ម្សិលមិញ ក្រោយពីអានប្រលោមលោករឿង « មាលាដួងចិត្ត » របស់លោក នូ ហាច ចប់ ហើយឃើញនៅសល់ពេលច្រើនគួរសមដែរ ខ្ញុំក៏យកសៀវភៅនេះមកអានបន...
ម្សិលមិញ ក្រោយពីអានប្រលោមលោករឿង «មាលាដួងចិត្ត» របស់លោក នូ ហាច ចប់ ហើយឃើញនៅសល់ពេលច្រើនគួរសមដែរ ខ្ញុំក៏យកសៀវភៅនេះមកអានបន្ត។ សៀវភៅនេះ ជាស្នាដៃរបស់លោក ច័ន្ទ ឫទ្ធី។ ខ្ញុំធ្លាប់បានអានស្នាដៃរបស់លោកមួយរួចមកហើយកាលពីសប្ដាហ៍មុន គឺសៀវភៅ «ញញឹម អាយុវេទ ភាគ១»។
ដូចដែលលោកបានសរសេរក្នុងសៀវភៅនេះស្រាប់ថា លោកមិនមែនជាអ្នកនិពន្ធប្រលោមលោកអីនោះទេ តែលោកបានស្រាវជ្រាវនិងចូលរួមសិក្ខាសាលានានាខ្លះដែរ ល្មមគ្រប់គ្រាន់អាចចែករំលែកដល់អ្នកដែលចង់ស្វែងយល់ពីការតែងនិពន្ធ។ ទោះជាយ៉ាងណា សៀវភៅនេះអាចចាត់ថាជាឯកសារដ៏មានតម្លៃមួយ ដែលជួយត្រួសត្រាយផ្លូវដល់អ្នកតែងនិពន្ធជំនាន់ថ្មី ឲ្យបានទទួលនូវចំណេះដឹងជាមូលដ្ឋាននៃការតែងនិពន្ធ។
ខ្ញុំសុំនិយាយជារួមទាក់ទងនឹងស្នាដៃរបស់លោកបន្តិចទៅចុះ!
ការពិត ខ្ញុំធ្លាប់បានអានសៀវភៅរបស់លោកដទៃទៀតដែរ តែអានចោះយកតែសេចក្ដីសំខាន់ៗប៉ុណ្ណោះ។ ជាការយល់ឃើញក្រោយការអានស្នាដៃរបស់លោក ខ្ញុំយល់ថា បែបបទនៃការសរសេររបស់អ្នកនិពន្ធរូបនេះ ពិតជាសាមញ្ញខ្លាំងណាស់។ ការណ៍នេះធ្វើឲ្យអ្នកអានងាយយល់ ហើយមិនធុញទ្រាន់នឹងអ្វីដែលលោកសរសេរ។ ក្នុងសៀវភៅរបស់លោក លោកសរសេរបែបខ្លីៗ ច្បិចយកតែចំណុចសំខាន់ៗមកបង្ហាញដល់អ្នកអានប៉ុណ្ណោះ។ ខ្ញុំពិតជាចូលចិត្តបែបបទនៃការសរសេររបស់លោកជាខ្លាំង ដ្បិតអីសៀវភៅរបស់លោកសុទ្ធតែស្ដើងៗ គ្មានពាក្យបរិយាយវែងឆ្ងាយពេកនោះទេ។ អ្នកអានខ្លះអាននឹងមិនចូលចិត្តការសរសេរបែបសាមញ្ញយ៉ាងនេះពេកទេ តែខ្ញុំនៅតែគិតថា បែបបទនៃការសរសេររបស់លោកល្អសមរម្យអាចទទួលយកបាន។
អ៊ីចឹង! បើអស់លោកអ្នកចង់ស្វែងយល់ពីស្នាដៃរបស់លោក សូមអញ្ជើញរកទិញសៀវភៅរបស់លោកអានតាមការគួរចុះ ដើម្បីបានជាការជួយគាំទ្រដល់ស្នាដៃអ្នកនិពន្ធ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PE 1413 C43 2005
ដូចដែលលោកបានសរសេរក្នុងសៀវភៅនេះស្រាប់ថា លោកមិនមែនជាអ្នកនិពន្ធប្រលោមលោកអីនោះទេ តែលោកបានស្រាវជ្រាវនិងចូលរួមសិក្ខាសាលានានាខ្លះដែរ ល្មមគ្រប់គ្រាន់អាចចែករំលែកដល់អ្នកដែលចង់ស្វែងយល់ពីការតែងនិពន្ធ។ ទោះជាយ៉ាងណា សៀវភៅនេះអាចចាត់ថាជាឯកសារដ៏មានតម្លៃមួយ ដែលជួយត្រួសត្រាយផ្លូវដល់អ្នកតែងនិពន្ធជំនាន់ថ្មី ឲ្យបានទទួលនូវចំណេះដឹងជាមូលដ្ឋាននៃការតែងនិពន្ធ។
Cover |

មតិយោបល់