នៅក្នុងចក្រវាល មានបុរសម្នាក់ឈ្មោះ ហួសស្តាយ ថេកអូវើ ជាបុរសលោភលន់ដែលតែងតែចង់បាន ចង់មាន ចង់ត្រួតត្រា និង គិតថាអ្វីៗជារបស់គាត់ និងក្រុមគ្រួសារ...
នៅក្នុងចក្រវាល មានបុរសម្នាក់ឈ្មោះ ហួសស្តាយ ថេកអូវើ ជាបុរសលោភលន់ដែលតែងតែចង់បាន ចង់មាន ចង់ត្រួតត្រា និង គិតថាអ្វីៗជារបស់គាត់ និងក្រុមគ្រួសារតែម្នាក់គាត់ ។ ថ្ងៃមួយបុរសមានចិត្តលោភលន់បានទៅរៀនវិជ្ជាសីលពីលោកតាឥស្សីនៅខេត្តចក្ររាសីស្ថិតនៅផ្កាយព្រះអាទិត្យដែលជាផ្លូវនៃផ្កាយព្រះគ្រោះ ។
បុរសបានរៀនចេះចាំស្ទាត់ ក៏ត្រឡប់មកសាកវិជ្ជានៅពិភពថ្មីដែលព្យាយាមប្រមូលទ្រព្យធន ទ្រពសម្បត្តិពីអ្នកស្រុកតាមវិជ្ជាពិសេសដែលអ្នកស្រុកពិបាកដឹង និងឃើញ ។ ដោយសារតែមហិច្ចតាគ្មានទីបញ្ចប់ បុរសបានព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីគ្រប់គ្រងទ្រព្យធនទាំងអស់ដែលមានដោយអាថិកំបាំងបំផុតដែលមិនអាចឲ្យលេចឭខ្ចរខ្ចាយបានឡើយ ។
ជាអកុសល នៅថ្ងៃមួយ បុរសបានសមាធិបំបាំងខ្លួនមិនឲ្យពលរដ្ឋធម្មតាមើលដឹងដោយសាកដើរស្រាតដោយខ្លួនទទេយ៉ាងសង្ហា និងសប្បាយរីករាយ ។ ដើរស្រាតពីភូមិមួយទៅភូមិមួយទៀត ពីស្រុកមួយទៅស្រុកមួយទៀត ដោយនឹកស្មានថាគ្មាននរណាមើលឃើញ ។ ពលរដ្ឋ និង មន្រ្តីមើលឃើញច្បាស់ តែដោយខ្លាចវិជ្ជាសីលមិនហ៊ានស្តី ។
ដោយសារតែភ្លេចវិជ្ជាគុណមួយចំណុច បុរសយើងបានដើរស្រាតដែលពលរដ្ឋគ្រប់រូបមើលឃើញទាំអស់នូវអ្វីដែលខ្លួនមាន ។
ងាប់ហើយ ស្មានតែគេមិនដឹង និងមើលមិនឃើញ ។
មតិយោបល់