ពេលវេលាពិតជាដើរលឿនមែន... មួយសប្ដាហ៍បានកន្លងផុតទៅហើយ។ សេចក្ដីនឹករលឹកដល់នាងនៅតែដិតដាមជាប់ គ្មានរសាយមួយវិនាទីណាទេ។ អស់ព...
ពេលវេលាពិតជាដើរលឿនមែន...
មួយសប្ដាហ៍បានកន្លងផុតទៅហើយ។ សេចក្ដីនឹករលឹកដល់នាងនៅតែដិតដាមជាប់ គ្មានរសាយមួយវិនាទីណាទេ។ អស់ពេលមួយសប្ដាហ៍ហើយ ដែលខ្ញុំមិនបានសរសេរពីនាង។ ឥលូវ រម្លឹកឡើងវិញនូវអ្វីៗដែលបានកើតឡើងកាលពីសប្ដាហ៍កន្លងទៅ។
ថ្ងៃចន្ទ...
ខ្ញុំមិនសប្បាយចិត្តតាំងពីព្រលឹម។ ទៅដល់សាលាមិនបានប៉ុន្មាននាទីផង គេហៅទូរស័ព្ទមកឲ្យទៅយកអីវ៉ាន់ដែលបងប្រុសខ្ញុំផ្ញើមកពីប្រទេសកូរ៉េ។ ខ្ញុំកំពុងអង្គុយបណ្ដែតអារម្មណ៍ជាមួយភាពសោកសៅនឹកដល់នាង... អ្ហើយ! មកប្រញាប់អីនៅពេលនេះ កំពុងចូលតួផង! ខ្ញុំប្រញាប់ប្រញាល់ទៅយកអីវ៉ាន់ទាំងរវើរវាយ ព្រោះអារម្មណ៍ខ្ញុំ បានរត់ចោលខ្លួនខ្ញុំបាត់ទៅហើយ។ ចំមែនហើយ! មនុស្សកំពុងមិនសប្បាយចិត្តផង...។
ខ្ញុំមិនដឹងទេថា ហេតុអ្វីខ្ញុំមានអារម្មណ៍ក្រៀមក្រំដល់ម្ល៉ឹង...។ ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីខ្ញុំត្រូវធ្វើបាបចិត្តខ្លួនឯងដល់ម្ល៉ឹង? ហេតុអ្វីខ្ញុំត្រូវអោបក្រសោបសេចក្ដីស្រលាញ់ដែលគ្មានរូបរាងនេះ? ហេតុអ្វីខ្ញុំត្រូវកើតទុក្ខម្នាក់ឯង?
ល្ងាច ម៉ោងប្រហែលប្រាំពីរជាង ខ្ញុំត្រឡប់មកផ្ទះវិញជាមួយទឹកមុខពេញដោយស្នាមទុក្ខ។ ខ្ញុំមិនដឹងថាគួរសម្រេចចិត្តបែបណាទេ។ ខ្ញុំទាញសៀវភៅ «មនោសញ្ចេតនា» របស់លោក សុខ ចាន់ផល មកអាន ត្រង់អត្ថបទដែលមានចំណងជើងថា «តស៊ូឲ្យអ្នកស្រលាញ់»។ អានហើយ ខ្ញុំយកពាក្យរបស់លោកប៉ុន្មានឃ្លាដំបូងនោះមកគិត។ ខ្ញុំបានធូរចិត្តខ្លះដែរ ហើយប្រឹងញញឹមបន្លប់ទុក្ខដែលកំពុងរុករានបេះដូងខ្ញុំ។
