ខ្ញុំទើបតែអានសៀវភៅនេះចប់ល្ងាចនេះឯង។ ការពិត ខ្ញុំស្ទើរតែភ្លេចទៅហើយថា ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះនៅពេលណា? ខ្ញុំមិនសូវ...
ខ្ញុំទើបតែអានសៀវភៅនេះចប់ល្ងាចនេះឯង។ ការពិត ខ្ញុំស្ទើរតែភ្លេចទៅហើយថា ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះនៅពេលណា? ខ្ញុំមិនសូវបានអានសៀវភៅនេះជាប់លាប់ទេ ដ្បិតអីសៀវភៅនេះជាទម្រង់ឯកសារ PDF។ ខ្ញុំមិនសូវចូលចិត្តអានតាមរយៈកុំព្យូទ័រឬឧបករណ៍អេឡិចត្រូនិកនោះទេ។ ខ្ញុំចូលចិត្តអានសៀវភៅដែលបោះពុម្ពជាង។ បើខ្ញុំចាំមិនខុសទេ ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីខែមីនាមកម្ល៉េះ។
សៀវភៅនេះអធិប្បាយយ៉ាងពិស្ដារអំពី «សតិ» (Mindfulness)។ ផ្នែកខាងដើមជាសេចក្ដីពន្យល់ ហើយផ្នែកខាងចុងនៃសៀវភៅនេះជាការអនុវត្ត ហើយផ្នែកខាងចុងបង្អស់នៃសៀវភៅនេះជាសម្រង់សូត្រនានាទាក់ទងនឹងសតិ។ សេចក្ដីពន្យល់ដោយច្រើនមានភាពពិបាកក្នុងការឈ្វេងយល់ ឯការអនុវត្តនោះទៀតសោតក៏មិនមែនជាការងាយស្រួលនោះដែរ។ សម្រាប់ខ្ញុំ សៀវភៅនេះមានសេចក្ដីជ្រាលជ្រៅ ដែលខ្ញុំអាចយល់បានដោយតិចតួច។ ខ្ញុំមិនបានអនុវត្តតាមការណែនាំក្នុងសៀវភៅនេះទេ ដោយគិតថាអានម្ដងឲ្យយល់សេចក្ដីខ្លះៗសិន។ ខ្ញុំនឹងបន្តអានសៀវភៅនេះសាជាថ្មីម្ដងទៀត ដោយភ្ជាប់ជាមួយការអនុវត្តផងនៅពេលក្រោយ។
ខ្ញុំនឹងមិនរៀបរាប់ច្រើនអំពីសៀវភៅនេះទៀតនោះទេ ហើយសូមបង្វែរអារម្មណ៍មិត្តអ្នកអានរីករាយកម្សាន្តនិងពិចារណារឿងមួយនៅក្នុងសៀវភៅនេះ។ ខ្ញុំសុំអនុញ្ញាតចុះផ្សាយរឿង «Three Wondrous Answers» នៅក្នុងអត្ថបទដាច់ដោយឡែកមួយផ្សេងទៀត។ សង្ឃឹមថា រឿងនេះនឹងបានជាគតិដ៏ល្អក្នុងការពិចារណាក្នុងដំណើរជីវិតរបស់អ្នកគ្រប់គ្នាតទៅ។
ចូររស់នៅក្នុង «ទីនេះ» (The Here) និង «ឥលូវនេះ» (The Now) ជាមួយសតិដឹងដោយភាពសុខស្ងប់ចុះ...!
Cover |

មតិយោបល់