ការពិត រឿងនេះក៏មានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាដែរ កាលខ្ញុំនៅរៀនថ្នាក់វិទ្យាល័យ តែខ្ញុំមិនដែលបានអានរឿងនេះតាំងពីដើមដ...
ការពិត រឿងនេះក៏មានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាដែរ កាលខ្ញុំនៅរៀនថ្នាក់វិទ្យាល័យ តែខ្ញុំមិនដែលបានអានរឿងនេះតាំងពីដើមដល់ចប់ទេ។ ខ្ញុំធ្លាប់អានសៀវភៅរបស់ សមាគមអក្សរសិល្ប៍ នូ ហាច អស់ប៉ុន្មានក្បាលដែរ ហើយក៏ចង់ស្វែងយល់បន្ថែមពីការតែងនិពន្ធរបស់លោក នូ ហាច។ សៀវភៅដែលខ្ញុំយកមកអាននេះ ជាសៀវភៅនៅក្នុងបណ្ណាល័យសាលាខ្ញុំ។ ខ្ញុំចំណាយពេលអស់បីថ្ងៃទើបអានសៀវភៅនេះចប់ ដោយសៀវភៅនេះមានដំណើររឿងវែងគួរសមដែរ។ ខ្ញុំទើបតែបានបញ្ចប់សៀវភៅនេះ កាលពីម្សិលមិញនេះឯង។
ខ្ញុំអានហើយជាប់ចិត្តជាខ្លាំងជាមួយនឹងការពណ៌នារបស់អ្នកនិពន្ធពីតួអង្គ ទីឃាវុធ ដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅប្រហាក់ប្រហែលនឹងខ្ញុំដែរ។ ខ្ញុំបានទាំងកត់ត្រានូវប្រយោគនៃការរៀបរាប់ទាំងនោះទុកទៀតផង។ ការពណ៌នាស្ដីពីការរវើរវាយ របស់តួអង្គ ទីឃាវុធ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ការពិត មិនមែនមានតែខ្ញុំទេ ដែលឆ្កួតលីលានឹងមនោសញ្ចេតនា។ ហាស! ការពិត វាជាផ្នែកមួយដ៏សំខាន់ ឬថាជារបៀបរស់មួយដ៏គួឲ្យអស់សំណើចនៃជីវិតរបស់មនុស្សអត់ប្រយោជន៍ដូចជាខ្ញុំ។
ដំបូង ខ្ញុំមិនសូវយល់ស្របប៉ុន្មានទេ ជាមួយនឹងការលើកឡើងរបស់អ្នកស្រី បណ្ឌិត ធារី សេហ្វឹ យ៉ាម៉ាដា ក្នុងអារម្ភកថានៃសៀវភៅ «កម្រងស្នាដៃអក្សរសិល្ប៍ខ្មែរ បែបទំនើប» ស្ដីពីការនិពន្ធប្រលោមលោកបែបប្រពៃណីរបស់អ្នកនិពន្ធខ្មែរជំនាន់មុន។ ខ្ញុំថែមទាំងបានបញ្ចេញគំនិតខ្លះផង ឆ្លើយតបនឹងការលើកឡើងរបស់អ្នកស្រី។
