ថ្ងៃនេះជាថ្ងៃទីដប់នៃខែឧសភាហើយ តែខ្ញុំនៅមិនទាន់បានអានសៀវភៅណាមួយចប់នៅឡើយទេ។ ខ្ញុំគិតថា ការអានរបស់ខ្ញុំកាន់តែថមថយ...
ថ្ងៃនេះជាថ្ងៃទីដប់នៃខែឧសភាហើយ តែខ្ញុំនៅមិនទាន់បានអានសៀវភៅណាមួយចប់នៅឡើយទេ។ ខ្ញុំគិតថា ការអានរបស់ខ្ញុំកាន់តែថមថយទៅហើយ។ កាលពីដើមសប្ដាហ៍នេះ ខ្ញុំបានយកសៀវភៅជាភាសាអង់គ្លេសមួយក្បាលយកមកអាន។ ឥលូវ ខ្ញុំអានបានជិតពាក់កណ្ដាលហើយ។ ខ្ញុំតែងតែកត់សម្គាល់ឃើញថា ពេលខ្ញុំអានសៀវភៅ ខ្ញុំមានអារម្មណ៍រីករាយនិងញញឹមបានច្រើនជាងពេលណាៗទាំងអស់។
មិនចង់រៀបរាប់វែងឆ្ងាយទៀតទេ...។ ការពិត ខ្ញុំផ្អាកអានសៀវភៅដែលទើបអានបានជិតពាក់កណ្ដាលនេះ ព្រោះចង់និយាយពីរឿងមួយ គឺរឿងសប្បាយៗនោះទេ។ អូ! គាត់កំពុងអង្គុយនៅក្បែរខ្ញុំស្រាប់។ មិនមែននិយាយដើមគាត់ទេ តែគ្រាន់តែចង់សរសេរទុកជាអនុស្សាវរីយ៍។ ហាស! ហាស! គាត់កំពុងអង្គុយនៅខាងឆ្វេងដៃខ្ញុំ។ កាត់កំពុងធ្វើកិច្ចការរបស់គាត់ជាមួយកុំព្យូទ័រយ៉ាងរំភើយ។ អូ! រៀបរាប់ពីរូបរាងគាត់បន្តិចទៅចុះ។ ចាំបន្តិច! ខ្ញុំលួចងាកមើលគាត់បន្តិចសិន។ គាត់មានកម្ពស់ខ្ពស់គួរសមដែរ។ សក់របស់គាត់ខ្មៅរលោង វែងប្រះស្មា។ គាត់ស្លៀកខោវែងពណ៌ខ្មៅ ពាក់អាវយឺតពណ៌ខៀវ ហើយ «ទីនុយ» យ៉ាងស្អាត។ ហាស! ហាស! ក្រឡេកមើលគាត់ញឹកពេកដូចជាមិនសូវស្រួលទេ។ អូ! នៅមានទៀត... គាត់លាបក្រែងពណ៌ស៊ីជម្ពូ។ មើលទៅស្រស់ស្អាតខ្លាំងណាស់។ បានៗ! ឈប់លួចក្រឡេកមើលគាត់ទៀតហើយ។
កាលពីដំបូង គាត់អង្គុយនៅខាងស្ដាំដៃខ្ញុំ។ គាត់មកទីនេះ (បណ្ណាល័យ) ដើម្បីពិភាក្សាការងារក្រុម។ ពេលឮសំឡេងគាត់ដំបូង ខ្ញុំនឹកឃើញដល់មនុស្សម្នាក់។ គឺនឹកឃើញដល់នារីម្នាក់ដែលខ្ញុំធ្លាប់ស្រលាញ់ កាលពីពីរ-បីឆ្នាំមុន។ ការពិត សំឡេងអ្នកទាំងពីរពិតជាស្រដៀងគ្នាណាស់។ ខ្ញុំឮសំឡេងគាត់ដំបូង ខ្ញុំខំលួចសម្លឹងមើលមុខគាត់។ ខ្ញុំមើលមិនបានច្បាស់ទេ គ្រាន់តែដឹងថាម្ចាស់សំឡេងមិនមែនជានារីដែលខ្ញុំធ្លាប់ស្រលាញ់នោះទេ។ សំឡេងអីក៏ដូចគ្នាខ្លាំងម្ល៉េះ!
