បណ្ណាល័យសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា - គឺទីនេះ... ខ្ញុំចាកចេញមកពីផ្ទះទាំងអារម្មណ៍រវើរវាយ។ ខ្ញុំច្របូកច្របល់ក្នុងចិត្តជាខ...
បណ្ណាល័យសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា - គឺទីនេះ...
ខ្ញុំចាកចេញមកពីផ្ទះទាំងអារម្មណ៍រវើរវាយ។ ខ្ញុំច្របូកច្របល់ក្នុងចិត្តជាខ្លាំង។ មុនពេលមកទីនេះ ចិត្តរបស់ខ្ញុំមិនដាច់ស្រេចសោះ ចិត្តមួយចង់សំងំនៅផ្ទះ ចិត្តមួយទៀតចង់មកអង្គុយនៅទីនេះ។ ទីបំផុត ខ្ញុំក៏មកដល់ទីនេះទាំងមិនដឹងខ្លួន។
នៅសល់ការងារខ្លះៗដែលត្រូវធ្វើ តែខ្ញុំគ្មានអារម្មណ៍ល្អនឹងបន្តធ្វើនោះទេ។ ខ្ញុំទុកការងារទាំងនោះចោល ហើយចាប់ផ្ដើមអង្គុយសរសេរពីអារម្មណ៍របស់ខ្ញុំ ជាមួយបទភ្លេងដែលខ្ញុំចូលចិត្តស្ដាប់។
ការពិត ថ្ងៃនេះមិនស្ងាត់ពេកទេនៅទីនេះ តែខ្ញុំហាក់មានអារម្មណ៍ថា ទីនេះស្ងាត់ខ្លាំងណាស់។ មានមនុស្សច្រើនដែរ កំពុងអង្គុយនៅទីនេះ តែខ្ញុំបែរជាមានអារម្មណ៍ថា ខ្ញុំកំពុងអង្គុយនៅទីនេះតែម្នាក់ឯង ហើយខ្ញុំមានអារម្មណ៍ថា មានតែបងៗបណ្ណារក្សប៉ុន្មាននាក់ប៉ុណ្ណោះ ដែលកំពុងមានវត្តមាននៅទីនេះ។
ខ្ញុំដឹងច្បាស់ណាស់ថា ហេតុអ្វីខ្ញុំមានអារម្មណ៍បែបនេះ តែវាជារឿងដែលកើតឡើងដដែលៗ រកទីបញ្ចប់គ្មានទៅហើយ។ គ្មានអ្នកណាធ្វើអ្វីខុសមកលើខ្ញុំទេ តែគឺខ្ញុំទេតើ ដែលសាងកំហុសឲ្យខ្លួនឯង។ ខ្ញុំមានអារម្មណ៍មិនជ្រះស្រលះសោះ។ ខ្ញុំចង់បន្ទោសខ្លួនឯងបន្តិច ចង់អភ័យទោសឲ្យខ្លួនឯងបន្តិច។ គិតៗទៅ ខ្ញុំអភ័យទោសឲ្យខ្លួនឯងច្រើនដងពេកហើយ។ ខ្ញុំហត់នឿយខ្លះដែរក្នុងការអភ័យទោសឲ្យខ្លួនឯង ព្រោះខ្ញុំនៅតែប្រព្រឹត្តកំហុសនោះម្ដងហើយម្ដងទៀត។ ខ្ញុំនេះអាក្រក់ណាស់មែនទេ? ពេលខ្លះ ខ្ញុំគិតអ៊ីចឹងដែរ តែពេលខ្លះទៀត ខ្ញុំមិនគិតអ៊ីចឹងនោះទេ។ តើវាស្មុគស្មាញណាស់មែនទេ? ត្រូវហើយ វាពិតជាស្មុគស្មាញខ្លាំងណាស់។ ពេលខ្លះ ខ្ញុំពិតជាមិនយល់ទេ។ វាមានភាពស្រដៀងគ្នាទៅនឹងដំណើររឿងនៅក្នុងរឿង «សត្វកំរៅអង្គ» ដែលខ្ញុំបានអានអ៊ីចឹង។