«ខ្ញុំសុំបង្ហាញទស្សនៈទាក់ទងនឹងការវិវត្តនៃរចនាបថក្នុងការតែងនិពន្ធនេះ។ ខ្ញុំឯកភាពនឹងអ្នកស្រីបណ្ឌិតថា សំណង់ប្រយោគនៃការនិពន្ធបែបប្រពៃណីពិតជាមានលក្ខណៈសាំញ៉ាំពិបាកយល់បន្តិចមែន។ ប៉ុន្តែ សិល្ប៍វិធីពណ៌នានៅតែជារឿងមួយដ៏សំខាន់ក្នុងការតែងនិពន្ធ។ ការវិវត្តនៃការតែងនិពន្ធ ដោយកាត់បន្ថយការពណ៌នា ហើយបន្ថែមមកវិញនូវការសន្ទនានៃតួអង្គ, ជាការវិវត្តមួយដែលមានទំនោរទៅរកការតែងនិពន្ធបែបបស្ចឹមប្រទេស។ ខ្ញុំមិនបដិសេធចោលនូវទំនោរនៃការតែងនិពន្ធថ្មីនេះទេ តែការពណ៌នានៅក្នុងបទនិពន្ធនៅតែជារឿងដែលខ្ញុំចាប់អារម្មណ៍។ សម្រាប់ខ្ញុំ ក្នុងនាមជាអ្នកអានម្នាក់ ខ្ញុំយល់ថា សិល្ប៍វិធីនៃការពណ៌នាពិតជាសំខាន់ណាស់ ក្នុងការបង្កើតនូវរូបារម្មណ៍ផ្សេងៗ ដែលធ្វើឲ្យអ្នកអានជក់ចិត្តជក់អារម្មណ៍ ដ្បិតអីការពណ៌នាបានផ្ដល់ឲ្យអ្នកអាននូវសំណង់រូបភាពអរូបីដ៏ស្រស់ត្រកាល។ ខ្ញុំនៅតែជក់ចិត្តនឹងការពណ៌នាដ៏វែងអន្លាយប្រកបដោយរូបារម្មណ៍ ដែលធ្វើឲ្យអារម្មណ៍ខ្ញុំអណ្ដែតត្រសែតតាមការរៀបរាប់របស់អ្នកនិពន្ធ។»
ក្រោយពីអានសៀវភៅនេះចប់ ទើបខ្ញុំយល់ថា ការលើកឡើងរបស់អ្នកស្រី បណ្ឌិត ធារី សេហ្វឹ យ៉ាម៉ាដា ជាការណ៍មួយដែលត្រឹមត្រូវល្មមអាចទទួលយកបានដែរ។ ខ្ញុំសង្កេតឃើញថា អ្នកនិពន្ធបានប្រើប្រាស់ពាក្យដែលពិបាកយល់ដោយច្រើន។ ផ្ទៃរឿងទាំងមូល ពោរពេញដោយការពណ៌នាដ៏វែងអន្លាយហៅមិនឮ។ ផ្នែកដែលតួអង្គសន្ទនាគ្នា មានតិចតួចបំផុត។
តែទោះជាយ៉ាងណា ខ្ញុំនៅតែគិតថា សិល្ប៍វិធីនៃការពណ៌នានៅតែចាំបាច់ក្នុងការតែងនិពន្ធប្រលោមលោក មិនថាសម័យកាលណាទេ តែពណ៌នាក្នុងកម្រិតនិងបែបបទមួយដែលសមរម្យដល់អធ្យាស្រ័យរបស់អ្នកអានទូទៅ។ ខ្ញុំស្រាប់តែមកចាប់អារម្មណ៍នឹងឯកភាពពេញទីជាមួយការលើកឡើងរបស់លោក យិន លួត ក្នុងបទសាកល្បងរបស់លោក ស្ដីពីការស្វែងរកអត្តសញ្ញាណផ្ទាល់ខ្លួនជាអ្នកនិពន្ធ ក្នុងសៀវភៅ «សមូហកម្មអក្សរសិល្ប៍ នូ ហាច (លេខ ៤ ឆ្នាំ ២០០៧)»។ លោកបានលើកឡើងថា ក្នុងការសរសេរប្រលោមលោក លោកព្យាយាមកាត់នូវការពណ៌នានិងការនិទាន បង្រួញមកត្រឹមតែអារម្មណ៍។
រៀបរាប់ប៉ុណ្ណឹងចុះ! ខ្ញុំមិនបាននាំយកសាច់រឿងមកបរិយាយនៅទីនេះទេ។ បើអស់លោកអ្នកចង់ដឹងពីដំណើររឿងយ៉ាងណា សូមអញ្ជើញរកទិញសៀវភៅនេះអានដោយខ្លួនឯងចុះ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328 M43 1972 Co.2 ឬ PL 30 N68 2001

មតិយោបល់