ការពិត ខ្ញុំគ្មានអ្វីច្រើនដែលត្រូវនិយាយពីនាងនោះទេ។ តែ... ថ្ងៃនេះ... ថ្ងៃនេះ នាងញញឹមស្អាតខ្លាំងណាស់។ មិនដឹងថានាងញញឹមក្ន...
ការពិត ខ្ញុំគ្មានអ្វីច្រើនដែលត្រូវនិយាយពីនាងនោះទេ។ តែ... ថ្ងៃនេះ... ថ្ងៃនេះ នាងញញឹមស្អាតខ្លាំងណាស់។ មិនដឹងថានាងញញឹមក្នុងន័យបែបណានោះទេ... ញញឹមតាមបែបធម្មតា ឬញញឹមសើចចំអកឲ្យខ្ញុំ? ខ្ញុំមិនដឹងនោះទេ ហើយខ្ញុំក៏មិនខ្វល់ដែរ! ខ្ញុំដឹងតែម្យ៉ាង គឺនាងញញឹមស្អាតខ្លាំងណាស់។
មើលទៅនាង... នាងមានភាពរៀបរយគ្រប់ពេល។ នាងមិនឆើតឆាយពេកនោះទេ។ សមរម្យ... គឺស្អាត! ខ្ញុំគិតថានាងជាមនុស្សដែលចូលចិត្តលេងសើចបន្តិចដែរ ហើយពេលខ្លះនាងក៏ម៉ត់ចត់ណាស់ដែរ។ គ្រប់គ្នាសុទ្ធតែចូលចិត្តនាង ព្រោះនាងជាមនុស្សដែលមានភាពរួសរាយ។
អ្ហា! ខ្ញុំចាប់ផ្ដើមចូលចិត្តនាងកាន់តែខ្លាំងឡើងហើយ...
អ្ហា! ខ្ញុំចាប់ផ្ដើមចូលចិត្តនាងកាន់តែខ្លាំងឡើងហើយ...
មតិយោបល់