ខ្ញុំទើបតែអានសៀវភៅនេះចប់មុននេះបន្តិច ។ ការពិត ខ្ញុំមានបំណងចង់អានសៀវភៅនេះតាំងពីចុងឆ្នាំមុនម្ល៉េះ ។ មុនការមកដល់នៃពិព...
ខ្ញុំទើបតែអានសៀវភៅនេះចប់មុននេះបន្តិច ។ ការពិត ខ្ញុំមានបំណងចង់អានសៀវភៅនេះតាំងពីចុងឆ្នាំមុនម្ល៉េះ ។ មុនការមកដល់នៃពិព័រណ៍សៀវភៅលើកទី ៦ ខ្ញុំបានឃើញមិត្តលើបណ្ដាញសង្គម ហ្វេសប៊ុក បង្ហោះរូបក្របសៀវភៅដែលគួរឲ្យចង់អានជាច្រើន ។ ក្នុងបណ្ដាសៀវភៅទាំងនោះ ខ្ញុំចាប់អារម្មណ៍សៀវភៅនេះជាងគេ រួមនឹងសៀវភៅផ្សេង ៗ ពីរ-បីក្បាលទៀត ។ កាលនោះ ខ្ញុំគិតក្នុងចិត្តថានឹងទិញសៀវភៅដែលខ្ញុំពេញចិត្តទាំងនោះនៅថ្ងៃពិព័រណ៍សៀវភៅ ។
ការពិតមិនដូចជាការគ្រោងទុកទេ ។ ខ្ញុំមិនអាចរកទិញសៀវភៅ «ព្រោះជាយុវវ័យហ្នឹងហើយទើបឈឺចាប» នេះបានទេ ។ អ្នកលក់ប្រាប់ថា សៀវភៅនេះដាច់ស្ដុកហើយ ។ គាត់នៅបញ្ជាក់ប្រាប់ទៀតថា សៀវភៅនេះលក់ដាច់ខ្លាំងណាស់ ។ គាត់បានណែនាំឲ្យខ្ញុំដើររកទិញតាមហាងសៀវភៅតូច ៗ ក្រែងលនៅមានសល់ ។ វាគឺជារឿងដែលខកបំណងណាស់ ដែលក្ដីប្រាថ្នាមិនអាចក្លាយជាការពិតក្នុងពេលនោះ ។ ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តរកទិញសៀវភៅប្រលោមលោកចេញថ្មីរបស់លោក សុខ-ចាន់ផល មកអាន ដើម្បីជាការប៉ូវសងនូវការខកចិត្តខ្លះដែលមាន ។
ថ្ងៃពុធសប្ដាហ៍មុន ខ្ញុំដើរចេញពីបណ្ណាល័យជាមួយមិត្តខ្ញុំទាំងគ្មានគោលដៅ ហើយក៏ប្រទះភ្នែកនឹងសៀវភៅជាច្រើនដែលគេតាំងលក់នៅក្បែរជណ្ដើរសាលាផ្នែកខាងមុខ ។ ជាធម្មតា ខ្ញុំមិនសូវដើរតាមជណ្ដើរខាងមុខទេ តែពេលដើរកាត់ពេលនោះក៏បបួលមិត្តខ្ញុំរកមើលសៀវភៅទៅ ក្រែងលមានសៀវភៅណាដែលចង់អាន ។ ខ្ញុំឈរមើលចុះឡើងក៏នឹកឃើញដល់សៀវភៅ «ព្រោះជាយុវវ័យហ្នឹងហើយទើបឈឺចាប់» នេះ ។ តែពេលនោះ ខ្ញុំរកនឹកចំណងជើងសៀវភៅនេះមិនឃើញទេ ចាំតែក្របសៀវភៅ ហើយនិងដឹងថាសៀវភៅនេះបកប្រែចេញពីភាសាកូរ៉េ ។ ខ្ញុំឈរនឹករកឈ្មោះសៀវភៅនេះយ៉ាងយូរតែនៅតែនឹកមិនឃើញ ។ ខ្ញុំក៏សម្រេចចិត្តដើរមើលឲ្យបានគ្រប់ជ្រុងជ្រោយមុនពេលដែលត្រូវសុំជំនួយពីអ្នកលក់ ។ បន្តិចក្រោយមក ខ្ញុំក៏រកសៀវភៅនេះឃើញ ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលការសង្ឃឹមទុករបស់ខ្ញុំបានសម្រេចនៅថ្ងៃនោះ ។
ដំបូង ខ្ញុំគិតថាមិនអានសៀវភៅនេះនៅពេលនេះទេ ព្រោះកំពុងរវល់នឹងកិច្ចការប្រលងនៅខែក្រោយនេះផង ។ ខ្ញុំគិតថាចាំប្រលងរួចនឹងអានសៀវភៅនេះ ។ តែវាក្លាយទៅជារឿងអស់សំណើចណាស់ ដែលខ្ញុំមិនអានឃាត់ចិត្តខ្លួនឯងបាន ហើយឆ្លៀតពេលអានរហូតដល់ចប់នៅថ្ងៃនេះ ។ នៅយប់ថ្ងៃពុធនោះ ខ្ញុំគិតថាត្រឹមតែយកសៀវភៅនេះមកអានអក្សរខ្លី ៗ ដែលសរសេរលើក្របនោះទេ ។ ក្រោយពីអានអក្សរលើក្របចប់ ខ្ញុំក៏ចាប់ផ្ដើមមានលេសថាសាកអាន «អារម្ភកថា» លមើលបន្តិចសិន ។ អាន «អារម្ភកថា» ចប់ ខ្ញុំក៏បន្តអាន «មាតិកា» បន្តទៀត ។ ពេលអាន «មាតិកា» ចប់ហើយខ្ញុំនៅមិនអស់ចិត្តទេ ហើយក៏បន្តអានដល់អត្ថទី ១ នៃសៀវភៅនេះទៀត ។ ហាស ! ហាស ! ការពិត មកពីជក់អារម្មណ៍នឹងសៀវភៅនេះហ្នឹងណា !
