ពេលជួបវិបត្តិក្នុងការដណ្តើមកម្រងផ្កាគ្នានៃសម័យអន្តរកាល ស្តេចឃ្មុំ និងរុយបានធ្លាក់ចូលក្នុងក្អមមួយដ៏ជ្រៅដែលពិបាករកមធ្យោបាយចេញឲ្យរួច។ រុយនិងស...
ពេលជួបវិបត្តិក្នុងការដណ្តើមកម្រងផ្កាគ្នានៃសម័យអន្តរកាល ស្តេចឃ្មុំ និងរុយបានធ្លាក់ចូលក្នុងក្អមមួយដ៏ជ្រៅដែលពិបាករកមធ្យោបាយចេញឲ្យរួច។
រុយនិងស្តេចឃ្មុំបានជជែងគ្នាក្នុងក្អមដើម្បីរកច្រកចេញឲ្យផុតពីក្អម និងមានសេរីភាពដូចគេដូចឯង ។
សត្វរុយឈ្មោះថាឆ្លាត ដែលជាប្រភេទសត្វស្លាបមួយប្រភេទ តែពុំមានទ្រនិចឬពិសបានប្រាប់ស្តេចឃ្មុំថា យើងត្រូវហើរក្បែរៗជញ្ជាំងក្អមបន្តិចម្តងៗទៅរហូតដល់កក្អម មាត់ក្អម និងហើរទៅខាងលើបានរួចខ្លួន ។ សត្វរុយក៏ខំព្យាយាមដោយប្រើប្រាស់ការគិតបែបសីុជម្រៅ និងប្រើប្រាជ្ញាស្មារតីរួមទាំងភាពឆ្លាតវៃរបស់ខ្លួនដោយភាពស្លូតត្រង់ ស្មោះត្រង់ ទន់ភ្លន់តែស្វិតស្វាញនិងមិនធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារខ្លួនឡើយ រហូតដល់បានរួចខ្លួន ។ សត្វរុយមានការសប្បាយចិត្ត រីករាយ និងទទួលបានការគោរព កោតសរសើរពីមិត្តភក្តិដ៏ច្រើនលើសលប់ ។ សត្វរុយបានក្លាយជាគំរូដល់សំឡាញ់ដ៏ទៃ ។
រីឯស្តេចឃ្មុំឈ្មោះថា ពូខ្លាំង បានស្រែកសម្លុតសត្វរុញដោយក្តីក្តៅក្រហាយថា ខ្ញុំមានទ្រនិច មានពិសដែលមិនមានអ្វីមករារាំងខ្ញុំបានឡើយ ត្រូវតែកម្ទេចឲ្យអស់បើមានសត្វណាប្រឆាំង និងខ្ញុំត្រូវប្រើកម្លាំង និងពិសរបស់ខ្ញុំបើទោះជាត្រូវចំណាយអស់ប៉ុណ្ណាក៏ដោយឲ្យតែខ្ញុំឈ្នះ ឲ្យតែខ្ញុំបានសេចក្តីសុខ និងបងប្អូនកូនចៅខ្ញុំបានសេចក្តីសុខ ទោះអ្នកណាស្លាប់ឲ្យស្លាប់ទៅ ។
លើសពីនេះ អ្នកណាក៏ដោយ ឲ្យតែមិនឲ្យខ្ញុំបានសុខ អ្នកនោះក៏មិនបានសុខដែរ ។ កងជំនួយដែលមានឈ្មោះថាព្រាបសបានមកជួយ ហើយប្រាប់ថា ក្រុមខ្ញុំអាចជួយបាន ខ្ញុំអាចដាក់បង្អោងជាជំនួយបាន សូមឡើងតាមនេះមកមានសុវត្ថិភាពហើយ ។ តែស្តេចឃ្មុំបានសម្លុតក្រុមព្រាបស និងស្រែកដោយពុំមានការទទួលខុសត្រូវថា មិនខ្វល់ជំនួយអ្វីទេ មិនមែនខ្ញុំស្លាប់ទេ ខ្ញុំត្រូតែកម្ទេចក្អមឲ្យអស់បើទោះជាត្រូវវិនិយោគអស់តម្លៃត្រឹមណាក៏ដោយ ។
បក្សពួកស្តេចឃ្មុំបានបន្ទរសរសើរ លើកជើង ស្តេចឃ្មុំថាត្រូវហើយ ល្អណាស់ ជយោ!!! គតិបណ្ឌិត!!! យើងត្រូវតែកម្ទេចក្អមឲ្យអស់ ។ ចាំមើលតើវាខ្លាំងត្រឹមណា ! ទីបំផុត ស្តេចឃ្មុំបានទិចបាតក្អម ជញ្ជាំងក្អម កក្អម និងប្រើប្រាស់ពិសរបស់ខ្លួនទិចគ្មានសល់ រហូតដល់ស្តេចឃ្មុំអស់កម្លាំង ហេវហត់ ដង្ហើមចង្រិត សន្លប់ និងបាត់បង់ជីវិតដោយកេរ្តិ៏ឈ្មោះ កិតិ្តយសស្អុយ រលួយពេញចម្ការសត្វ ។
បើតាមក្រមង៉ុយបានបញ្ជាក់ថា ៖
អាងព្រើល អាងប្រាជ្ញ អាងកោង អាងកាច
អាងកាប់ អាងចាក់ អាងជើងអាងដៃ
អាងវ៉ៃអាងធាក់ អាងគុកច្រវ៉ាក់
អាងម៉ាសុីនកាត់ក
សូមមេត្តាតាមដានរឿងកំប្លែងទី១៤ បន្តទៀត និងរហូតដល់៩៩រឿង ទើបបោះពុម្ភផ្សព្វផ្សាយ ។
មតិយោបល់