ខ្ញុំចាប់ផ្ដើមស្គាល់ឈ្មោះលោក យិន លួត ជាលើកដំបូងតាមរយៈបទសាកល្បងរបស់លោក នៅក្នុងសៀវភៅកំណាព្យ « ស្រមោល »។ បន្ទាប់មក ខ្ញុំចាប់ផ្ដ...
ខ្ញុំចាប់ផ្ដើមស្គាល់ឈ្មោះលោក យិន លួត ជាលើកដំបូងតាមរយៈបទសាកល្បងរបស់លោក នៅក្នុងសៀវភៅកំណាព្យ «ស្រមោល»។ បន្ទាប់មក ខ្ញុំចាប់ផ្ដើមចាប់ចិត្តនឹងលោកជាខ្លាំង ពេលបានអានបទសាកល្បងរបស់លោកមួយទៀត ទាក់ទងនឹង អត្តសញ្ញាណអ្នកនិពន្ធ នៅក្នុងសៀវភៅ «សមូហកម្មអក្សរសិល្ប៍ នូ ហាច (លេខ ៤ ឆ្នាំ ២០០៧)»។ ខ្ញុំចាប់អារម្មណ៍នឹងទស្សនៈទាក់ទងនឹងការតែងនិពន្ធរបស់លោក ដូចដែលខ្ញុំបានបញ្ជាក់រួចមកហើយ ក្នុងអត្ថបទដែលខ្ញុំសរសេរក្រោយពេលអានរឿង «មាលាដួងចិត្ត»។
នៅមានកំណាព្យផ្សេងទៀតដែលរិះគន់ពីបញ្ហាព្រំដែននិងសង្គម ជាដើម, តែខ្ញុំសុំមិនលើកយកមកបង្ហាញទេ។ បើលោកអ្នកមានចំណាប់អារម្មណ៍ចង់អាន សូមអញ្ជើញរកទិញតាមបណ្ណាគារ ទុកគ្រាន់ជាការលើកតម្កើងនិងគាំទ្រដល់ស្នាដៃអ្នកនិពន្ធ។
Cover |
សៀវភៅនេះ ជាកម្រងកំណាព្យខ្លីៗ បកស្រាយប្រធានបទ «ស្រណោះ»។ លោកសរសេរកំណាព្យក្នុងទម្រង់សាមញ្ញខ្លីៗ តែបង្កប់អត្ថន័យជាច្រើននៅខាងក្នុង។ ក្នុងនោះ អាចជាការរិះគន់ឬការបង្ហាញនូវតថភាពដ៏ស៊ីជម្រៅ ដែលកវីនិពន្ធសម័យថ្មីពុំសូវហ៊ានលើកយកមកបង្ហាញ។ ខ្ញុំសូមអនុញ្ញាតស្រង់យកកំណាព្យរបស់លោកមកបង្ហាញជូន ឲ្យអស់លោកអ្នកអានបន្តិចទៅចុះ។
ម៉ែ (KH) |
ម៉ែ (EN) |
មេអំបៅ (KH) |
មេអំបៅ (EN) |
មតិយោបល់