កាលពីយប់ ខ្ញុំបានដកម៉ោងរោទ៍ចេញ ព្រោះចង់គេងឲ្យឆ្អែត បំភ្លេចទុក្ខសោកក្នុងចិត្តដែលគ្មានហេតុផលនោះ។ ថ្ងៃរះខ្ពស់ណាស់ហើយ... ទាល់តែបងប្រុសខ្ញុំហៅទូរស័ព្ទមកទើបខ្ញុំភ្ញាក់ដឹងខ្លួន។ និយាយជាមួយគាត់មួយសន្ទុះ ខ្ញុំស្ទុះចេញទៅក្រៅ យកកាំបិតដងខ្លីដែលមានមុខស្រួច រួចដើរចូលក្នុងបន្ទប់ខ្ញុំវិញយ៉ាងលឿន។ បងស្រីខ្ញុំ គ្រាន់តែឃើញដូចនេះភ្លាម ក៏ប្រញាប់ប្រញាល់រុញទ្វារបន្ទប់ខ្ញុំ ហើយដើរចូលមកមើល។ ហាស! ថាម៉េច... បងស្រីខ្ញុំស្មានតែខ្ញុំគិតចង់សម្លាប់ខ្លួន ព្រោះឃើញមុខខ្ញុំមិនរីកសោះតាំងពីម្សិលមិញ...។ យី! ចេះគិតអ៊ីចឹងកើតដែរ។ ខ្ញុំនឹកអស់សំណើចពេក ក៏អង្គុយសើចទាំងមិនដឹងខ្លួន។ បងខ្ញុំថា គាត់យ៉ាប់នឹងខ្ញុំណាស់ ម្សិលមិញមុខក្រញូវ អត់និយាយអីសូម្បីមួយម៉ាត់ ថ្ងៃនេះ បែរជាសើចគ្មានខ្វល់អីសោះទៅវិញ។ ហាស! ហាស! ការពិត គាត់ធ្លាប់អស់ទៅហើយជាមួយចរិតដ៏ពិបាកយល់របស់ខ្ញុំនេះ។ សើចអស់ចិត្ត ខ្ញុំក៏យកកូនកាំបិតមកវះយកអីវ៉ាន់មើល ព្រោះកាលទៅយកគេថាអីវ៉ាន់ហ្នឹងសើម។
ហាស! ហាស! មនុស្សឆ្លាតដូចខ្ញុំ មិនផ្ដាសទៅគិតខ្លីនោះទេ។ នឹកឃើញម្ដងៗ ចង់តែសើច!
អង្គារ... ពុធ... អារម្មណ៍របស់ខ្ញុំប្រែស្រស់ថ្លា។ ខ្ញុំអត់ខ្វល់អ្វីទាំងអស់ គិតតែពីអានសៀវភៅនៅក្នុងបណ្ណាល័យ។ ឃើញមុខនាងម្ដងៗ ស្នាមញញឹមខ្ញុំក៏លេចចេញមកទាំងមិនដឹងខ្លួន។ ការពិត ខ្ញុំនៅតែនឹក នៅតែគិតដល់នាង។ ថ្ងៃព្រហស្បតិ៍មកដល់ ចិត្តខ្ញុំចាប់ផ្ដើមខ្វាយខ្វល់ម្ដងទៀត ព្រោះបាត់នាងមិនឃើញមក។ អ្ហើយ! នាងមកឬមិនមកមានទាក់ទងអីនឹងខ្ញុំ? ម៉េចខ្ញុំត្រូវខ្វាយខ្វល់យ៉ាងនេះ?
ចិត្តនឹកខ្លះ បារម្ភខ្លះ ធ្វើឲ្យខ្ញុំវិលវល់ស្ទើរតែរកធ្វើការអ្វីមិនកើត។ មិនឃើញនាង ខ្ញុំបានត្រឹមតែនឹកឈ្មោះនាង ហើយខំប្រមូលអារម្មណ៍ធ្វើការងាររបស់ខ្ញុំបន្ត។ ខ្ញុំខំយកភាពរវល់បន្លប់ចិត្តខ្លួនឯង ដើម្បីឲ្យមួយថ្ងៃដែលគ្មានវត្តមាននាងបានកន្លងទៅឲ្យបានឆាប់។
ថ្ងៃសុក្រ...
