សង្គមដែលរីកចម្រើន រុងរឿង ចាប់ផ្តើមពីការកសាងប្រព័ន្ធយុត្តិធម៌សង្គម និង ប្រព័ន្ធសុច្ចរិតភាពខ្ពស់តាមរយៈកម្មវិធីបណ្តុះគ្រាប់ពូជល្អ មានគុណភាព ន...
សង្គមដែលរីកចម្រើន រុងរឿង ចាប់ផ្តើមពីការកសាងប្រព័ន្ធយុត្តិធម៌សង្គម និង ប្រព័ន្ធសុច្ចរិតភាពខ្ពស់តាមរយៈកម្មវិធីបណ្តុះគ្រាប់ពូជល្អ មានគុណភាព និងភាពស្មើគ្នាចំពោះមុខច្បាប់ ។
នៅក្នុងកិច្ចប្រជុំអន្តរប្រទេសមួយ បុរសបីនាក់មកពីប្រទេសវៀតណាម ថៃ និង ខ្មែរ បានយកឱកាសពេលសម្រាកជជែកគ្នាពីបញ្ហាពុករលួយនៅប្រទេសរៀងៗខ្លួន ។
បុរសវៀតណាមឈ្មោះ ង្ងៀងតន់បានចាប់ផ្តើមនិយាយប្រាប់មិត្តភក្តិដែលអង្គុយជាមួយគ្នាថា ស្រុកខ្ញុំតឹងតែងណាស់ មិនងាយពុករលួយទេ ចង្អៀតណាស់ ហើយបើគេចាប់បានមិនថាឡើយរដ្ឋមន្រ្តី សូម្បីតែលេខាបក្សក៏ជាប់ទោសដែរ ។ ទោសខ្លះរហូតដល់ប្រហាជីវិតទៅទៀត ។ លាក់ការខ្ពស់រស់បានយូរ និងអ្វីៗធ្វើដោយសម្ងាត់ ធ្វើក្រោមតុ មិនអាចបើកចំហបានទេ ។
បុរសថៃម្នាក់ឈ្មោះប្រាថ្នាឆៃលើកឡើងភ្លាមថា ប្រទេសខ្ញុំពុករលួយដោយចំហ អ្នកធំបើកក្រុមហ៊ុនរកសុីដោយសហការជាមួយមន្រ្តីរដ្ឋ យកអំណាចមករកសុីបែបប្រជាភិថុត លួចពន្ធដារ បង់ពន្ធតិចតួច និងយកលុយចំណេញធ្វើកិច្ចការសង្គមកិច្ចជូនពលរដ្ឋ ។ អ្នកធំអាចរកសីុដោយចំហបាន មានន័យថា ក្រោមតុក៏បាន លើតុក៏បាន ។
បុរសខ្មែរឈ្មោះថាតម្លាភាពបានលើកឡើងថា នៅស្រុកខ្ញុំពុករលួយប្រកបដោយតម្លាភាព ក្រោមតុក៏បាន លើតុក៏បាន ទាំងតុក៏បាន លើអាកាសក៏បាន លើដីក៏បាន ក្នុងដីក៏បាន និងដល់បាតដាលក៏បានដែរ ។
បុរសវៀតណាម និងថៃចាប់ផ្តើមឆ្ងល់ ហើយសួរព្រមគ្នាថាតើក្រោមដីពុករលួយយ៉ាងដូចម្តេចទៅ ?
បុរសខ្មែរឆ្លើយថា មិនជឿនលឿនមែនឯង បើកក្រុមហ៊ុនសុំអាជ្ញាប័ណ្ណស្រាវជ្រាវរករ៉ែក្រោមដី ហើយយើងអាចប្រកបមុខរបរអាជីវកម្មរ៉ែក្រោមដីបានហើយ ។ ពេលអស់រ៉ែក្រោមដីប្រាប់ និងរាយការណ៍ថាអត់មានរ៉ែទេ រួចសុំមួយកន្លែងទៀតទៅ ។ ថៃសួរបន្ត ចុះបើពេលគេដឹងថាបានរ៉ែហើយ ខូចកេរ្តិ៍ឈ្មោះ ធ្វើដូចម្តេចទៅ ។ បិទចោល រួចបើកមួយទៀតចប់ហើយ ។ វៀតណាមក៏ភ្ញាក់ឆ្លើយថា ងាប់ហើយ ងាយដូចនេះផង ! ខ្មែរឆ្លើយថា ពុករលួយដល់បាតដាល ។ លើសពីនេះទៅទៀត សូម្បីស្លាប់ហើយក៏ពុករលួយបានដែរ ? ថៃសួរបន្ត យ៉ាងដូចម្តេចទៅបើស្លាប់ហើយ ?
ធ្វើចេតិយអស់រាប់សែនដុល្លារ ត្រូវការលុយឲ្យមន្រ្តីជួយឧបត្ថម និងពុករលួយបន្ថែម និងពេលខ្លះបញ្ចុះមាស ពេជ្រក្រោមចេតិយទៀត ក៏ត្រូវការលុយពុករលួយដែរ ។
ពុករលួយដល់បាតដាល
វៀតណាម និងថៃចង់ដឹង និងរៀនសូត្រតាម បានសួរបន្តថា
ចុះធ្វើការធំអាចបើកក្រុមហ៊ុនបានដែរទេនៅខ្មែរ ? ងាប់ក្រុមគ្រួសារមួយនោះរាប់រយក្រុមហ៊ុន ! ឲ្យមនុស្សផ្សេងឈរឈ្មោះទៅ ឬកូនចៅ សាច់ញាតិយើងរកសុីជំនួយទៅ ! ពុករលួយដល់បាតដាល ព្រោះនរណាហ៊ាន! ល្បងលមើលទៅ !
មតិយោបល់