ្ញុំឲ្យពួនសំងំក្នុងភាពសោកសៅទ្វេឡើង។ វាយោហាក់កំពុងបក់កួចយកអារម្មណ៍ខ្ញុំឲ្យហោះហើរចោលសំបកកាយដ៏កម្សត់នេះទៅហើយ។
ខ្ញុំចង់តែស្រែក! ស្រែកឲ្យបានធូរចិត្ត...
ខ្ញុំចង់តែយកកាំបិតមកឆ្កៀលទ្រូង ហើយកាត់យកបេះដូងខ្ញុំទៅបោះចោលក្នុងទឹកទន្លេសាប។ បោះចោលទៅចុះ បេះដូងចង្រៃ...។ សូមទឹកទន្លេសាបជួយបន្សាយចិត្តនឹកដែលមាននៅពេញក្នុងបេះដូងនេះផង។

មតិយោបល់