$show=/search

$show=phone

$code: Links

$hide=phone

$show=search

រឿង​កំប្លែង​ទី​១៤៖ ឆ្នាំ​វក​ឆ្នាំ​ស្វា​មាន​ឱកាស​ច្រើន (កែម ឡី)

ឆ្នាំនេះឆ្នាំវក ឆ្នាំស្វាមានឱកាសច្រើនឡើងតំណែងធំករណីស្វាប៉ាហ៊ី ហ្វឹកហាត់ រៀនក្បួនយុទ្ធសាស្រ្ត និង ធ្វើអ្វីៗបានសម្រេចស្រមទៅតាមសាស្រ្តាចារ្យប...


ឆ្នាំនេះឆ្នាំវក ឆ្នាំស្វាមានឱកាសច្រើនឡើងតំណែងធំករណីស្វាប៉ាហ៊ី ហ្វឹកហាត់ រៀនក្បួនយុទ្ធសាស្រ្ត និង ធ្វើអ្វីៗបានសម្រេចស្រមទៅតាមសាស្រ្តាចារ្យបង្ហាត់ស្វានៅសកលវិទ្យាល័យរាជសី ។

ស្វាជាសត្វមានប្រយោជន៍បំផុត និងត្រូវរក្សាព្រៃឈើ សួនឧទ្យានជាតិ និងតំបន់អភិរក្សសត្វស្វាគ្រប់ប្រភេទ ។ ស្វាមានច្រើនប្រភេទដូចជា ស្វាក្រិស ស្វាខុល ស្វាខោ ស្វាព្រហ្មណ៍ ស្វាអង្កត់ និងជាពិសេសស្វាមួយប្រភេទមានប្រាជ្ញាដែលប្រទេសមួយចំនួនរួមទាំងប្រទេសកម្ពុជាផងដែរ ចូលចិត្តយកស្វាមកបង្ហាត់ណាស់ព្រោះស្វាខុសពីមនុស្សត្រង់ថានៅពេលហាត់ដល់កម្រិត សត្វស្វាធ្វើតាមគ្រូឬម្ចាស់គ្រប់ដប់ ។

តែមនុស្សតែងតែប្រៀបធៀបស្វាទៅជាមនុស្សខូច មនុស្សឱកាសនិយម ចូលចិត្តធ្វើគ្រប់យ៉ាងឲ្យតែបានតំណែងធំ ហើយធ្វើបាបអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។

ស្វាក្រិសបានលើកឡើងប្រាប់ស្វាខុលថា ខ្ញុំពេលជួបម្ចាស់ម្តងៗបើទោះមើលឃើញម្ចាស់ប្រព្រឹត្តអំពើពុករលួយក៏ដោយ ក៏ធ្វើមិនឃើញព្រោះខ្លាចអត់បានឡើងធំ និងមិនទទួលបានលាភពីមេ ឬម្ចាស់ ។ មានភ្នែកតែសុខចិត្តធ្វើមិនឃើញ ។

ចំណែកស្វាខុលបានអួតអាងដាក់ស្វាខោថាខ្ញុំបានឮពេញត្រចៀកថាមេខ្ញុំលក់អាគារឬភូមិដ្ឋាន និងបានចំណែកច្រើន តែខ្ញុំុសុខចិត្តបិទត្រចៀកធ្វើមិនដឹងមិនឮដោយសារតែគេឲ្យម្នាក់៥០០ដុល្លារ ទិញចេកឲ្យហូបដែរ ។

ទន្សោងគោព្រៃ តូចសុីតាមតូច ធំសុីតាមធំ សីុតាមតាមជើងភ្នំ ផឹកទឹកដងអូរទាំងអស់គ្នា ។

ស្វាខោបាននិយាយប្រាប់ស្វាព្រហ្មណ៍ដោយក្តីអស់សង្ឃឹមថា ធំក្លិនចំហាយសាយស្អុយចេញពីច្រកព្រំដែននានាតែសុខចិត្តបិទ ច្រមុះ និង ធ្វើមិនដឹងក្លិនឲ្យតែបានលុយប្រាក់លាភខ្លះៗគ្រាន់ចិញ្ចឹមខ្លួន និងគ្រួសារ ។

រីឯស្វាព្រហ្មណ៍វិញមានរូបរាងស្អាតបានលូកដៃស្ទាបទៅដឹងថាមានស្ថានភាពរឹង មិនងាយកែប្រែ និងមិនងាយផ្លាស់ប្តូរភាពឃោរឃៅនេះទេ តែស្វាព្រហ្មណ៍បែរជាប្រាប់ដល់ស្វាកណ្តូងថាមិនអ្វីទេ ទៅបន្តិចម្តងៗ និងនៅទន់ល្អទេ ។

កាយកប់ ត្រឡប់ពីសទៅខ្មៅដើម្បីចោទ ចាប់ សម្លាប់

ស្វាកណ្តូងបានហូបចំណីរស់ជាតិល្វីងក្នុងរបបនេះ តែបែរជាប្រាប់ស្វាអង្កត់ថាផ្អែម ល្អណាស់របបនេះ ។

