អរុណសួស្ដី! ថ្ងៃនេះជាថ្ងៃសីល អ៊ីចឹង រីករាយថ្ងៃសីលទាំងអស់គ្នាណា! រំលឹករឿងកាលពីសប្ដាហ៍កន្លងទៅបន្តិចមើល។ ថ្មីៗនេះរវល់ជាប់ត...
អរុណសួស្ដី!
ថ្ងៃនេះជាថ្ងៃសីល អ៊ីចឹង រីករាយថ្ងៃសីលទាំងអស់គ្នាណា!
រំលឹករឿងកាលពីសប្ដាហ៍កន្លងទៅបន្តិចមើល។
ថ្មីៗនេះរវល់ជាប់តែម្ដង។ ខ្ញុំត្រូវទៅសាលារាល់ថ្ងៃ សូម្បីតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យក៏ត្រូវទៅដែរ។ រៀងរាល់ថ្ងៃសៅរ៍ ខ្ញុំត្រូវទៅរៀនចាប់ពីម៉ោងពីររសៀលដល់ម៉ោងប្រាំមួយយប់។ ចំណែកឯថ្ងៃអាទិត្យ ខ្ញុំត្រូវទៅរៀនមួយថ្ងៃពេញតែម្ដង គឺពេលព្រឹកពីម៉ោងប្រាំបីដល់ម៉ោងដប់ពីរ ហើយបន្តពីម៉ោងពីររសៀលដល់ម៉ោងប្រាំមួយយប់។ ហាស! ហាស! រៀនអីក៏រៀនយ៉ាងនេះ...
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ខ្ញុំឆ្លៀតទៅសាលាមុនម៉ោង ដើម្បីបានចូលបណ្ណាល័យ។ ខ្ញុំទៅដល់សាលានៅម៉ោងដប់ពីរថ្ងៃត្រង់។ ខ្ញុំចូលអង្គុយក្នុងបណ្ណាល័យប្រហែលជាងមួយម៉ោង ហើយខ្ញុំក៏រៀបចំចាកចេញទៅបន្ទប់រៀន។ ដើរទៅដល់កន្លែងផ្ញើសម្ភារៈភ្លាម បងស្រីបណ្ណារក្សសួរចំអកឲ្យខ្ញុំភ្លាម។ «ទៅវិញអ្ហា? បណ្ណាល័យមិនទាន់បិទផងហ្នឹង!» គាត់សួរជាមួយនឹងទឹកមុខលេងសើចនឹងខ្ញុំ។ ខ្ញុំនៅស្ងៀមមិនតបនឹងគាត់ទេ។ បងស្រីម្នាក់ទៀតប្រហែលខ្លាចខ្ញុំខឹងក៏បន្ថែម «ឃើញរាល់ដងទាល់តែចុចកណ្ដឹងទើបត្រឡប់ទៅវិញ»។ ខ្ញុំញញឹមដើម្បីបង្ហាញថា ខ្ញុំគ្មានថ្នាំងថ្នាក់ចិត្តអ្វីនឹងពួកគាត់ទេ។ តាមពិត បងស្រីម្នាក់ហ្នឹងចូលចិត្តនិយាយលេងនឹងខ្ញុំតែអ៊ីចឹង។ អូ! កាលពីថ្ងៃសុក្រ មិត្តខ្ញុំម្នាក់និយាយជាមួយខ្ញុំដោយងឿងឆ្ងល់ថា «ឆ្ងល់ម្នាក់ហ្នឹងដល់ហើយ ម៉េចក៏ចូលចិត្តហៅគេថា អូន ម្ល៉េះ? ហៅគេគ្រប់គ្នាសុទ្ធតែអូនៗ!» មិត្តខ្ញុំនិយាយសំដៅបងស្រីបណ្ណារក្សហ្នឹងឯង។ ខ្ញុំតបទៅគាត់ថា គាត់ហៅខ្ញុំអូនដែរហ្នឹង។ និយាយដល់រឿងនេះ ខ្ញុំនឹកឃើញរឿងមួយ។ មិនដឹងយ៉ាងម៉េច គ្រប់គ្នានៅសាលានេះសុទ្ធតែហៅខ្ញុំអូន។ ខ្ញុំរៀនជិតចប់ទៅហើយ តែមានអារម្មណ៍ថា ដូចជាមានវ័យក្មេងខ្ចីជាងគេទៅវិញ។ មើលទៅពួកគេសុទ្ធតែជាសិស្សប្អូនខ្ញុំ តែភាគច្រើនពួកគេហៅខ្ញុំអូន។ មានសិស្សប្អូនម្នាក់ពេលស្គាល់ខ្ញុំដំបូង នាងនិយាយនឹងខ្ញុំដូចជាខ្ញុំមានអាយុស្របាលនាងអ៊ីចឹង។ ថ្ងៃមុន នាងមកអង្គុយលេងនឹងខ្ញុំ ហើយសួរខ្ញុំពីនេះពីនោះ។ ក្រោយពីនោះមក នាងប្ដូរមកហៅខ្ញុំបងវិញ។ ហាស! ហាស! ដូចមិនទម្លាប់សោះ ហៅបងស្អីទេ! ថ្ងៃមុន សិស្សប្អូនម្នាក់ក៏ហៅខ្ញុំអូនដែរ តែឥលូវនាងចេះតែគេចមុខពីខ្ញុំ។ ប្រហែលនាងអៀនខ្ញុំហើយ។ ខ្ញុំមើលទៅដូចជាក្មេងណាស់ហើយ បានជាគ្រប់គ្នាចូលចិត្តហៅខ្ញុំអូនបែបហ្នឹង។
ហាស! ហាស! គេហៅអូន មានអីមិនល្អ? ល្អដែរតើ!

មតិយោបល់