ថ្ងៃនេះ មិនអត់ប្រយោជន៍ទេ! ខំប្រឹងអានរឿងនេះរហូតដល់ចប់។ ការពិត គ្មានអារម្មណ៍ធ្វើការអីសោះ ថ្ងៃនេះ។ រវល់តែអំពល់គិតរឿងអត់ប្រ...
ថ្ងៃនេះ មិនអត់ប្រយោជន៍ទេ! ខំប្រឹងអានរឿងនេះរហូតដល់ចប់។
ការពិត គ្មានអារម្មណ៍ធ្វើការអីសោះ ថ្ងៃនេះ។ រវល់តែអំពល់គិតរឿងអត់ប្រយោជន៍អត់ខ្លឹមសារ ធ្វើឲ្យខូចខកការអស់។ នេះចេះនឹកឃើញចាប់សៀវភៅមកអាន កុំអីដកដង្ហើមកើតទុក្ខចោលទទេហើយ។
ហាស! ហាស!
សប្ដាហ៍មុន ខ្ញុំបានថតសៀវភៅនេះ ត្រង់ទំព័រដែលសរសេរខ្លីៗពីប្រវត្តិអ្នកនិពន្ធ។ ខ្ញុំគិតថា ពេលទំនេរនឹងយកសៀវភៅនេះមកអាន។ ខ្ញុំឃើញអ្នកនិពន្ធរូបនេះ មានស្នាដៃជាច្រើន ទាំងប្រលោមលោក និងខ្សែភាពយន្ត។ ខ្ញុំកាន់តែភ្ញាក់ផ្អើល ព្រោះរឿងនេះសរសេរជាពាក្យកាព្យតាំងពីដើមដល់ចប់។
ថ្ងៃនេះ ខ្ញុំស្រាប់តែអផ្សុក ក៏ចាប់សៀវភៅនេះមកអានទៅ។ អានដំបូងដូចមិនសូវជក់ចិត្តប៉ុន្មានទេ តែដល់យូរៗទៅ ខ្ញុំអានផងសើចផងតែម្នាក់ឯង។ ប៉ុន្មានវគ្គចុងក្រោយសុទ្ធតែជាវគ្គដែលផ្អែមល្ហែម។ អ្នកនិពន្ធប្រសប់ប្រើពាក្យពេចន៍ណាស់ ណែងណងពីរោះតែម្ដង។ ផ្អែមល្ហែមណាស់ សម្ដីលែបខាយដែលអ្នកនិពន្ធប្រតិដ្ឋឡើង។ អានហើយជក់ចិត្តតែម្ដង។ ខ្ញុំសុំស្រង់យកកាព្យប៉ុន្មានឃ្លាមកឲ្យអ្នកទាំងអស់គ្នា សាកអានលេងលមើលទៅចុះ ដើម្បីឲ្យដឹងថាអ្នកនិពន្ធមានភាពប៉ិនប្រសប់យ៉ាងណា ក្នុងការតែងកាព្យប្រកបដោយមនោសញ្ចេតនា។
អ៊ីចឹង! មិនបាច់រៀបរាប់អីវែងឆ្ងាយទៀតទេ។ បើចាប់អារម្មណ៍ចង់អាន សូមស្វែងរកទិញតាមបណ្ណាគារនានាចុះ ដើម្បីគាំទ្រស្នាដៃអ្នកនិពន្ធ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328.65 S46 2000
ការពិត គ្មានអារម្មណ៍ធ្វើការអីសោះ ថ្ងៃនេះ។ រវល់តែអំពល់គិតរឿងអត់ប្រយោជន៍អត់ខ្លឹមសារ ធ្វើឲ្យខូចខកការអស់។ នេះចេះនឹកឃើញចាប់សៀវភៅមកអាន កុំអីដកដង្ហើមកើតទុក្ខចោលទទេហើយ។
ហាស! ហាស!
Cover |
ថ្ងៃនេះ ខ្ញុំស្រាប់តែអផ្សុក ក៏ចាប់សៀវភៅនេះមកអានទៅ។ អានដំបូងដូចមិនសូវជក់ចិត្តប៉ុន្មានទេ តែដល់យូរៗទៅ ខ្ញុំអានផងសើចផងតែម្នាក់ឯង។ ប៉ុន្មានវគ្គចុងក្រោយសុទ្ធតែជាវគ្គដែលផ្អែមល្ហែម។ អ្នកនិពន្ធប្រសប់ប្រើពាក្យពេចន៍ណាស់ ណែងណងពីរោះតែម្ដង។ ផ្អែមល្ហែមណាស់ សម្ដីលែបខាយដែលអ្នកនិពន្ធប្រតិដ្ឋឡើង។ អានហើយជក់ចិត្តតែម្ដង។ ខ្ញុំសុំស្រង់យកកាព្យប៉ុន្មានឃ្លាមកឲ្យអ្នកទាំងអស់គ្នា សាកអានលេងលមើលទៅចុះ ដើម្បីឲ្យដឹងថាអ្នកនិពន្ធមានភាពប៉ិនប្រសប់យ៉ាងណា ក្នុងការតែងកាព្យប្រកបដោយមនោសញ្ចេតនា។
ល្ខោនជីវិត |
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328.65 S46 2000
មតិយោបល់