ខ្ញុំធ្លាប់សរសេរខ្លះៗមកហើយអំពីអ្នកគ្រូ។ ខ្ញុំចេះតែភ្លេចសរសេរបន្ថែមទៀតពីអ្នកគ្រូ។ យប់នេះ អ្នកគ្រូបានផ្ញើសារមកខ្ញុំ ហើ...
ខ្ញុំធ្លាប់សរសេរខ្លះៗមកហើយអំពីអ្នកគ្រូ។ ខ្ញុំចេះតែភ្លេចសរសេរបន្ថែមទៀតពីអ្នកគ្រូ។ យប់នេះ អ្នកគ្រូបានផ្ញើសារមកខ្ញុំ ហើយខ្ញុំក៏នឹកឃើញឡើងវិញតែម្ដងអំពីរឿងកាលពីប៉ុន្មានខែមុន។
ការពិត ខ្ញុំឧស្សាហ៍ផ្ញើសារទៅអ្នកគ្រូណាស់។ យប់មួយនោះ ខ្ញុំបានឃើញអ្នកគ្រូបង្ហោះរូបជាច្រើន ហើយខ្ញុំក៏បានផ្ញើសារសួរអ្នកគ្រូ។ អូ! ខ្ញុំបានកត់ទុកដែរ ថ្ងៃនោះគឺថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។ ខ្ញុំសួរទៅអ្នកគ្រូដោយក្ដីងឿងឆ្ងល់ ខ្លាចក្រែងអ្នកគ្រូជួបបញ្ហាស្មុគស្មាញអ្វីមួយ។ ភ្លាមនោះ អ្នកគ្រូបានតបនឹងខ្ញុំជាភាសាអង់គ្លេសថា «I broken heart»។ អូ! អ្នកគ្រូ... អ្នកណាអីក៏ថ្លើមធំម្ល៉េះ ហ៊ានធ្វើបាបចិត្តអ្នកគ្រូ? ពេលនោះ ខ្ញុំខំព្យាយាមនិយាយពាក្យល្អៗនឹងអ្នកគ្រូ។ ខ្ញុំចង់នៅនិយាយលេងនឹងអ្នកគ្រូ រហូតដល់ពេលដែលអ្នកគ្រូបានធូរស្បើយចិត្ត។ តែមើលទៅ អ្នកគ្រូពិតជារឹងមាំណាស់។ អ្នកគ្រូតបនឹងខ្ញុំដោយភាពជឿជាក់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានការបារម្ភពីអ្នកគ្រូ ហើយចង់ឲ្យអ្វីគ្រប់យ៉ាងវិវត្តទៅរកភាពប្រសើរឡើងវិញ។ យប់នេះ អ្នកគ្រូបានតបនឹងខ្ញុំថា អ្នកគ្រូបានធូរស្បើយច្រើនហើយ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ពេលដែលបានឮបែបនេះ។
សំណាងល្អណាអ្នកគ្រូ...
រាត្រីសួស្ដី!

មតិយោបល់