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ខ្ញុំមកបណ្ណាល័យទាំងព្រឹក ដោយសង្ឃឹមថានឹងអានបញ្ចប់សៀវភៅនេះនៅថ្ងៃសៅរ៍តែម្ដង ។ ប៉ុន្តែការគ្រោងទុកនោះមិនបានសម្រេចនោះទេ ។ ខ្ញុំត្រូវទុកសៀវភៅនេះចោលអស់ពីរថ្ងៃ ហើយយកពេលវេលាដ៏មានតម្លៃទៅដកដង្ហើមចោលនៅឯស្រុកកំណើត ។ ថ្ងៃនេះ ខ្ញុំប្រញាប់រូតរះអានបន្តរហូតដល់ចប់ ។
អ្ហើយ ! ខ្ញុំរៀបរាប់វែងឆ្ងាយពេកហើយ... ។ ហាស ! ហាស ! គ្រាន់តែចង់កត់ត្រាទុកជាការចងចាំមួយប៉ុណ្ណោះ ។ ជារួម ខ្ញុំគិតថាសៀវភៅនេះពិតជាល្អខ្លាំងណាស់ ។ ខ្ញុំបានរៀនសូត្រពីសៀវភៅនេះនូវមេរៀននិងបទពិសោធន៍ជាច្រើន ។ ខ្ញុំនឹកស្ងើចសរសើរជាខ្លាំងចំពោះអ្នកនិពន្ធ «KIM Rando» ក្នុងការនិពន្ធឡើងនូវសៀវភៅដ៏អស្ចារ្យមួយនេះ ។ ខ្ញុំគិតថា អ្នកនិពន្ធរូបនេះពិតជាពោរពេញដោយបទពិសោធន៍ជីវិតដ៏ច្រើនឥតគណនា ។ លោកជាគ្រូនិងជាឪពុកដ៏ល្អដែលកម្របានជួប ។ សៀវភៅមួយក្បាលនេះផ្ទុកទៅដោយបទពិសោធន៍ជីវិតដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ។ សម្រាប់ខ្ញុំ សៀវភៅនេះបានក្លាយមកជាមិត្តដ៏ជិតស្និទ្ធមួយទៀតហើយ ក្នុងចំណោមសៀវភៅល្អ ៗ ជាច្រើនទៀតដែលខ្ញុំបានអាន ។ អាចនិយាយបានថា សៀវភៅនេះជាសៀវភៅដែលយុវវ័យគ្រប់គ្នាត្រូវតែអានឲ្យបានយ៉ាងហោចណាស់ម្ដងក្នុងមួយឆាកជីវិតរបស់ពួកគេ ។ ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចំណាយពេលដ៏មមាញឹករបស់អ្នក ដើម្បីបានអានសៀវភៅនេះ ។ អ្នកនឹងមើលពិភពលោកបានល្អប្រសើរជាងមុន បើអ្នកបានអានសៀវភៅនេះ ។ មិត្តខ្ញុំម្នាក់បានប្រាប់ខ្ញុំថា នាងអានសៀវភៅនេះជាមួយនឹងទឹកភ្នែកជាច្រើនតំណក់ហូរកាត់ផែនថ្ពាល់របស់នាង ។ ប្រសិនបើសៀវភៅនេះធ្វើឲ្យអ្នកស្រក់ទឹកភ្នែកដូចដែលមិត្តខ្ញុំបាននិយាយ សូមឲ្យតំណក់ទឹកភ្នែកទាំងនោះ ជួយលាងកែវភ្នែករបស់អ្នកឲ្យប្រែជាភ្លឺច្បាស់ ដើម្បីឲ្យអ្នកបានមើលពិភពលោកនេះឲ្យបានកាន់តែប្រសើរជាងមុន ។
ការពិតមិនដូចជាការគ្រោងទុកទេ ។ ខ្ញុំមិនអាចរកទិញសៀវភៅ «ព្រោះជាយុវវ័យហ្នឹងហើយទើបឈឺចាប» នេះបានទេ ។ អ្នកលក់ប្រាប់ថា សៀវភៅនេះដាច់ស្ដុកហើយ ។ គាត់នៅបញ្ជាក់ប្រាប់ទៀតថា សៀវភៅនេះលក់ដាច់ខ្លាំងណាស់ ។ គាត់បានណែនាំឲ្យខ្ញុំដើររកទិញតាមហាងសៀវភៅតូច ៗ ក្រែងលនៅមានសល់ ។ វាគឺជារឿងដែលខកបំណងណាស់ ដែលក្ដីប្រាថ្នាមិនអាចក្លាយជាការពិតក្នុងពេលនោះ ។ ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តរកទិញសៀវភៅប្រលោមលោកចេញថ្មីរបស់លោក សុខ-ចាន់ផល មកអាន ដើម្បីជាការប៉ូវសងនូវការខកចិត្តខ្លះដែលមាន ។
