$show=/search

$show=phone

$code: Links

$hide=phone

$show=search

រឿង​កំប្លែង​ទី​៦៖ មេទ័ព និង នយោបាយ (កែម ឡី)

នៅក្នុងអង្គភាពទ័ពមួយដែលមានពលប្រមាណ២០០០នាក់ មានមេទ័ពធំម្នាក់ និង មេទ័ពរង៤នាក់ ។ រសៀលគងភ្នំ បុរសឈ្មោះ ចម្រើនជាកូនទាហានបានត្រឡប់មកផ្ទះជាមួយរប...


នៅក្នុងអង្គភាពទ័ពមួយដែលមានពលប្រមាណ២០០០នាក់ មានមេទ័ពធំម្នាក់ និង មេទ័ពរង៤នាក់ ។

រសៀលគងភ្នំ បុរសឈ្មោះ ចម្រើនជាកូនទាហានបានត្រឡប់មកផ្ទះជាមួយរបបប្រចាំឆ្នាំ ខោអាវទាហានពីរសម្រាប់ សម្ភារៈ និងស្បៀងឧបត្ថមមួយចំនួន ។ ប្រពន្ធឈ្មោះ រចនា មានកូនប្រុសប្រាំនាក់ បានសួរទៅប្តីថា បង ហេតុអ្វីបានជាមួយឆ្នាំនេះមានរបបតែប៉ុណ្ណឹង ? បើប្រៀបធៀបឆ្នាំមុនៗបានច្រើនជាងនេះឆ្ងាយណាស់ ?

ប្តីឆ្លើយដោយទឹកមុខស្លេកស្លាំងថា អូន ឆ្នាំនេះជាឆ្នាំបោះឆ្នោត និងមេទ័ពបងគាត់សន្សំទុកយកទៅចែកពលរដ្ឋនៅភូមិព្រៃស្លាដែលជាក្រុមការងារគាត់នៅទីនោះ ។

ប្រពន្ធបានសួរបន្តទៀងថា ប្រាក់ខែបានតែ៨០មឺុនរៀល របបកូនម្នាក់ៗ បានតែ២មុឺនប្រាំពាន់រៀលក្នុងមួយខែ តើហូបគ្រប់ដែរអីបង ? ហេតុអ្វីប្រាក់ខែអត់គ្រប់ចំនួន ?

ប្តីបានឆ្លើយថា ឆ្នាំបោះឆ្នោត មេទ័ពបងសន្សំទុកចែកពលរដ្ឋមុនបោះឆ្នោត !

ប្រពន្ធបន្តទៀតថា អូនឆ្ងល់ណាស់ មេបងបានគិតទេថា កងទ័ព២០០០នាក់ ប្រពន្ធកូនកងទ័ពគ្រប់អាយុបោះឆ្នោតសរុប ២មុឺននាក់ ហេតុអ្វីបានជាមេបងមិនយកចិត្តទុកដាក់ពលទាហានក្នុងអង្គភាពនេះ ? ហេតុអ្វីមិនដំឡើងប្រាក់ខែឲ្យពលទាហានឲ្យគ្រប់ និងរស់នៅបានសេចក្តីសុខទៅ វាចំណេញសន្លឹកឆ្នោតជាង ។ ហេយអ្វីចាំបាច់ ប្រមូលពីអង្គភាព ពីកូនទាហាន ចំណាយពេលចុះទៅភូមិដែលមានតែពលរដ្ឋប្រមាណ១០០គ្រួសារ និងមានអ្នកបោះឆ្នោត តែ៤០០នាក់ក្នុងភូមិ ។ មេបងដឹងទេ ? ប្តីឆ្លើយថា គាត់ដឹងតើ តែស្រេចតែថ្នាក់លើបញ្ជា !

