ទីនេះ ថ្ងៃនេះ ពេលនេះ កាលពីសប្ដាហ៍មុន... ទីនេះ? ទីណា? គឺបណ្ណាល័យហ្នឹងណា! នៅច្រកផ្លូវចន្លោះទូសៀវភៅក្បែរម៉ាស៊ីនត្រជាក់។ ខ្ញុំ...
ទីនេះ ថ្ងៃនេះ ពេលនេះ កាលពីសប្ដាហ៍មុន...
ទីនេះ? ទីណា? គឺបណ្ណាល័យហ្នឹងណា! នៅច្រកផ្លូវចន្លោះទូសៀវភៅក្បែរម៉ាស៊ីនត្រជាក់។ ខ្ញុំកំពុងអង្គុយនៅទីនេះ ដើម្បីរម្លឹកឡើងវិញនូវរឿងកាលពីថ្ងៃនោះ។
សប្ដាហ៍មុន ខ្ញុំបានដើរមកទីនេះ។ ដើរចុះដើរឡើងក្បែរៗទូនេះ ហើយក៏បានឃើញរូបគំនូរមួយសន្លឹក ដែលនៅក្នុងទូសៀវភៅ យ៉ាងអាថ៌កំបាំង។ រូបគំនូរមួយសន្លឹកនោះ ដាក់ផ្អែកនៅកៀនកោះយ៉ាងមានរបៀប។ បើមិនពិនិត្យឲ្យបានម៉ត់ចត់ប្រាកដជាមិនចាប់អារម្មណ៍ថាមានរូបគំនូរមួយសន្លឹកនៅលើធ្នើរសៀវភៅនោះទេ។ វាជាការចៃដន្យដែលខ្ញុំក្រឡេកទៅ ហើយបានប្រទះឃើញរូបនេះ។ ហាស! ហាស! ខ្ញុំមិនម៉ត់ចត់ក្នុងការសង្កេតអ្វីនោះទេ។ នេះគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះដែលខ្ញុំបានឃើញរូបគំនូរនោះ។
គំនូរនោះ គូរដោយប៊ិក ហើយមានសរសេរអក្សរពីខាងក្រោមផ្នែកខាងស្ដាំជាភាសាអង់គ្លេសថា Ms Yellow។ អក្សរប៉ុន្មានតួនេះ ប្រហែលជាសម្គាល់ពីឈ្មោះហៅក្រៅរបស់ម្ចាស់គំនូរនោះហើយ។ អូ! ភ្លេចប្រាប់ថា រូបនេះនិយាយពីអ្វី...។ រូបនោះគូរពីទិដ្ឋភាពទាំងស្រុងនៃផ្លូវតាមចន្លោះទូដែលខ្ញុំកំពុងអង្គុយនេះឯង។ មើលទៅគាត់ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់មែន។ ហាស! ហាស! សរសើរមែនណា មិនមែនចេះតែនិយាយទេ។
ម្ចាស់គំនូរនេះ ប្រហែលជាចូលចិត្តមកអង្គុយនៅទៅនេះហើយ បានជាមានជាប់ដោយមនោសញ្ចេតនារហូតដល់ថ្នាក់គូររូបបែបនេះ។ ហាស! ហាស! ប្រហែលមកពីគាត់អផ្សុកពេកហើយ ទើបគាត់ចំណាយពេលគូររូបនេះលេងទៅ។ ហាស! ហាស! ពិតជាពូកែមែន ខ្ញុំមើលរូបហ្នឹងយូរទៅខ្ញុំកាន់តែចូលចិត្តរូបគំនូរហ្នឹងខ្លាំងឡើង។
នៅកន្លែងនេះ មានអ្នកអង្គុយជាហូរហែដែរ អ៊ីចឹងហើយទើបខ្ញុំមិនអាចសន្និដ្ឋានបានថានរណាមួយជាម្ចាស់រូបគំនូរនេះ។ ខ្ញុំចង់ស្គាល់ណាស់ថា Ms Yellow ជានរណា? ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងអាចរកឃើញនិងបានស្គាល់ម្ចាស់គំនូរនេះ។ អូ! សុំទោសផងដែរយករូបនេះដោយមិនបានសុំការអនុញ្ញាតពីម្ចាស់គំនូរ។ ការពិត ខ្ញុំគ្រាន់តែចង់យករូបគំនូរនេះទៅរក្សាទុកជាអនុស្សាវរីយតែប៉ុណ្ណោះ។
អរគុណ Ms Yellow ដែលបានចំណាយពេលគូរគំនូរមួយសន្លឹកនេះ។
ទីនេះ? ទីណា? គឺបណ្ណាល័យហ្នឹងណា! នៅច្រកផ្លូវចន្លោះទូសៀវភៅក្បែរម៉ាស៊ីនត្រជាក់។ ខ្ញុំកំពុងអង្គុយនៅទីនេះ ដើម្បីរម្លឹកឡើងវិញនូវរឿងកាលពីថ្ងៃនោះ។
- |
គំនូរនោះ គូរដោយប៊ិក ហើយមានសរសេរអក្សរពីខាងក្រោមផ្នែកខាងស្ដាំជាភាសាអង់គ្លេសថា Ms Yellow។ អក្សរប៉ុន្មានតួនេះ ប្រហែលជាសម្គាល់ពីឈ្មោះហៅក្រៅរបស់ម្ចាស់គំនូរនោះហើយ។ អូ! ភ្លេចប្រាប់ថា រូបនេះនិយាយពីអ្វី...។ រូបនោះគូរពីទិដ្ឋភាពទាំងស្រុងនៃផ្លូវតាមចន្លោះទូដែលខ្ញុំកំពុងអង្គុយនេះឯង។ មើលទៅគាត់ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់មែន។ ហាស! ហាស! សរសើរមែនណា មិនមែនចេះតែនិយាយទេ។
By Ms Yellow |

មតិយោបល់