ចំណែកស្វាអង្កត់មានប្រាជ្ញា ស្មារតីល្អ ឆ្លាតវៃ មានសមត្ថភាព និងគុណភាព តែធ្វើមិនខ្វល់ពីជនរងគ្រោះ ជនក្រីក្រ ចាស់ជរា កុមារកំព្រារាប់សែននាក់ និងជនពិការគ្រប់ប្រភេទទៅវិញ ។ ស្វាអង្កត់បែរជាប្រាប់គេឯងថា ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស ។ធ្វើមិនដឹង មិនឮទៅវិញ និងថែមទាំងថាវិញ្ញាណទាំងប្រាំមួយមិនបានប្រើទេ បើចង់រស់ស្រួលត្រូវធ្វើតែតាមមេទៅ ឬ ស្រេចតែលោកប្រធានសម្រេច ។

ស្វាទាំងប្រាំពីរបានលើកឡើងថា ពួកយើងបានត្រូវសាស្រ្តាចារ្យល្បីនៅសកលវិទ្យាល័យរាជសីបង្ហាត់ឡើងស្ទាត់ជំនាញហើយ យើងត្រូវតែលុត ក្រាបនៅលើវេទិកាសម្តែង ស្វាប៉ាហ៊ីទាំងនោះព្យាយាមរាំច្រៀងតាមចង្វាក់ភ្លេង ដែលគេបានរៀបចំឲ្យសម្ដែង តាមទីក្រុង ជនបទ និងហ៊ានសម្លាប់មនុស្សឲ្យតែម្ចាស់បញ្ជា។ ស្វាប៉ាហ៊ីបន្តថា យើងសុខចិត្តស្ថិតនៅក្រោមបាតជើងមនុស្សម្នាក់ ឲ្យតែបានត្រួតមនុស្សមួយនរគ។

លើសពីនេះទៅទៀត យើងត្រូវតែងាកចុះ ងាកឡើង ងើមចុះ ងើមឡើង ធ្វើមុខស្ញេញស្ញាញ តាមមេបញ្ជា និងខ្សែញាក់ ។

ឆ្នាំវក ឆ្នាំស្វា ពួកយើងមានឱកាសច្រើនក្នុងការទទួលតំណែងថ្មី ករណីធ្វើស្វាប៉ាហ៊ីបានសម្រេច។

មានក្រុមទន្សាយបានមកប្រាប់ពួកស្វាទាំងប្រាំពីរថា ពួកឯងគួរប្រើប្រាស់ការយល់ឃើញ វិញ្ញាណរបស់យើងទាំង៦ ឲ្យបានសមស្រប និងស្អាតស្អំបំផុត និងប្រើប្រាស់សមត្ថភាពខ្លួនឯងផ្ទាល់តាមរយៈការចូលរួម ជៀសជាងតាមបញ្ជាដែលមិនត្រឹមត្រូវ និងនាំឲ្យមហន្តរាយដល់សង្គមជាតិ និងពលរដ្ឋយើង។

ទន្សាយប្រាជ្ញាបានលើកឡើងបន្តថា យើងគ្រប់រូប ត្រូវរក្សានូវគុណតម្លៃ កេរ្តិ៏ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងមានសេចក្តីក្លាហានហ៊ានប្រឈមបញ្ហាគ្រប់បែបយ៉ាង ក៏មិនត្រូវធ្វើស្វាប៉ាហីដែរ ។

សូមបន្តតាមដានរឿងកំប្លែងទី១៥ បន្តទៀត និង រហូតដល់៩៩រឿង

សូមទទួលនូវការគោរពដោយក្តីរីករាយ និងសូមបន្តការចូលរួមជាពហុមតិ ការរិះគន់ បើទោះជាមតិខ្លះមិនសូវមានសីលធម៌ក្តី ។ រាល់មតិ យោបល់របស់លោកអ្នក ខ្ញុំបាទបានអាន វិភាគគ្រប់ជ្រុងជ្រោយ ។ មតិប្រកបដោយសីលធម៌ត្រូវបានទទួលការគោរពច្រើនពីខ្ញុំបាទ និងពីជនរួមជាតិ ។ អត្តបទ និងរឿងនីមួយៗ ក្រោយពីលោកអ្នកបានផ្តល់យោបល់មក ខ្ញុំបាទបានរៀនសូត្រច្រើន និងធ្វើការកែប្រែខ្លះៗ នូវគំនិតណាល្អ មុនធ្វើការបោះពុម្ភជាសៀវភៅ ជាសម្លេង និងខ្សែភាពយន្តខ្លី ។

សូមអរគុណ

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: រឿង​កំប្លែង​ទី​១៤៖ ឆ្នាំ​វក​ឆ្នាំ​ស្វា​មាន​ឱកាស​ច្រើន (កែម ឡី)
រឿង​កំប្លែង​ទី​១៤៖ ឆ្នាំ​វក​ឆ្នាំ​ស្វា​មាន​ឱកាស​ច្រើន (កែម ឡី)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9_t8qslWXvNSszpknUESlX3FLgIsdjaWoDf_Lj2GxEXw2xlb95rUc7ff6Z05qEwN07E1cWBs0AZDRMTAfYmNaLkRcNFGnMrudR0Jxj3njNz-hVwhpApOE4xcxHnezOUEDMayjrog40w7p/s1600/13626971_558219307684094_6801389952100918752_n.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9_t8qslWXvNSszpknUESlX3FLgIsdjaWoDf_Lj2GxEXw2xlb95rUc7ff6Z05qEwN07E1cWBs0AZDRMTAfYmNaLkRcNFGnMrudR0Jxj3njNz-hVwhpApOE4xcxHnezOUEDMayjrog40w7p/s72-c/13626971_558219307684094_6801389952100918752_n.jpg
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2018/07/joke-14-kem-ley.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2018/07/joke-14-kem-ley.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content