ការពិត ថ្ងៃនេះខ្ញុំត្រូវបន្តធ្វើការងារដែលគ្រូដាក់ឲ្យ។ ប៉ុន្តែ ខ្ញុំដូចជាគ្មានអារម្មណ៍នឹងធ្វើការងារហ្នឹងបន្តសោះ។ ខ្ញុំដើរ...
ការពិត ថ្ងៃនេះខ្ញុំត្រូវបន្តធ្វើការងារដែលគ្រូដាក់ឲ្យ។ ប៉ុន្តែ ខ្ញុំដូចជាគ្មានអារម្មណ៍នឹងធ្វើការងារហ្នឹងបន្តសោះ។ ខ្ញុំដើរទៅទូសៀវភៅ ប្រទះនឹងសៀវភៅនេះ ហើយក៏យកមកអានតែម្ដងទៅ។
សៀវភៅនេះជាកម្រងបទសម្ភាសន៍ដែលកត់ត្រាចេញពីខ្សែអាត់ដោយវិទ្យាស្ថានភាសាជាតិ។ ដោយសារសៀវភៅនេះមានកម្រាស់ដល់ទៅជិតបួនរយទំព័រ ខ្ញុំសម្រេចចិត្តថា អានច្បិចយកតែអត្ថបទខាងដើមនិងខាងចុងទេ។ អត្ថបទខាងដើមជាបទដកស្រង់ស្ដីពីព្រះរាជជីវប្រវត្តិសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាអម្ចាស់ របស់ព្រះមុនីកោសល សូហាយ។ អត្ថបទខាងចុងជាបទដកស្រង់ស្ដីពីពិធីថ្វាយសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រថ្វាយសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាអម្ចាស់ ដែលជាការចុះផ្សាយរបស់ទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។ ឯផ្នែកកណ្ដាលនៃសៀវភៅនេះ ជាបទសម្ភាសន៍នាទីអក្សរសាស្ត្រ ទាំងដប់ប្រាំពីរខ្សែអាត់។
ដោយផ្នែកបទសម្ភាសន៍នេះមានចំនួនច្រើនទំព័រ ខ្ញុំក៏សម្រេចចិត្តស្វែងរកសំឡេងនៃបទសម្ភាសន៍នោះមកស្ដាប់ជំនួសវិញ។ ខ្ញុំនឹងចុះផ្សាយ ខ្សែវីដេអូនៃបទសម្ភាសន៍អក្សរសាស្ត្រ នេះនៅក្នុងអត្ថបទដោយឡែកមួយផ្សេងទៀត ដើម្បីបានជាប្រយោជន៍សម្រាប់មហាជនទូទៅ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4326 C96 2002
Cover |

មតិយោបល់