$show=/search

$show=phone

$code: Links

$hide=phone

$show=search

រឿង​កំប្លែង​ទី​៥៖ សិស្ស​និង​គ្រូ​និយាយ​រឿង​នយោបាយ​ក្នុង​សាលា (កែម ឡី)

នៅថ្ងៃមួយ សាស្រ្តាចារ្យមហាវិទ្យាល័យម្នាក់ឈ្មោះគ្រូភ័យខ្លាច ក្រោយពីបានទទួលការណែនាំពីគណបក្សយើងមក គាត់មានការភ័យខ្លាចយ៉ាងខ្លាំង ក៏បានប្រជុំប្រ...


នៅថ្ងៃមួយ សាស្រ្តាចារ្យមហាវិទ្យាល័យម្នាក់ឈ្មោះគ្រូភ័យខ្លាច ក្រោយពីបានទទួលការណែនាំពីគណបក្សយើងមក គាត់មានការភ័យខ្លាចយ៉ាងខ្លាំង ក៏បានប្រជុំប្រាប់ដល់សិស្សថា សូមប្អូនៗឈប់ជជែក ឬនិយាយរឿងនយោបាយក្នុងសាលាពីព្រោះយើងមិនមែនជាអ្នកនយោបាយទេ ។

សិស្សទាំងអស់ក្នុងថ្នាក់ក៏នៅស្ងៀម ហើយមានសិស្សម្នាក់ឈ្មោះថា ក្លាហានបានអង្គុយឆ្ងល់ និងសួរទៅគ្រូវិញថា ខ្ញុំខ្លាចគេបណ្តេញចេញពេលនិយាយរឿងនយោបាយ ខ្ញុំត្រូវតែប្រយ័ត្ន ប៉ុន្តែសុំសួរលោកគ្រូមួយ តើឈប់និយាយទាំងគ្រូ នាយកសាលា ទាំងសិស្ស និងទាំងបុគ្គលិកសិក្សាមែនទេ លោកគ្រូ ? លោកគ្រូបានឆ្លើយដោយក្តីរីករាយថា ទាំងអស់គ្នា គ្មានអ្នកណាធំជាងច្បាប់ទេ !

សិស្សឈ្មោះក្លាហានបានសួរបន្តថា តើច្បាប់ណាលោកគ្រូ ? លោកគ្រូក៏ចាប់ផ្តើមខឹង ហើយឆ្លើយតបវិញទាំងហិង្សាថា កុំចេះដឹងច្រើនពេក ប្រយ័ត្នប្រលងធ្លាក់ ។ សិស្សទាំងអស់ភ័យ ក៏នៅស្ងៀមស្ងាត់ទាំងអស់គ្នា ។

លុះព្រឹកឡើង ប្រធានយុវជនបានប្រាប់លោកសាស្រ្តាចារ្យថា ឲ្យសិស្សទាំងអស់ទៅចុះឈ្មោះធ្វើប័ណ្ណគណបក្សយើង ។ លោកសាស្រ្តចារ្យបានអញ្ជើងសិស្សទាំងអស់ទៅសាលប្រជុំ ហើយប្រាប់ថាទៅប្រជុំបណ្តាញយុវជនបក្សយើង និងធ្វើប័ណ្ណគណបក្សយើង ។ សិស្សទាំងអស់នៅស្ងៀមហើយក៏នាំគ្នាទៅបណ្ណាល័យ និងអានសៀវភៅដោយមិនបានធ្វើតាមគ្រូប្រាប់ ។ គ្រូក៏ខឹងហើយបានសួរទៅសិស្សវិញថា ហេតុអ្វីបានមិនទៅធ្វើប័ណ្ណ ? សិស្សឈ្មោះប្រាជ្ញាបានឆ្លើយថា លោកគ្រូខ្ញុំមិនហានទៅទេ ខ្លាចធ្លាក់ដោយសារតែចូលគណបក្ស និងនិយាយរឿងនយោបាយ ។

លោកគ្រូទល់ប្រាជ្ញា។

នៅរៀងរាល់ថ្ងៃពុធ គ្រូបង្រៀនវិទ្យាសាស្រ្តនយោបាយបានមកបង្រៀនហើយបានលើកឡើងពីស្ថានការណ៍នយោបាយនៅក្នុងប្រទេស ។ ពេលនោះសិស្សទាំងអស់បានដើរចេញ ហើយឆ្លើយថាខ្លាចធ្លាក់ដោយសារតែរៀន និងនិយាយរឿងនយោបាយ ។ គ្រូទល់ប្រាជ្ញាក៏បានប្រាប់សិស្សវិញថា មិនអ្វីទេ ព្រោះនយោបាយនេះយើងនិយាយស្រាលៗទេ ។

សិស្សទាំងអស់ព្រមចូលរៀន ហើយមានសិស្សម្នាក់ឈ្មោះគណបក្សបានសួរគ្រូវិញថា ខ្ញុំ និងមិត្តភក្តិទាំងអស់ឆ្ងល់អ្វីទៅនយោបាយលោកគ្រូ ?