ខ្ញុំគិតថា ខ្ញុំមិនមែនជាខ្ញុំដ៏ពេញលេញនោះទេ។ វាហាក់ដូចជាមាននរណាម្នាក់ផ្សេងទៀតព្យាយាមដើរតួជាខ្ញុំ។ គេនោះអាក្រក់ណាស់។ គេនោះផ្ទុយពីខ្ញុំស្រឡះ។ ខ្ញុំស្អប់គេ តែខ្ញុំពិតជាពិបាកគេចចេញពីការគ្រប់គ្រងរបស់គេណាស់។ ពេលខ្លះ ខ្ញុំបានយកឈ្នះលើគេ តែទីបំផុតគេនៅតែត្រឡប់មកគ្រប់គ្រងលើខ្ញុំដដែល។
ហេតុអ្វីគេចេះតែមកជ្រៀតជ្រែកខ្ញុំ? គេពួននៅឯណា? ខ្ញុំរកគេមិនឃើញទេ។ ហេតុអ្វីខ្ញុំមិនអាចយកឈ្នះគេបាន? ខ្ញុំក៏មិនដឹងដែរ។ គេពិតជាគួរឲ្យស្អប់ណាស់។ ខ្ញុំចង់តែបំផ្លាញគេចោល ដើម្បីកុំឲ្យគេមកជ្រៀតជ្រែកខ្ញុំទៀត។ ខ្ញុំចង់តែរកគេឲ្យឃើញ ហើយសម្លាប់គេចោលឲ្យបាត់ពីផែនដីនេះ។ ខ្ញុំស្អប់គេខ្លាំងណាស់!
ពេលគេចាកចេញពីខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាខ្ញុំដ៏ពិតប្រាកដ។ ខ្ញុំសប្បាយ ហើយខ្ញុំញញឹមបានច្រើន។ ខ្ញុំគឺជាមនុស្សម្នាក់ដ៏អស្ចារ្យ។ គ្រប់ការគិត ការនិយាយ និងការប្រព្រឹត្តទាំងអស់សុទ្ធតែប្រកបដោយការត្រិះរិះពិចារណាដ៏ត្រឹមត្រូវ។ ខ្ញុំស្រឡាញ់ខ្ញុំដែលជាខ្លួនខ្ញុំដ៏ពិតប្រាកដ។ ផ្ទុយទៅវិញ នៅពេលដែលគេត្រឡប់មកធ្វើជាខ្ញុំ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តទេ។ គេចូលមកជ្រៀតជ្រែកខ្ញុំ ហើយគ្រប់គ្រងខ្ញុំ។ គេប្រើប្រាស់ខ្ញុំឲ្យធ្វើតាមចិត្តគេ។ ហេតុអ្វីគេអាក្រក់យ៉ាងនេះ? គេធ្វើឲ្យខ្ញុំក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតដែលមិនមែនជាខ្ញុំ។
ខ្ញុំគឺជាខ្ញុំដ៏ពិតប្រាកដ នៅពេលដែលគ្មានវត្តមានរបស់គេ។ នៅពេលដែលមានវត្តមានរបស់គេ ខ្ញុំគឺគ្រាន់តែជាខ្ញុំដែលត្រូវបានគេប្រើប្រាស់ គឺមិនមែនជាខ្ញុំដ៏ពិតប្រាកដនោះទេ។ ខ្ញុំនិងគេ ខុសពីគ្នាឆ្ងាយដូចមេឃនិងដី។ គេអាក្រក់ណាស់ តែខ្ញុំមិនអាក្រក់ដូចជាគេនោះទេ។ គេតែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំបានសាងកំហុស ទាំងដែលគេឯណោះទេដែលប្រើប្រាស់ខ្ញុំឲ្យសាងកំហុសទាំងនោះ។ គេសាហាវខ្លាំងណាស់។ គេសម្លាប់ចិត្តរបស់ខ្ញុំ។ គេបំផ្លាញសេចក្ដីសុខរបស់ខ្ញុំ។ គេប្រើប្រាស់ខ្ញុំនិងពេលវេលារបស់ខ្ញុំ។ គេជាជនបំផ្លាញ! គេមិនសមមកនៅលាយឡំនឹងខ្ញុំទេ។
សត្វចង្រៃ! ឆាក់ចេញឲ្យឆ្ងាយពីខ្ញុំទៅ ហើយកុំត្រឡប់មកវិញទៀត...

មតិយោបល់