ខ្ញុំកំពុងនៅទីនេះ...! ទីកន្លែងដែលខ្ញុំបានចំណាយពេលនៅជាមួយច្រើនបំផុតសម្រាប់មួយខែកន្លងទៅ។ ថ្ងៃខ្លះ ខ្ញុំចំណាយពេលនៅទីនេះដ...
ខ្ញុំកំពុងនៅទីនេះ...! ទីកន្លែងដែលខ្ញុំបានចំណាយពេលនៅជាមួយច្រើនបំផុតសម្រាប់មួយខែកន្លងទៅ។ ថ្ងៃខ្លះ ខ្ញុំចំណាយពេលនៅទីនេះដល់ទៅជិតដប់ម៉ោង។ និយាយទៅ ទីនេះក្លាយទៅជាផ្ទះរបស់ខ្ញុំទៅហើយ។ អង្គុយខ្លះ ឈរខ្លះ ដើរខ្លះ តែអត់ដេកទេ...
ខ្ញុំមិនដឹងថា ខ្ញុំចាប់ផ្ដើមស្រលាញ់ពេញចិត្តទីនេះតាំងពីពេលណាមកទេ។ ស្រលាញ់! ពេញចិត្ត! មានក្ដីសុខណាស់!
អ្វីដែលពិសេសជាងនេះទៀត គឺកែវភ្នែកដ៏ស្រទន់ដែលខ្ញុំតែងតែទង្គិចប៉ះជាញឹកញយ។ រឿងចៃដន្យជាច្រើនដែលកើតមាននៅទីនេះ បានផ្ដល់ឲ្យខ្ញុំនូវផ្លែផ្កានៃមនោសញ្ចេតនាដ៏ច្រើនហួសគណនា។ ឱ! កែវភ្នែកទាំងគូដែលតែងតែទង្គិចប៉ះនឹងកែវភ្នែករបស់ខ្ញុំ... កែវភ្នែកនោះជាកែវភ្នែកដែលគួរជាទីគយគន់ មើលហើយមើលទៀតឥតជិនណាយឡើយ។ ឱ! ព្រះអើយ! ទីនេះហាក់ជាទីដ៏មនោរម្យណាស់។ សម្រស់របស់នាង... តើនឹងរកអ្វីមកប្រៀបប្រដូចឲ្យស្មើទៅ?
ខ្ញុំតែងតែបណ្ដោយឲ្យមនោសញ្ចេតនាដ៏ឆ្កូតលលាតែរបស់ខ្ញុំហោះហើរពាសពេញទីនេះ។ ការពិត ខ្ញុំជាមនុស្សដែលឆ្កួតនឹងមនោសញ្ចេតនា បណ្ដោយឲ្យមនោសញ្ចេតនាដឹកមុខ ដោយគ្មានលទ្ធភាពប្រកែកតវ៉ាអ្វីឡើយ។ ឱ! មនោសញ្ចេតនាអើយ... ចូរអ្នកធ្វើតាមទំនើងចិត្តរបស់អ្នកទៅចុះ។ ខ្ញុំព្រម ព្រមគ្រប់យ៉ាងជាមួយនឹងអ្នក។ ឱ! ទឹកដមនៃមនោសញ្ចេតនា អ្នកបានហូរស្រោចពន្លិចបេះដូងរបស់ខ្ញុំហើយ។ កែវភ្នែកដ៏ស្រទន់ វង់ភក្ត្រដ៏ផូរផង់... គួរឲ្យគោរពស្រលាញ់ខ្លាំងណាស់។ អ្នកដឹងទេថា បេះដូងខ្ញុំកំពុងកញ្ជ្រោលចង់ជួបសាសងនឹងបេះដូងរបស់អ្នក...។
យើងនៅជិតគ្នាដូចជើងមេឃ យើងនៅឆ្ងាយពេកកៀកបង្កើយ...
ខ្ញុំមិនដឹងថានឹងរកពាក្យពេចន៍អ្វីមករៀបរាប់បន្តទៀតបានទេ ព្រោះទឹកដមនៃមនោសញ្ចេតនាបានជន់លិចបេះដូងដ៏ឯកោរបស់ខ្ញុំបាត់ទៅហើយ។
នាងមានសក់ខ្មៅរលោង។ តាំងពីបានជួបនាង ខ្ញុំមិនដែលឃើញនាងចងសក់ទេ។ នាងតែងតែទម្លាក់សក់របស់នាងមកខាងមុខខ្លះ ទៅខាងក្រោយខ្លះ មើលទៅស្អាតខ្លាំងណាស់។ តាមពិត នាងមានមុខមាំបន្តិច តែមើលទៅគួរឲ្យស្រលាញ់ណាស់។ ខ្ញុំមិនសូវបានឃើញស្នាមញញឹមរបស់នាងទេ។ យូរៗម្ដងទើបខ្ញុំអាចឃើញនាងញញឹម។ មុខនាងធម្មតាក៏ស្អាត ហើយពេលដែលនាងញញឹមកាន់តែស្អាតទៀត។ ខ្ញុំមិនសូវដែលបានឮសំឡេងរបស់នាងទេ...។ ថ្ងៃមុន... «ប្រយ័ត្នធ្លាក់!» នាងនិយាយនឹងខ្ញុំដោយទឹកដមយ៉ាងស្រទន់ ហើយនាងបានទាញអីវ៉ាន់ដែលខ្ញុំដាក់ដោយមិនប្រុងប្រយ័ត្ន ដែលស្ទើរនឹងធ្លាប់នោះ ទុកដាក់មកវិញយ៉ាងរៀបរយ។ ហាស! តែប៉ុណ្ណឹង ខ្ញុំអរស្ទើរផ្ទុះបេះដូងចេញមក។។
ខ្ញុំជាមនុស្សសោះកក្រោះបន្តិចហើយ...។ ថ្ងៃនេះ ខ្ញុំនិយាយទៅកាន់នាង ដោយមិនមើលមុខនាងបន្តិចឡើយ។ ហាស! ខ្ញុំតែងលួចសម្លឹងនាង មិនឲ្យនាងដឹងខ្លួនឡើយ។ ថ្ងៃនេះ ខ្ញុំជួបនាង បែរធ្វើចរិតប្រុសស្អាត និយាយនឹងនាងដោយមិនមើលមុខនាងអីបន្តិចសោះ។ នាងមិនតបនឹងខ្ញុំទេ...។ នាងដកដង្ហើមយ៉ាងវែង ហើយគិតតែធ្វើការងាររបស់នាងបន្ត។ ហាស! ហាស! មនុស្សសោះកក្រោះ កំពុងប្រយុទ្ធជាមួយមនុស្សសោះកក្រោះហើយ... ចាំមើល លទ្ធផលនឹងទៅជាយ៉ាងណា?
ហាស! ហាស! ឈប់សរសេរហើយ! ទៅរកអានសៀវភៅ «កម្រងស្នាដៃអក្សរសិល្ប៍ខ្មែរ បែបទំនើប» បញ្ចប់វិញសិន។

មតិយោបល់