ខ្ញុំបានទិញសៀវភៅនេះតាំងពីឆ្នាំ២០១៥ ហើយក៏បានអានសៀវភៅនេះបានចប់ម្ដងរួចមកហើយ។ សៀវភៅនេះជាការបោះពុម្ពផ្សាយរបស់ «You Can»...
ខ្ញុំបានទិញសៀវភៅនេះតាំងពីឆ្នាំ២០១៥ ហើយក៏បានអានសៀវភៅនេះបានចប់ម្ដងរួចមកហើយ។ សៀវភៅនេះជាការបោះពុម្ពផ្សាយរបស់ «You Can» ដែលសរសេរឡើងដោយលោក អួន សារ៉ាត់។ ខ្ញុំទើបបានអានសៀវភៅនេះចប់ម្ដងទៀតនៅព្រឹកនេះ។
ខ្ញុំស្គាល់លោក អួន សារ៉ាត់ ជាលើកដំបូងតាំងពីខ្ញុំរៀននៅវិទ្យាល័យ ដោយកាលនោះខ្ញុំបានទិញ ស៊ីឌី (CD) ដែលក្រុមការងាររបស់លោកយកទៅលក់ដល់ស្រុកកំណើតខ្ញុំតែម្ដង។ ស៊ីឌី (CD) ជាសំឡេងលោក អួន សារ៉ាត់ នោះមានចំណងជើងថា «យល់ចិត្តមនុស្ស»។ ពេលយកមកចាប់ស្ដាប់ដំបូង ខ្ញុំមានសេចក្ដីកោតស្ញប់ស្ញែងលោកយ៉ាងក្រៃលែង ដោយគិតថាលោកជាបុគ្គលដែលសម្បូរដោយគំនិតដ៏ល្អៗ។ តែក្រោយមក ទើបខ្ញុំដឹងថា អ្វីៗដែលលោកបានលើកឡើងមកនិយាយនោះ គឺជាខ្លឹមសារដែលបានមកពីសៀវភៅដ៏ល្បីមួយក្បាល។ សៀវភៅនេះសរសេរជាភាសាអង់គ្លេស ហើយបច្ចុប្បន្នក៏មានបកប្រែមកជាភាសាខ្មែរដែរ។ ខ្ញុំចង់សង្កត់ធ្ងន់លើរឿងនេះបន្តិច។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ការអានពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ពេលខ្លះ យើងមិនរវីរវល់នឹងការអានហើយ ក៏ចេះតែលួចសរសើរអ្នកដទៃដូចជាគេកើតមកនាំយកចំណេះទាំងនោះមកតាមខ្លួនអ៊ីចឹង។ ការពិត យើងកើតមកទទេស្អាតដូចគ្នា។ ភាពចេះដឹងទាំងឡាយបានមកពីការរៀនសូត្រ ជាពិសេសគឺ «ការអាន» នេះតែម្ដង។
និយាយឲ្យត្រង់ទៅ ខ្ញុំមិនសូវជក់ចិត្តនឹងសៀវភៅដែលបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយនេះប៉ុន្មានទេ។ ខ្ញុំសង្កេតឃើញថា គ្រឹះស្ថានបោះពុម្ពផ្សាយនេះបានបោះពុម្ពផ្សាយនូវសៀវភៅជាច្រើន។ ខ្ញុំសូមកោតសរសើរដែលគ្រឹះស្ថានបោះពុម្ពផ្សាយមួយនេះចូលរួមយ៉ាងខ្លាំងក្លាដើម្បីបង្កើតស្នាដៃនិពន្ធជាសៀវភៅថ្មីៗ ដែលមិនចាំតែបកប្រែឬចម្លងតាមសៀវភៅបរទេស។ ទន្ទឹមនឹងការសរសើរនេះ ខ្ញុំស្នើសុំឲ្យមានការយកចិត្តទុកដាក់លើគុណភាពសៀវភៅឲ្យបានខ្លាំងក្លាជាងនេះ។ ខ្ញុំគិតថា សៀវភៅជាច្រើនដែលបានបោះពុម្ពផ្សាយនៅមិនទាន់មានគុណភាពល្អប្រសើរនៅឡើយ។ គុណភាពក្នុងទីនេះ ខ្ញុំសំដៅលើអត្ថន័យដែលមានក្នុងសៀវភៅនិងការពិនិត្យផ្ទៀងផ្ទាត់ជាដើម។ សៀវភៅខ្លះមានកម្រាស់រាប់រយទំព័រ តែសួថា តើសៀវភៅទាំងនេះបានផ្ដល់តម្លៃបែបណាដល់អ្នកអាន? អាចផ្ដល់ចំណេះដឹងដល់អ្នកអានកម្រិតណា? ឬគ្រាន់តែសរសេរឡើងដើម្បីបោះពុម្ពផ្សាយកុំឲ្យរោងពុម្ពគ្មានការងារធ្វើ? ខ្ញុំគិតថា ម្ចាស់គ្រឹះស្ថានបោះពុម្ពផ្សាយទាំងអស់ត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះ។ ខ្ញុំសង្ឃឹមថា តទៅវិស័យតែងនិពន្ធនិងការអាននៅកម្ពុជានឹងកាន់តែមានភាពរីកលូតលាស់ប្រសើរឡើងជាលំដាប់។
Cover |

មតិយោបល់