រៀបចំចូលសម្បុកទៅហើយ ទើបខ្ញុំនឹកឃើញថា ខ្ញុំភ្លេចសរសេរពី អ្នកស្រីប្រធាន។ អ៊ីចឹង សរសេរបន្តិចសិនមុននឹងចូលសម្បុក។ ខ្ញុំបាន...
រៀបចំចូលសម្បុកទៅហើយ ទើបខ្ញុំនឹកឃើញថា ខ្ញុំភ្លេចសរសេរពី អ្នកស្រីប្រធាន។ អ៊ីចឹង សរសេរបន្តិចសិនមុននឹងចូលសម្បុក។
ខ្ញុំបានជួប អ្នកស្រីប្រធាន ជាលើកដំបូងនៅបណ្ណាល័យ។ ក្រោយមក ខ្ញុំក៏បានស្គាល់គណនី ហ្វេសប៊ុក របស់នាង ហើយក៏ស្នើនាងជាមិត្តទៅ។ ថ្វីបើយើងជាមិត្តលើបណ្ដាញសង្គម ហ្វេសប៊ុក ហើយជួយគ្នាញឹកញាប់ក្នុងបណ្ណាល័យក៏ដោយ តែយើងមិនដែលបាននិយាយគ្នាសោះឡើយ។ ខ្ញុំធ្លាប់ដាក់វិចារ (comment) លើបណ្ដាញ ហ្វេសប៊ុក របស់នាងដែរកាលពីប៉ុន្មានខែកន្លងទៅនេះ។
ថ្ងៃនេះគឺជាថ្ងៃដំបូងដែលយើងបាននិយាយគ្នា។ ហាស! ហាស! គ្មាននិយាយអីច្រើនផងហ្នឹង។ អូ! ខ្ញុំសង្កេតឃើញថា អ្នកស្រី ខុសពីមុនឆ្ងាយណាស់។ ពីមុន មើលទៅ អ្នកស្រី ដូចជាចូលចិត្តពណ៌លឿងខ្លាំងណាស់អ៊ីចឹង។ កាលពីមុន អ្នកស្រី ចូលចិត្តពាក់អាវពណ៌លឿង ហើយរបស់របរប្រើប្រាស់របស់អ្នកស្រីសុទ្ធតែពណ៌លឿងស្ទើរតែទាំងអស់។ ដូចខ្ញុំធ្លាប់បាននិយាយរួចមកហើយថា សូម្បីតែកុំព្យូទ័ររបស់ អ្នកស្រី ក៏ អ្នកស្រី បិទប្លាស្ទិកពណ៌លឿងដែរ។ ប៉ុន្តែ ឥលូវអ្វីគ្រប់យ៉ាងប្រែប្រួលអស់ហើយ។ ខ្ញុំកម្រឃើញ អ្នកស្រី ពាក់អាវពណ៌លឿងដូចមុនណាស់។ របស់របរប្រើប្រាស់របស់ អ្នកស្រី ទៀតសោត ក៏មិនមែនជាពណ៌លឿងដូចពីមុនដែរ។ ចំណែកឯកុំព្យូទ័រ អ្នកស្រី ក៏មិនមែនពណ៌លឿងដែរ។ ពិតជាចម្លែកមែន មិនដឹងថា ហេតុអ្វី អ្នកស្រី ខុសពីមុនបែបនេះទេ...។ ណ្ហើយ! ខុសអីខុសចុះ នេះជារឿងរបស់ អ្នកស្រី ទេ។ អូ! ភ្លេចប្រាប់... ឥលូវ សក់របស់ អ្នកស្រី វែងខ្លាំងណាស់។ សក់ឡើងខ្មៅរលោង វែងអន្លាយ មើលទៅស្អាតខ្លាំងណាស់។
ហាស! ហាស! ងងុយពេក សរសេរមិនដឹងស្អីជាស្អីទេ...។ អ្នកអានអាចនឹងវិលមុខ បើបន្តសរសេរទៀត។ អ៊ីចឹង បញ្ចប់ត្រឹមហ្នឹងហើយបាទ។ រាត្រីសួស្ដី!!!

មតិយោបល់