បណ្ណាល័យសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា... ដំបូង ខ្ញុំគិតថា នឹងមកទីនេះដើម្បីត្រួតពិនិត្យនិងរៀបចំការងារផ្ទាល់ខ្លួនទាក់ទងនឹងគ...
បណ្ណាល័យសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា...
ដំបូង ខ្ញុំគិតថា នឹងមកទីនេះដើម្បីត្រួតពិនិត្យនិងរៀបចំការងារផ្ទាល់ខ្លួនទាក់ទងនឹងគម្រោងផ្សេងៗ ព្រោះខែនេះនិងខែកន្លងទៅ ខ្ញុំហាក់មិនបានសង្កេតឃើញលទ្ធផលល្អប្រសើរអ្វី ទាក់ទងនឹងការងារផ្ទាល់ខ្លួនទាំងនេះសោះ។ គិតៗទៅ ខ្ញុំពិតជាចោលម្សៀតពេកហើយ!
ណ្ហើយ! ឥលូវ រៀបរាប់ពីទីនេះបន្តិច ព្រោះខានសរសេរយូរហើយ។ នៅទីនេះដូចជាមិនស្ងាត់ពេកទេ ព្រឹកនេះ។ មានមនុស្សជិតដប់នាក់និងបងៗបណ្ណារក្សប្រាំ-ប្រាំមួយនាក់។ ពេលចូលមកដំបូង មានមនុស្សតែពីរនាក់ទេ (រួមទាំងខ្ញុំ) នៅក្នុងបណ្ណាល័យល្វែងខាងកើតនេះ ហើយនៅខាងលិចនោះវិញ ក៏មានមនុស្សតែពីរនាក់ដែរ។ ឥលូវ មានមនុស្សច្រើនជាងមុន អង្គុយទីនេះមួយទីនោះមួយ។ បរិយាកាសស្ងប់ស្ងាត់បូករួមនឹងបទភ្លេងប៉្យាណូយ៉ាងពីរោះពីក្នុងកុំព្យូទ័ររបស់ខ្ញុំ... ហាស! ហាស! អារម្មណ៍ខ្ញុំហាក់បានស្រស់ស្រាយបន្តិច ដ្បិតអីទើបតែវារឡើងពីជ្រោះនៃសេចក្ដីទុក្ខសោកដែលបង្កើតឡើងដោយស្នាដៃខ្ញុំខ្លួនឯង។
ទីនេះឥលូវមិនដូចពីមុនទេ ព្រោះបាត់មនុស្សម្នាក់។ ខ្ញុំខានឃើញនាងយូរដែរហើយ មិនដឹងថានាងរវល់ទៅណាទេ។ ប្រហែលនាងឈប់ធ្វើការនៅទីនេះហើយ។ គិតៗទៅ ខ្ញុំនឹកនាងដែរហ្នឹងណាស់! កាលពីមុន សៀវភៅក្នុងទូ ទុកដាក់មានរបៀបរៀបរយណាស់។ ខ្ញុំនៅតែនឹកសរសើរនាង ព្រោះពេលដែលមានវត្តមាននាង ទូសៀវភៅមើលទៅស្អាតនឹងមានសណ្ដាប់ធ្នាប់មួយរំពេច។ នាងពិតជាពូកែណាស់! ខ្ញុំធ្លាប់បានសរសេរពីនាងដែរ កាលពីមុន, តែប្រហែលគ្មាននរណាម្នាក់បានដឹងថា ខ្ញុំសរសេរពីនាងទេ។ នាងមានរាងខ្ពស់ស្រឡះ។ សក់នាងវែង ហើយខ្មៅរលោង ស្អាតខ្លាំងណាស់។ នាងតែងធ្វើមុខស្មើ មិនសូវញញឹមទេ តែពេលនាងញញឹមម្ដងៗ គឺពិតជាស្អាតខ្លាំងណាស់។ និយាយត្រង់ទៅ តាំងពីខ្ញុំចូលមកក្នុងបណ្ណាល័យថ្ងៃដំបូងរហូតមកដល់ពេលនេះ នាងនិយាយជាមួយខ្ញុំតែម្ដងគត់។ អូ! ភ្លេចប្រាប់... ឈ្មោះរបស់នាងក៏ពីរោះដែរ។ ឈ្មោះរបស់នាងសមនឹងរូបនាងតែម្ដង។
គួរឲ្យស្ដាយណាស់ ព្រោះពេលនេះមិនដឹងថាបាត់នាងទៅណា។ ចាប់តាំងពីពេលដែលគ្មានវត្តមាននាង សៀវភៅក្នុងទូ មើលទៅគ្មានសណ្ដាប់ធ្នាប់អ្វីបន្តិចទេ។ ពេលឃើញសភាពបែបនេះម្ដងៗ ខ្ញុំតែងតែនឹកដល់នាង។
សរសេរប៉ុណ្ណឹងបានហើយ! គិតគូររឿងសាច់ការខ្លះ ព្រោះជាងមួយខែនេះគ្មានបានការអ្វីនោះទេ។ សង្ឃឹមថា ជាបន្តទៅអ្វីៗនឹងប្រព្រឹត្តទៅដោយរលូន។ សូមជោគជ័យនិងសេចក្ដីសុខសប្បាយចូរមានដល់អ្នករាល់គ្នាតទៅ!

មតិយោបល់