ខ្ញុំគិតក្នុងចិត្តហើយថា នាងនឹងមិនមកទេ ព្រោះកាលពីសប្ដាហ៍មុនក៏អ៊ីចឹងដែរ។ ខ្ញុំកំពុងគិតថា កំពុងនឹកនាងអ៊ីចឹង បើមានវត្តមាននាងនៅពេលនេះ មិនដឹងជាល្អយ៉ាងម៉េចទេ...។ អារម្មណ៍ខ្ញុំចេះតែអណ្ដែតត្រសែតនឹកដល់នាង។ អង្គុយខាងក្រៅអស់ចិត្ត ខ្ញុំក៏ចូលទៅខាងក្នុងទាំងមមើមមាយ ដើម្បីអានប្រលោមលោក «មាលាដួងចិត្ត» បញ្ចប់។ ខ្ញុំអង្គុយអាននៅកន្លែងដែលនាងធ្លាប់អង្គុយ ពេលអានចប់មួយវគ្គៗ ខ្ញុំបិទភ្នែកគិតដល់នាង រួចចេញមកក្រៅលំហែអារម្មណ៍ម្ដង។ ខ្ញុំរុញទ្វារចូល ស្រាប់តែ...
នាង...! នាងដើរនៅខាងមុខខ្ញុំ! ទេ! ខ្ញុំស្រវាំងភ្នែកទេដឹង? ស្នាមញញឹមខ្ញុំដែលកប់បាត់ ក៏បានលេចឡើងវិញម្ដងទៀត ព្រោះវត្តមានរបស់នាង។ ខ្ញុំអង្គុយអានសៀវភៅ ចាំនាងអស់មួយកំណាត់ថ្ងៃ មិនឃើញនាងត្រឡប់មកសោះ។ នាងបែរជាសំងំអង្គុយមុខកុំព្យូទ័រធ្វើព្រងើយ។ អ្ហើយ! នាងស្អប់ខ្ញុំដល់ម្ល៉ឹង...
ដល់ម៉ោងចូលរៀន ខ្ញុំក៏កាត់ចិត្តដើរចេញទៅរៀន ទាំងមិនចង់ឃ្លាត។
ឱ! អនិច្ចាដួងចិត្ត... ខំនឹកនាងដល់ម្ល៉ឹង តែនាងបែរជាគេចមុខពីខ្ញុំទៅវិញ។ ខ្ញុំពិតជាមិនចង់ចាកចេញដោយនាំទៅជាមួយនូវភាពសោកសៅទៀតនោះទេ។ ខ្ញុំអង្គុយចាំនាងជាមួយអារម្មណ៍ដ៏ក្រៀមក្រំ។
ខំលួចសម្លឹងនាងយូរៗម្ដង។ នាងប្រហែលមិនដឹងទេថា ខ្ញុំកំពុងនឹកដល់នាង។ នាងហាក់មិនចង់ផ្ដល់ឱកាសឲ្យខ្ញុំបាននិយាយនឹងនាងអ្វីបន្តិចសោះឡើយ។ តាមពិតខ្ញុំពិតជា...
ណ្ហើយ! និស្ស័យជូនដំណើរខ្ញុំបានតែត្រឹមហ្នឹងទេមើលទៅ! និស្ស័យឲ្យខ្ញុំជួបនាង ឲ្យខ្ញុំនឹកនាង ឲ្យខ្ញុំកើតទុក្ខតែម្នាក់ឯង។ ខ្ញុំពិតជាមិនយល់ទេ!
ខ្ញុំលួចសម្លឹងនាង... នាងញញឹមហើយ! តែមិនមែនញញឹមដាក់ខ្ញុំទេ នាងញញឹមដាក់ទូរស័ព្ទរបស់នាង។
ឱ! ស្នាមញញឹមអើយ ខ្ញុំរកដកចិត្តពុំរួចទេ!

មតិយោបល់