គ្រូបានឆ្លើយថា ៖

ងាប់ហើយ រៀនជិតចប់ហើយ មិនស្គាល់អ្វីជានយោបាយ ! គ្រូមានការរន្ធត់ណាស់ ដោយបង្រៀនសិស្សមិនបានផ្តល់និយមន័យច្បាស់លាស់ដល់សិស្ស ។ សិស្សម្នាក់ឈ្មោះយល់ដឹងដោយខ្លាចគ្រូថាមិនចេះបានឆ្លើយថា ខ្ញុំឃើញគេបង្ហោះតាមប្រព័ន្ធសង្គម និងបកស្រាយនយោបាយក្នុងស្រុុកយើងដូចនេះ ៖

នយោបាយប្រៀបបាននឹងសហគមន៍រីកចម្រើនមួយ នៅពេលដែលបុគ្គលិកអង្គការមួយឃើញក្មេងកំព្រា ចាស់ជរា ជនពិការ និងអ្នកក្រីក្រច្រើននោះ បានទៅប្រាប់មេសហគមន៍ និង អ្នកមានមុខងារទទួលខុសត្រូវ ។ មេសហគមន៍ក៏អញ្ជើញក្រុមដឹកនាំសហគមន៍ តំណាងពលរដ្ឋ និងអាជីវករ និងអ្នកពាក់ព័ន្ធមកប្រជុំដើម្បីដោះស្រាយ ។ យើងអាចរៀបចំផែនការ វិធីសាស្រ្ត និង សកម្មភាពជួយពួកគាត់ ។ នេះជានយោបាយត្រូវទេលោកគ្រូ !

សិស្សម្នាក់ទៀតឈ្មោះថាច្បាស់លាស់បានឆ្លើយកាត់ថា ទេ! នយោបាយដូចគ្រួសារសុភមង្គលមួយដែលពេលកូនអត់ទៅរៀន ឪពុកត្រូវស្វែងរកមូលហេតុឲ្យច្បាស់ថា ហេតុអ្វីបានជាកូនអត់ទៅរៀននិងត្រូវ ជូនកូនទៅរៀន ។ នៅពេលដែលអ្នកបម្រើប្រាក់ខែហូបមិនគ្រប់ ម្តាយត្រូវពិភាក្សាជាមួយអ្នកបម្រើ ហើយរកវិធីដំឡើងប្រាក់ខែជូនគាត់ លើសពីនេះ ករណី លោកយាយ លោកតា មេគ្រួសារ ត្រូវរៀបចំថែទាំ និងគាំពារពួកគាត់ឲ្យបានទន់ភ្លន់ និង គោរពពួកគាត់ ។

សិស្សម្នាក់ទៀតឈ្មោះថាប្អូនអសីលធម៌បានឆ្លើយថា ទេ នយោបាយគឺជេរគ្នា ប្រមាថគ្នា ចោទគ្នា លាបពណ៌គ្នា សម្លុតគ្នា លួចសម្លាប់គ្នា គម្រាមចាប់ដាក់ពន្ធនាគារ ។ល។

សិស្សស្រ្តីម្នាក់ទៀតបានលើកឡើងថា ទេ នយោបានដូចគ្រួសារមួយ ៖

នៅពេលដែលកូនៗឬពលរដ្ឋកំពុងរងទុក្ខលំបាក ម្តាយដែលដើរតួនាទីជានាយករដ្ឋមន្រ្តីត្រូវតែបម្រើ និង ដោះស្រាយជូនគាត់ ហើយឪពុកដែលដើរតួនាទីជាថៅកែត្រូវតែសហការជាមួយបងៗដែលជាសហជីពការពារ និងលើកទឹកចិត្តកម្មករឬកូនៗ ចំណែកបងៗ ឬកងកម្លាំងត្រូវជួយការពារប្អូនគ្រប់គ្នា ។

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: រឿង​កំប្លែង​ទី​៥៖ សិស្ស​និង​គ្រូ​និយាយ​រឿង​នយោបាយ​ក្នុង​សាលា (កែម ឡី)
រឿង​កំប្លែង​ទី​៥៖ សិស្ស​និង​គ្រូ​និយាយ​រឿង​នយោបាយ​ក្នុង​សាលា (កែម ឡី)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht04GFUvkfzCuQ0yW8DxjHDdHZTQ-vysd8k_DZI3Yw-aBdnQInBKMbmw9TyQVzRlqmpPP5SLtmy1m3hkzNtXNY3AZcRzYzw0GoVCIbAWowsTQa331qEgurEUBu8CgUckindvzwHAbcll-e/s1600/13626971_558219307684094_6801389952100918752_n.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht04GFUvkfzCuQ0yW8DxjHDdHZTQ-vysd8k_DZI3Yw-aBdnQInBKMbmw9TyQVzRlqmpPP5SLtmy1m3hkzNtXNY3AZcRzYzw0GoVCIbAWowsTQa331qEgurEUBu8CgUckindvzwHAbcll-e/s72-c/13626971_558219307684094_6801389952100918752_n.jpg
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2018/07/joke-5-kem-ley.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2018/07/joke-5-kem-ley.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content