ថ្ងៃពុធសប្ដាហ៍មុន ខ្ញុំដើរចេញពីបណ្ណាល័យជាមួយមិត្តខ្ញុំទាំងគ្មានគោលដៅ ហើយក៏ប្រទះភ្នែកនឹងសៀវភៅជាច្រើនដែលគេតាំងលក់នៅក្បែរជណ្ដើរសាលាផ្នែកខាងមុខ ។ ជាធម្មតា ខ្ញុំមិនសូវដើរតាមជណ្ដើរខាងមុខទេ តែពេលដើរកាត់ពេលនោះក៏បបួលមិត្តខ្ញុំរកមើលសៀវភៅទៅ ក្រែងលមានសៀវភៅណាដែលចង់អាន ។ ខ្ញុំឈរមើលចុះឡើងក៏នឹកឃើញដល់សៀវភៅ «ព្រោះជាយុវវ័យហ្នឹងហើយទើបឈឺចាប់» នេះ ។ តែពេលនោះ ខ្ញុំរកនឹកចំណងជើងសៀវភៅនេះមិនឃើញទេ ចាំតែក្របសៀវភៅ ហើយនិងដឹងថាសៀវភៅនេះបកប្រែចេញពីភាសាកូរ៉េ ។ ខ្ញុំឈរនឹករកឈ្មោះសៀវភៅនេះយ៉ាងយូរតែនៅតែនឹកមិនឃើញ ។ ខ្ញុំក៏សម្រេចចិត្តដើរមើលឲ្យបានគ្រប់ជ្រុងជ្រោយមុនពេលដែលត្រូវសុំជំនួយពីអ្នកលក់ ។ បន្តិចក្រោយមក ខ្ញុំក៏រកសៀវភៅនេះឃើញ ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលការសង្ឃឹមទុករបស់ខ្ញុំបានសម្រេចនៅថ្ងៃនោះ ។
ដំបូង ខ្ញុំគិតថាមិនអានសៀវភៅនេះនៅពេលនេះទេ ព្រោះកំពុងរវល់នឹងកិច្ចការប្រលងនៅខែក្រោយនេះផង ។ ខ្ញុំគិតថាចាំប្រលងរួចនឹងអានសៀវភៅនេះ ។ តែវាក្លាយទៅជារឿងអស់សំណើចណាស់ ដែលខ្ញុំមិនអានឃាត់ចិត្តខ្លួនឯងបាន ហើយឆ្លៀតពេលអានរហូតដល់ចប់នៅថ្ងៃនេះ ។ នៅយប់ថ្ងៃពុធនោះ ខ្ញុំគិតថាត្រឹមតែយកសៀវភៅនេះមកអានអក្សរខ្លី ៗ ដែលសរសេរលើក្របនោះទេ ។ ក្រោយពីអានអក្សរលើក្របចប់ ខ្ញុំក៏ចាប់ផ្ដើមមានលេសថាសាកអាន «អារម្ភកថា» លមើលបន្តិចសិន ។ អាន «អារម្ភកថា» ចប់ ខ្ញុំក៏បន្តអាន «មាតិកា» បន្តទៀត ។ ពេលអាន «មាតិកា» ចប់ហើយខ្ញុំនៅមិនអស់ចិត្តទេ ហើយក៏បន្តអានដល់អត្ថទី ១ នៃសៀវភៅនេះទៀត ។ ហាស ! ហាស ! ការពិត មកពីជក់អារម្មណ៍នឹងសៀវភៅនេះហ្នឹងណា !
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ខ្ញុំមកបណ្ណាល័យទាំងព្រឹក ដោយសង្ឃឹមថានឹងអានបញ្ចប់សៀវភៅនេះនៅថ្ងៃសៅរ៍តែម្ដង ។ ប៉ុន្តែការគ្រោងទុកនោះមិនបានសម្រេចនោះទេ ។ ខ្ញុំត្រូវទុកសៀវភៅនេះចោលអស់ពីរថ្ងៃ ហើយយកពេលវេលាដ៏មានតម្លៃទៅដកដង្ហើមចោលនៅឯស្រុកកំណើត ។ ថ្ងៃនេះ ខ្ញុំប្រញាប់រូតរះអានបន្តរហូតដល់ចប់ ។
Cover |
មតិយោបល់