ខ្ញុំដើរចេញពីតុ ដើម្បីរកកន្លែងស្ងាត់អានសៀវភៅ។ ពេលត្រឡប់មកតុវិញ ស្រាប់តែឃើញគាត់ប្ដូរទៅអង្គុយខាងឆ្វេងដៃខ្ញុំវិញ។ អឺ! យ៉ាងម៉េចអ៊ីចេះ? ការពិត គាត់ប្ដូរកន្លែងអង្គុយដើម្បីសាកថ្មីទូរស័ព្ទនិងកុំព្យូទ័ររបស់គាត់។ ខ្ញុំត្រឡប់មកអានសៀវភៅនៅនឹងតុនេះវិញ ព្រោះគ្មានសំឡេងរំខានអ្វីទៀតនោះទេ។ ខ្ញុំកំពុងតែស្លុងនឹងការអាន ស្រាប់តែ...។
«អូន!»
ខ្ញុំភ្ញាក់ព្រើតសម្លឹងរកម្ចាស់សំឡេង។ អូ! គាត់ហៅខ្ញុំទេតើ។
«អូន! អូនឯងចេះ Print Screen អ្ហេះ?»
ខ្ញុំបែរមុខទៅរកគាត់ ហើយងក់ក្បាល។
«Print Screen កុំព្យូទ័រណាអូន! បងធ្លាប់តែ Print Screen ទូរស័ព្ទ» គាត់និយាយបន្ថែម ស្របពេលដែលខ្ញុំកំពុងចុចកុំព្យូទ័រ។
«អូ! អាហ្នឹង គេចុចអ៊ីចឹងទេហ្អី!»
បាទបង!
«អរគុណហើយណាអូន!»
បាទបង!
ហាស! ហាស! អាកប្បកិរិយារបស់គាត់ធ្វើឲ្យខ្ញុំញញឹមបិទមាត់មិនជិតទេ។ គាត់ដូចជាអត់ខ្វល់អ្វីបន្តិចសោះ។ មើលទៅវិធីរស់នៅរបស់គាត់ពិតជាស្រួល ហើយសាមញ្ញណាស់។ ពេលគាត់ត្រូវការជំនួយ គាត់ស្រែករកជំនួយពីអ្នកដទៃភ្លាម។ គាត់មិនខ្វល់ថាជាមនុស្សធ្លាប់ស្គាល់ឬមិនធ្លាប់ស្គាល់អ្វីនោះទេ។ ប្រហែលគាត់ចាត់ទុកមនុស្សគ្រប់គ្នាដែលនៅជុំវិញគាត់ ថាសុទ្ធតែជាបងប្អូនញាតិមិត្តរបស់គាត់តែទាំងអស់ហ្នឹង។ ហាស! ហាស! ជីវិតនេះពិតជាងាយស្រួលពេកហើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំចាប់ផ្ដើមចូលចិត្តមនុស្សដូចជាគាត់។ ស្រួលៗ សាមញ្ញៗ! ជីវិតនេះមានន័យណាស់! ហាស! ហាស!
អូ! គាត់ចូលចិត្តអង្គុយពែនភ្នែនលើកៅអីដូចខ្ញុំដែរ។ ហាស! ហាស! លួចមើលទៀត...!
សរសេរប៉ុណ្ណឹងបានហើយ។
អ៊ីចឹង! សង្ឃឹមថា ថ្ងៃក្រោយនឹងមានឱកាសជួបបងស្រីម្ដងទៀត។

មតិយោបល់