ប្តីឆ្លើយបន្តថា ស្រេចតែមេ អូនដឹងទេ វិន័យទ័ព មេថាយ៉ាងម៉េចត្រូវធ្វើតាម ។ កុំចេះដឹងច្រើន មើលតែកូនទៅ ។ បង បើមេបងឲ្យចូលរន្ធក្តាម បងចូលដែរឬ ? ត្រូវតែចូល នេះជាវិន័យទ័ព ។ ប្រពន្ធឆ្លើយ ងាប់ហើយ បងជាប្តីអូន គួរឆ្លាតជាងនេះ បន្តិចទៅ ! បងគួរតែប្រាប់មេរបស់បង ឲ្យយកចិត្តទុកដាក់កងទ័ព និងគ្រួសារទ័ពដែលជាកម្លាំងបោះឆ្នោតធំជាង មូលដ្ឋានភូមិដែលមេបងចុះជាប្រចាំនោះ ។ ផែនការអុងកាឡុងហើយបង !

ប្រពន្ធបន្តថា បងធ្វើបែបនេះ គឺចាក់អង្ករចោល ខំសន្សំអង្កាមទុក ។ ធ្វើបែបនេះ ត្រីរ៉ស់ក៏រួច ទន្សាយក៏រួចណាបង ។

បើបងធ្វើមេវិញ តើបងគិតយ៉ាងដូចម្តេច ? ប្រាប់អូនមក ! ប្រាប់ត្រូវ នៅជាមួយគ្នាបន្តទៀត ប៉ុន្តែបើឆ្លើយខុស ត្រូវបែកគ្នា ព្រោះខ្ញុំត្រូវការប្តីឆ្លាត !

បើបងធ្វើមេវិញ បងយកចិត្តទុកដាក់ជីវភាពពលទាហាន ជួយគ្រួសារទាហាន និងរៀបចំផែនការពីរ ទី១ ផែនការយុទ្ធសាស្រ្តទ័ព និងទី២ ផែនការកសាងសេដ្ឋកិច្ចគ្រួសារកងទ័ព ។ ចំណែកពលរដ្ឋតាមភូមិទុកឲ្យក្រុមប្រឹក្សា និង ក្រុមការងារថ្នាក់ខេត្ត ។ លើសពីនេះ បងមិនត្រឹមតែមិនកេងប្រវ័ញ្ចពីកូនទ័ពទេ បងថែមទាំងហានលក់ផ្ទះ លក់ដី លក់អ្វីៗដែលបងមានដើម្បីសេចក្តីសុខយុទ្ធមិត្តបង ។

បង និងអូនមិនអាចធ្វើនាក់មានស្តុកស្តម្ភលើគំនរទុក្ខមិត្តរួមអាវុធបងទេ ។ តែអកុសល់ បងមិនមានសំណាងធ្វើមេទ័ព ។

សេចក្តីសុខរបស់ទ័ពបង ភាពមានបានរបស់គ្រួសារយើង ត្រូវតែជាភាពមានបានរបស់កងកម្លាំងបងណាអូន ! បងមិនអាចសប្បាយ វិឡារ ឡាន ដីឡូ ហឺុហារ និង សម្ភារនិយមហួសហេតុ នៅពេលដែលឃើញកងទ័ពបងរងទុក្ខវេទនានោះទេ ។

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: រឿង​កំប្លែង​ទី​៦៖ មេទ័ព និង នយោបាយ (កែម ឡី)
រឿង​កំប្លែង​ទី​៦៖ មេទ័ព និង នយោបាយ (កែម ឡី)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN_ngi7srCAJiDQsscYMPa1-d5i_rn8sCi22XX-kbjnCTaDSlV18E_1Y1axkv1p-q7mJLBITQFKuuR2YLJPj2Cb-L8UgLiCYb8Mc3-yXGu1AyFs0l5GF_98xVqt9xlqi7V3O1QlmNIvdb5/s1600/13626971_558219307684094_6801389952100918752_n.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN_ngi7srCAJiDQsscYMPa1-d5i_rn8sCi22XX-kbjnCTaDSlV18E_1Y1axkv1p-q7mJLBITQFKuuR2YLJPj2Cb-L8UgLiCYb8Mc3-yXGu1AyFs0l5GF_98xVqt9xlqi7V3O1QlmNIvdb5/s72-c/13626971_558219307684094_6801389952100918752_n.jpg
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2018/07/joke-6-kem-ley.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2018/07/joke-6-kem-ley.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content