ល្ងាចនេះ ខ្ញុំបានទិញសៀវភៅមួយក្បាលជូនមិត្តខ្ញុំ។ ខ្ញុំសង្ឃឹមថា សៀវភៅមួយក្បាលនេះនឹងបានជាចំណែកមួយដែលជួយបង្ហាញផ្លូវឲ្យ...
ល្ងាចនេះ ខ្ញុំបានទិញសៀវភៅមួយក្បាលជូនមិត្តខ្ញុំ។ ខ្ញុំសង្ឃឹមថា សៀវភៅមួយក្បាលនេះនឹងបានជាចំណែកមួយដែលជួយបង្ហាញផ្លូវឲ្យគេបន្តដំណើរលើវិថីជីវិតដ៏វែងឆ្ងាយរបស់គេ។
កាលពីថ្ងៃពុធកន្លងទៅ ខ្ញុំបានទិញសៀវភៅមួយក្បាលដែលមានចំណងជើងថា «ព្រោះជាយុវវ័យហ្នឹងហើយទើបឈឺចាប់» ក្នុងឱកាសដែលគេលក់បញ្ចុះតម្លៃនៅឯសាលាខ្ញុំ។ មិត្តខ្ញុំម្នាក់បានខ្ចីសៀវភៅនេះយកទៅថត ដើម្បីបង្ហោះក្នុង ហ្វេសប៊ុក។ ហាស! ហាស! គាត់ចូលចិត្តលេងសើចតែអ៊ីចឹងឯង...។
ល្ងាចនេះ មិត្តខ្ញុំម្នាក់ទៀតបានមកជួបខ្ញុំនៅក្នុងបណ្ណាល័យ ហើយសួររកសៀវភៅដែលបង្ហោះនៅលើហ្វេសប៊ុក នោះ។ ខ្ញុំក៏យកសៀវភៅនោះឲ្យគាត់មើល។ គាត់មើលទៅដូចជាចង់អានវាខ្លាំងណាស់។ គាត់ថែមទាំងគិតចង់ខ្ចីសៀវភៅនេះទៅអាននៅផ្ទះទៀតផង។ ខ្ញុំប្រាប់ទៅគាត់ជាមួយសម្ដីយ៉ាងម៉ឺងម៉ាត់ថា មិនឲ្យខ្ចីទេ សៀវភៅហ្នឹង!
ខ្ញុំមិនដែលឃើញគាត់ចង់អានសៀវភៅបែបនេះទេពីមុនមក។ មិត្តខ្ញុំហាក់កំពុងជួបនឹងបញ្ហាដ៏ស្រពេចស្រពិលខ្លះក្នុងជីវិតរបស់គេ។ ខ្ញុំសួរបញ្ជាក់គាត់ថា «តើឯងពិតជាចង់អានសៀវភៅនេះណាស់មែនទេ?» គាត់ឆ្លើយថា គាត់ពិតជាចង់អានវាមែន។ ខ្ញុំតបទៅគាត់ថា អ៊ីចឹងខ្ញុំនឹងទិញសៀវភៅនេះឲ្យគាត់។ ដំបូង គាត់ស្មានតែខ្ញុំនិយាយលេងនឹងគាត់។ បន្តិចក្រោយមកខ្ញុំក៏ក្រោកចេញទៅទិញសៀវភៅឲ្យគាត់ ដូចអ្វីដែលខ្ញុំបាននិយាយ។
ខ្ញុំសប្បាយចិត្ត ដែលគាត់ចាប់ផ្ដើមចាប់អារម្មណ៍លើការអានសៀវភៅ។ ខ្ញុំសប្បាយចិត្តនឹងការចំណាយប្រាក់ ដើម្បីទិញវាឲ្យគាត់ បើទោះបីជាខ្ញុំគ្មានប្រាក់បរិបូណ៌ហូរហៀរក៏ដោយ។ គាត់សួរខ្ញុំពីរបៀបក្នុងការអានសៀវភៅ ដើម្បីបានជាគំនិតខ្លះក្នុងការចាប់ផ្ដើមអានវា។ ខ្ញុំនិយាយថា សម្រាប់ខ្ញុំ ខ្ញុំអានសៀវភៅតាមលំដាប់លំដោយតាំងពីដើមដល់ចប់។ តែខ្ញុំផ្ដល់យោបល់ឲ្យគាត់អានតាមមាតិកាណាដែលគាត់ចាប់អារម្មណ៍ ដោយមិនចាំបាច់អានតាំងពីដើមដល់ចប់តាមលំដាប់លំដោយដូចខ្ញុំទេ។ ខ្ញុំពន្យល់គាត់បន្ថែមថា ខ្ញុំអានតាមលំដាប់លំដោយបែបនេះ ព្រោះខ្ញុំចំណាយពេលអានសៀវភៅឡើងក្លាយទៅជាទម្លាប់ទៅហើយ។ ខ្ញុំអានដោយគ្មានការធុញទ្រាន់អ្វីនោះទេ។ ចំណែកឯគាត់វិញ ការអានជាលើកដំបូងបែបនេះ អាចនឹងជួបបញ្ហាធុញទ្រាន់ក្នុងអារម្មណ៍ខ្លះ។ ហេតុនេះហើយ ទើបខ្ញុំផ្ដល់យោបល់ឲ្យជ្រើសរើសអានតាមមាតិកាដែលគាត់ចាប់អារម្មណ៍ជាមុនសិន។
ខ្ញុំនៅមិនប្រាកដក្នុងចិត្តទេថា គាត់ពិតជាចង់អានសៀវភៅហ្នឹងមែនឬយ៉ាងណា? ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានភាពសប្បាយរីករាយខ្លះដែរ ដែលមិត្តខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍លើសៀវភៅនិងការអាន។
សូមសេចក្ដីសម្រេច ចូរមានដល់មិត្តខ្ញុំម្នាក់នោះនិងអ្នករាល់គ្នា...
រាត្រីសួស្ដី!

មតិយោបល់