ខ្ញុំទើបតែអានសៀវភៅនេះចប់ នៅល្ងាចនេះឯង។ ខ្ញុំចំណាយពេលយូរគួរសមដែរ ដើម្បីបញ្ចប់សៀវភៅមួយនេះ ដ្បិតអីសៀវភៅនេះមានកម្រាស់ប្...
ខ្ញុំទើបតែអានសៀវភៅនេះចប់ នៅល្ងាចនេះឯង។ ខ្ញុំចំណាយពេលយូរគួរសមដែរ ដើម្បីបញ្ចប់សៀវភៅមួយនេះ ដ្បិតអីសៀវភៅនេះមានកម្រាស់ប្រមាណមួយរយចិតសិបទំព័រឯណោះ។
សៀវភៅនេះជាសៀវភៅបែបសាសនា ពោលគឺការបង្រៀនផ្នែកព្រះពុទ្ធសាសនា។ សៀវភៅនេះនិយាយពីធម៌អាថ៌ដោយច្រើន ហើយមានលាយឡំដោយពាក្យបាលីជាច្រើន។ ជារួមសៀវភៅនេះបង្កប់ដោយគោលធម៌អរិយសច្ចៈទាំងបួន ដែលជាទ្រឹស្ដីដ៏ចម្បងក្នុងព្រះពុទ្ធសាសនា។ សៀវភៅនេះជាការបង្រៀនដោយសង្គ្រោះចំពោះជនទូទៅ។ ជនទូទៅអានស្ដាប់យល់ហើយនិងអាចយកជាគោលបដិបត្តិបាន បើមិនច្រើន ក៏ល្មមក្នុងការរំដោះសេចក្ដីទុក្ខខ្លះៗ ក្នុងជីវិតនៃជននោះ ទៅតាមឧបនិស្ស័យដែលបានសាងសន្សំមក។
សូមសេចក្ដីសម្រេច ចូរមានដល់អ្នកដែលបានរួចផុតហើយនូវអវិជ្ជា...!!!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BL 1410 S42 1991
Cover |
សូមសេចក្ដីសម្រេច ចូរមានដល់អ្នកដែលបានរួចផុតហើយនូវអវិជ្ជា...!!!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BL 1410 S42 1991
មតិយោបល់